ផ្លូវជាតិ​លេខ​៤១​ តភ្ជាប់ពី​ផ្លូវជាតិលេខ​៤ទៅ​លេខ៣ នឹង​ក្លាយជា​ខ្សែផ្លូវ​យុទ្ធសាស្ត្រ​ និង​ផ្សារ​​ភ្ជាប់​​ជា​មួយ​ប្រវត្តិ​សាស្ត្រ​ដ៏ផូរផងរបស់កម្ពុជា​

ភ្នំពេញ ៖ ផ្លូវជាតិលេខ​៤១ តភ្ជាប់ពីផ្លូវជាតិលេខ​៤ ត្រង់ចំណុង​ថ្នល់​ទទឹងទៅដល់​ផ្លូវជាតិលេខ​៣​ ត្រង់​ចំណុ​ចជិត​ចំណោត​យាយ​ម៉ៅ មានប្រវែង ​៩៥,២៧គីឡូម៉ែត្រ ត្រូវ​បានរាជរដ្ឋាភិបាល​ចំណាយថវិកា​ជាង​៦៧​លាន​ដុល្លារ​អាមេរិក ​ដើម្បីស្ដារ​ និងលើកកម្រិត​គុណភាព​ឱ្យ​កាន់តែ​ប្រសើរ ហើយនៅពេលសាងសង់​រួច វា​នឹង​ក្លាយជា​ខ្សែផ្លូវយុទ្ធសាស្ត្រ​ដ៏សំខាន់​មួយ និងជាប្រវត្តិ​សាស្ត្រ​ដ៏ផូរ​ផងរបស់​កម្ពុជា ។

ឯកឧត្តម​​ ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ ​និងដឹកជញ្ជូន​ បានឱ្យដឹងថា ផ្លូវជាតិលេខ​៤១ ជាខ្សែ​ផ្លូវ​យុទ្ធសាស្ត្រ​ និងផ្សារ​ផ្ជាប់​ជាមួយ​ប្រវត្តិ​សាស្ត្រ​ដ៏ផូរផង​របស់កម្ពុជា ។ រហូតមកដល់ពេលនេះ គម្រោង​ស្ដារ ​និងលើក​កម្រិត​គុណភាពផ្លូវជាតិលេខ​៤១នេះ សម្រេច​សមិទ្ធផលបានជាង​៩៧ភាគរយ​ហើយ ដោយក្នុ​ង​នោះ ការ​ងារ​អ៊ុត​កៅស៊ូ AC បានបញ្ចប់​ស្ទើរតែ១០០ភាគរយ​ ហើយការងារ​បំពាក់សម្ភារៈសុវត្ថិភាព​ចរាចរណ៍​ ដូចជា​ គំនូស​ចរាចរណ៍ ផ្លាកសញ្ញា​ចរាចរណ៍ ផ្លាក​បង្ហាញទិស​ផ្លូវ របារ និងការងារ​ចាំបាច់​ផ្សេង​ៗក៏​ជិ​ត​រួចរាល់ ។​

គម្រោងផ្លូវនេះ ត្រូ​វបាន​អតីត​​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន សែន​​ បើក​ការដ្ឋាន​សាង​សង់​​កាលពីអំឡុងចុងខែធ្នូ ឆ្នាំ ២០២២​កន្លងទៅ ដោយ​ថវិកា​ដែលយក​មក​សាងសង់​ផ្លូវនេះ ជាឥណ​ទាន​សម្ប​ទាន​ពី​រដ្ឋាភិ​បាល​នៃ​សាធា​រ​ណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកា​បដិភា​គ​របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ និង​ពន្ធ​អាក​រ​ផ្សេង​ៗ។

ផ្លូវនេះ គឺជាផ្លូវ​ដែល​តភ្ជាប់ពី​តំបន់​ផ្សេងៗ ទៅកាន់​តំបន់ឆ្នេរ​សមុទ្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ដោយវា​បាន​ភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅផ្លូវជាតិលេខ​៣ ទៅកាន់​ទីរួម​ខេត្ត​កំពត ទៅ​កាន់​ឆ្នេរ​សមុទ្រ​ក្រុង​កែប និង​មួយ​ផ្នែក​ទៀត​​ទៅកាន់​ឆ្នេរ​សមុទ្រ​ក្រុងព្រះសីហនុ ។ មិនតែប៉ុណ្ណោះ វា​ក៏នឹ​ងក្លាយជា​ផ្លូវ​ដឹកជញ្ជូន​ដ៏សំខាន់មួយ​សម្រាប់​ដឹកជញ្ជូនទំនិញពីកំពង់ផែ​ទឹកជ្រៅ​ខេត្តកំពត​ទៅកាន់​រាជធានីភ្នំពេញ​ ខេត្តកំពង់ស្ពឺ ដែលជា​តំបន់​មានសក្ដានុពលខ្ពស់ក្នុង​វិស័យឧស្សាហកម្ម ការ​ផលិត​ និងការនាំចេញ​ ។

បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យ​កម្ពុជា​ជាច្រើន​បានមើលឃើញថា នៅពេលផ្លូ​វនេះ​សាង​សង់​រួច​រាល់ វា​ក៏​នឹង​ជួយ​ជំរុញ​សក្ដា​នុពលវិស័យដីធ្លី​ និងតម្រូវការ​ដីធ្លីនៅតាមបណ្ដោយផ្លូវ​នេះ​បានមួយកម្រិតទៀត​ផង​ដែ​រ ជាពិសេស​រោងចក្រ​ ឃ្លាំងស្តុកទំនិញ ខណៈ​បច្ចុប្បន្ន​​សកម្មភាព​នៃ​កា​រប្រើប្រាស់ដីធ្លី​នៅតា​ម​បណ្ដោ​យ​​ផ្លូវជាតិលេខ​៤១​នេះ ក៏ចាប់ផ្ដើមកម្រើកជា​បន្តបន្ទាប់​ ដោយមាន​រោងចក្រ​សហគ្រាស ឃ្លាំង​ស្តុក​ទំនិ​​ញ ការអភិវឌ្ឍ​លំនៅឋាន​ ។

លោក​ ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន​អចលនទ្រព្យ​ Advance ​បានមានប្រសសាន៍ថា​ តំបន់តាមបណ្ដោយផ្លូវ​ជាតិលេខ​៤១​ ជា​តំបន់ដែលមានសក្ដានុពល​លើឧស្សាហកម្ម ហើយដីធ្លីនៅតំបន់​នេះ នឹង​អាច​ប្រើប្រាស់ជា​ទីតាំង​សម្រាប់សាងសង់​រោងចក្រ និងឃ្លាំងស្តុកទំនិញ ស្រប​នឹង​កំពង់ផែ​ទឹកជ្រៅខេត្តព្រះសីហនុក៏បានសាងសង់ ដែលអាច​ធ្វើឱ្យតំបន់​តាមបណ្ដោយផ្លូវនេះ​កាន់តែមានសក្ដានុពល​និងមានតម្រូវការ​ខ្ពស់ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

ថៃ​ជួប​វិបត្តិ​ខ្វះ​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​ ក្រោយពលករ​ខ្មែរ​រាប់​សែន​នាក់​ចាកចេញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ការ​ចាកចេញ​របស់​ពលករ​ខ្មែរ​រាប់​សែន​នាក់​ពី​​ថៃ​ ​កំពុង​បង្ក​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​សំខាន់​ៗ​របស់​ប្រទេស​នេះ​ ​ដែល​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​បរទេស ​ចាប់ពី​កសិកម្ម​ ​សំណង់​ និង​ផលិតកម្ម​ រហូតដល់​ទេសចរណ៍​ ​និង​សេវាកម្ម ​ខណៈ​ការ​ស្វែងរក​កម្លាំង​ពលកម្ម​មក​ជំនួស​កំពុង​ជួប​ការ​លំបាក​

មេធនាគារ ARDB ៖ បើធ្វើស្រែមិនបានផល គួរពិចារណាប្រែក្លាយទៅដាំដំណាំផ្សេង ដើម្បីអាចបង្កើនសេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

អគ្គនាយកធនាគារ ARDB បានលើកឡើងថា ប្រសិនបើកសិករធ្វើស្រែរយៈពេល ៣ឆ្នាំ ឬច្រើនឆ្នាំជាប់ៗគ្នា ប៉ុន្តែមិនបានផលចំណេញ ហើយបំណុលកាន់តែកើនឡើង នោះគួរតែពិចារណាឡើងវិញថា តើគួរបន្តធ្វើដដែលទៀត ឬយ៉ាងណា

អ្នកជំនាញលើកឡើងពី​វិធីសាស្ត្រដែលអាម៉េរិកអាចនឹងប្រើប្រាស់សម្រាប់បង្កើនសម្ពាធលើសេដ្ឋកិច្ចអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ស្ថិតនៅក្នុងស្ថានការណ៍នៃភ្លើងសង្គ្រាមនៅមិនទាន់រលត់នៅឡើយ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងរៀបចំផែនការតាមរយៈការដាក់ចេញនូវវិធានការសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹងបំផុតដែលមិនធ្លាប់មានដើម្បីបង្កើនសម្ពាធលើអ៊ីរ៉ង់

កំពង់ធំកំណត់ចក្ខុវិស័យ​ ​៥​ ​ឆ្នាំ​ ប្រែក្លាយ​មូលដ្ឋាន​កសិកម្ម​ទៅជា​មជ្ឈមណ្ឌល​កសិ-​ឧស្សាហកម្ម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ខេត្ត​កំពង់ធំ​កំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កសិកម្ម​ឆ្នាំ​ ​២០២៦​-​២០៣០​ ​ដោយ​កំណត់​ចក្ខុវិស័យ​ឱ្យ​ខេត្ត​ឈាន​ពី​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើកសិកម្ម​ ​ទៅជា​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើក​សិ-​ឧស្សាហកម្ម ​ដើម្បី​បង្កើន​ការ​កែច្នៃ​ តម្លៃ​បន្ថែម​ ការ​វិនិយោគ​ ​និង​ប្រាក់​ចំណូល​របស់​ប្រជាជន

Leave a Reply

Your email address will not be published.Required fields are marked *