រុស្ស៊ី ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា កិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិតាមរយៈសមុទ្រខ្មៅបានផុតកំណត់ជាផ្លូវការហើយ បន្ទាប់ពីរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងដ៏សំខាន់មួយនេះ។

កាលពីថ្ងៃចន្ទកន្លងទៅនេះ ទីក្រុងមូស្គូបានជូនដំណឹងដល់អង្គការសហប្រជាជាតិ តួកគី និងអ៊ុយក្រែនថា ខ្លួននឹងមិនបន្តកិច្ចព្រមព្រៀងនេះទេ ហើយការសម្រេចចិត្តបានធ្វើឲ្យមេដឹកនាំពិភពលោកជាច្រើនមានការប្រតិកម្ម ដោយសារវាអាចប៉ះពាល់ដល់ប្រជាជនក្រីក្របំផុតមួយចំនួននៅលើសកលលោក។ យ៉ាងណាមិញ រុស្ស៊ី​បាន​និយាយ​ថា​ខ្លួន​នឹង​ត្រឡប់​ទៅ​កិច្ចព្រមព្រៀង​វិញ ដរាបណាកិច្ចព្រមព្រៀងនេះបំពេញតាមលក្ខខណ្ឌ​របស់​ខ្លួន​។

ជាយូរមកថា រុស្ស៊ីបានត្អូញត្អែរថា បទប្បញ្ញត្តិមួយចំនួននៃកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យនាំចេញអាហារ និងជីរបស់រុស្ស៊ីមិនត្រូវបានឲ្យតម្លៃនោះទេ ជាពិសេសគ្រាប់ធញ្ញជាតិមិនត្រូវបានផ្គត់ផ្គង់ទៅដល់ប្រទេសក្រីក្រទេ ដែលជាលក្ខខណ្ឌមួយនៅក្នុងកិច្ចព្រមព្រៀង។ មិនត្រឹមតែប៉ុណ្ណោះ ប្រធានាធិបតីរុស្ស៊ី Vladimir Putin និយាយម្តងហើយម្តងទៀតថា រុស្ស៊ីនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ដោយសារទណ្ឌកម្មរបស់លោកខាងលិចបានរឹតបន្តឹងការនាំចេញកសិផលរបស់ខ្លួន ។ ទោះជាយ៉ាងណាក្តី ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan នៅតែជឿជាក់ថា ប្រធានាធិបតីរុស្ស៊ី Vladimir Putin ចង់បន្តកិច្ចព្រមព្រៀងមួយនេះ ហើយពួកគេនឹងពិភាក្សាអំពីការបន្តកិច្ចព្រមព្រៀងនៅពេលពួកគេជួបគ្នានៅខែក្រោយ។

គួរឲ្យបញ្ជាក់ដែរថា កិច្ចព្រមព្រៀង​គ្រាប់ធញ្ញជាតិនេះ​មាន​សារៈសំខាន់ ដោយសារ​អ៊ុយក្រែន​ជា​ប្រទេស​នាំចេញ​ផ្កាឈូករ័ត្ន ពោត ស្រូវសាលី និង គ្រាប់ barley ​ធំជាងគេ​មួយ​របស់​ពិភពលោក។ បន្ទាប់ពីមានសង្គ្រាមជាមួយនឹងរុស្ស៊ីកាលពីឆ្នាំមុនកន្លងទៅនេះ នាវាកងទ័ពជើងទឹកបានបិទច្រករបស់អ៊ុយក្រែន ដែលធ្វើឲ្យជាប់គាំងគ្រាប់ធញ្ញជាតិ ២០ លានតោន។ លើសពីនេះ ការ​បិទច្រកនេះ​បានបង្កឲ្យ​​តម្លៃ​ម្ហូប​អាហារ​ពិភពលោក​ឡើង​ថ្លៃ ព្រមទាំងបានគំរាមកំហែងការផ្គត់ផ្គង់ស្បៀងអាហារដល់បណ្តាប្រទេសមជ្ឈិមបូព៌ា និងអាហ្វ្រិកមួយចំនួន ដែលពឹងផ្អែកខ្លាំងលើគ្រាប់ធញ្ញជាតិអ៊ុយក្រែនផងដែរ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា អ៊ុយក្រែនមានបំណងបន្តការនាំចេញគ្រាប់ធញ្ញជាតិ ហើយខ្លួនមិនខ្លាចនោះទេ​ចំពោះការ​សម្រេច​ចិត្ត​របស់​រុស្ស៊ី​ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នេះ​។ ទន្ទឹមនឹងនេះ អ៊ុយក្រែនត្រូវបានទាក់ទងដោយក្រុមហ៊ុន​ដែលជាម្ចាស់នាវា ដោយពួកគេសុខចិត្តបន្តដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ប្រសិនបើអ៊ុយក្រែនយល់ព្រមអនុញ្ញាតឱ្យពួកគេចូល និង ការអនុញ្ញាតពីតួកគីដើម្បីឆ្លងកាត់។

លោក Mykhaylo Podolyak ទីប្រឹក្សារបស់លោក Zelensky បានផ្តល់យោបល់ថា កម្លាំងល្បាតប្រដាប់អាវុធអន្តរជាតិគួរត្រូវបានបង្កើតឡើង ដើម្បីអមដំណើរនាវាដឹកគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន និងធានាសុវត្ថិភាពរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ប្រហែលជាមិនមានប្រទេសជាច្រើនមានបំណងបង្កើតការល្បាតបែបនេះទេ ហើយច្រក​ទាំង​នោះ​នឹង​មាន​ប្រសិទ្ធភាព​តិច ដែលអាចនាំឲ្យអ៊ុយក្រែនកាត់​បន្ថយការនាំចេញ​បរិមាណ​គ្រាប់​ធញ្ញជាតិ និងបង្កើនតម្លៃ​។

ទន្ទឹមនឹងនេះដែរ មេដឹកនាំពិភពលោកបានសំដែងការមិនពេញចិត្តចំពោះការសម្រេចចិត្តនេះ ដោយប្រធានគណៈកម្មការសហភាពអឺរ៉ុប Ursula von der Leyen និង ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានចោទប្រកាន់រុស្ស៊ីថា នេះជាទង្វើដ៏ឃោរឃៅ។

លោក Ngozi Okonjo-Iweala ដែលជាប្រធានអង្គការពាណិជ្ជកម្មពិភពលោក (WTO) បាននិយាយថា ពាណិជ្ជកម្មតាមសមុទ្រខ្មៅលើអាហារ ចំណី និងជីគឺមានសារៈសំខាន់ចំពោះស្ថិរភាពនៃតម្លៃអាហារពិភពលោក ហើយលោកសង្ឃឹមថា ទីក្រុងម៉ូស្គូនឹងពិចារណាឡើងវិញពីការដកខ្លួនចេញពីកិច្ច​ព្រម​ព្រៀង។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា  UN នឹងស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ ដោយសារវាអាចធ្វើឲ្យមនុស្សរាប់លាននាក់ត្រូវរងគ្រោះ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/11/2026

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស

ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/11/2026

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ

តម្លៃដីធ្លីនៅកណ្ដាល​ក្រុង​ភ្នំពេញ​ក្នុងឆ្នាំ២០២៦​នេះនៅតែបន្តធ្លាក់ចុះជាងឆ្នាំ២០២៥

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/11/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុង​ភ្នំពេញបន្តធ្លាក់ចុះ​បន្ថែមទៀតធៀបនឹង​ឆ្នាំ២០២៥កន្លងទៅ .....

ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនរងសម្ពាធយ៉ាងធ្ងន់ធ្ងរក្នុងទីផ្សារចិន ដោយសារផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់ពីឆ្នាំ២០០៨ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Yahoo!Finance ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយសារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ក្រុមហ៊ុនធំៗ ដូចជា Toyota, Honda, Nissan និង Mazda សុទ្ធសឹងតែប្រឈមនឹងសម្ពាធយ៉ាងខ្លាំង ខណៈដែលទីផ្សាររថយន្តចិនបន្តផ្លាស់ប្តូរទម្រង់យ៉ាងខ្លាំង។

កំណើន GDP សម្រាប់មនុស្សម្នាក់របស់វៀតណាម អាចវ៉ាដាច់ឥណ្ឌូណេស៊ី និង ឈរនៅលំដាប់ទី ៥ ក្នុងចំណោមសមាជិកអាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមសមាជិកអាស៊ានរួមមាន សិង្ហបុរី ប៊្រុយណេ ម៉ាឡេស៊ី និងថៃ

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​សម្រាប់​ប្រើ​ក្នុង​វិស័យ​អាកាសចរណ៍​​ និង​ដឹកជញ្ជូន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ដែល​ចម្រាញ់​ចេញ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​ដើម្បី​ផ្គត់ផ្គង់​ជា​វត្ថុធាតុដើម​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ជា​ច្រើន រួម​មាន​គ្រឿង​សម្អាង​ ​អាកាសចរណ៍​ ​និង​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​ ​ខណៈ​រោងចក្រ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ជប៉ុន​ ​និង​ចិន​ ​កំពុងត្រៀម​ដំណើរការ​នៅ​ខេត្ត​កំពង់ធំ

សារព័ត៌មាន​កម្ពុជា​​ ៣​ ​ជួប​ជុំ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​ ​១៧០ ​មកពី​ជាង​ ​១០០ ​ប្រទេស ​នៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

ស្ថាប័ន​សារព័ត៌មាន​កម្ពុជា​ចំនួន​ ៣ ​រួម​មាន​ AMS​,​ សារព័ត៌មាន​ថ្មី​ៗ និង​សារព័ត៌មាន​ដើម​អម្ពិល ​កំពុង​ចូលរួម​ក្នុង​វេទិកា​សហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវ​មួយ​ ​ខ្សែក្រវាត់​មួយ ​ឆ្នាំ​២០២៦ ​និង​វេទិកា​សហ​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន​បូក​បី ​(​APT​)​ ​លើក​ទី​១២​ ​ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហ្វូចូវ​ ​ខេត្ត​ហ្វូជៀន ​ប្រទេស​ចិន ​ចាប់​ពី​ថ្ងៃ​ទី​៣ ​ដល់​ថ្ងៃ​ទី​៤​ ​ខែ​វិច្ឆិកា

មជ្ឈមណ្ឌល​ F​CPC ​ទទួល​ដោះស្រាយ​វិវាទ​អតិថិជន​ដោយ​ឥត​គិត​ថ្លៃ​ និង​កាត់បន្ថយ​ភាព​ស្មុគស្មាញ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/11/2026

មជ្ឈមណ្ឌល​ការពារ​អ្នក​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ ​(​F​CPC​)​ ​បាន​ដាក់​ចេញ​យន្តការ និង​នីតិវិធី​សាមញ្ញ ​ងាយស្រួល ​និង​ឥត​គិត​កម្រៃ ​ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ ​និង​អតិថិជន​ដោះស្រាយ​វិវាទ​ក្នុង​ការ​ប្រើប្រាស់​សេវា​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​ខណៈ​វិវាទ​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​មជ្ឈមណ្ឌល​ ​អាច​សម្របសម្រួល​ដោះស្រាយ​បាន​ជោគជ័យ​លើស ៩០​ភាគរយ

ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 02/11/2026

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer

ខេត្តព្រះសីហនុ រំពឹងទទួលបានភ្ញៀវទេសចររាប់លាននាក់ក្នុងពិធីបុណ្យសមុទ្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ របស់ខេត្តព្រះសីហនុ ឆ្នាំ២០២៦នេះ នឹងអាចទទួលបានចំនួនភ្ញៀវមកទស្សនាកម្សាន្តបានកាន់តែច្រើនកុះករជាក់ជាមិនខាន។ ពិធីបុណ្យសមុទ្រ លើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-១៩-២០ ខែធ្នូ