តោះ! មកឈ្វេងយល់ពីតួនាទីរវាងធនាគារជាតិ និងក្រសួងសេដ្ឋកិច្ចចំពោះការបោះផ្សាយមូលបត្ររដ្ឋ

ភ្នំពេញ ៖ នៅក្នុងដំណាក់កាលបោះផ្សាយមូលបត្ររដ្ឋ ធនាគារជាតិនៃកម្ពុជា ដើរតួនាទីជាក្នុងនាមជាអាណត្តិគាហក (Agent) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រាប់ការបោះផ្សាយមូលបត្ររដ្ឋ ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានតួនាទីកំណត់ និងផ្តល់ព័ត៌មានចាំបាច់នានាពាក់ព័ន្ធនឹងចរិតលក្ខណៈនៃមូលបត្ររដ្ឋ។

ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា មូលបត្ររដ្ឋ សំដៅដល់បណ្ណសញ្ញាបណ្ណ និងឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀត បញ្ជាក់ពីការទទួលស្គាល់បំណុល ដែលបានបោះផ្សាយក្នុងនាមរាជរដ្ឋាភិបាល។ ក្នុងន័យនេះ​ រដ្ឋាភិបាលជាអ្នកបោះផ្សាយមូលបត្ររដ្ឋ។

មូលបត្ររដ្ឋ​ រួមមាន បណ្ណរតនាគារ ដែលមានឥណប្រតិទានតិចជាងមួយឆ្នាំ សញ្ញាបណ្ណរតនាគារដែលមានឥណប្រតិទានចាប់ពីមួយឆ្នាំឡើងទៅ និងមូលបត្រផ្សេងៗ។  ចំពោះអត្រាគូប៉ុងទាបនេះគឺអាចដោយសារមានកត្តាមួយចំនួន រួមមាន មូលបត្ររដ្ឋគឺជាឧបករណ៍ដែលមានហានិភ័យទាបធៀបនឹងមូលបត្រសាជីវកម្មជាដើម។

ទីផ្សារដំបូង (Primary Market) សំដៅដល់ទីផ្សារដែលមូលបត្ររដ្ឋត្រូវបានបោះផ្សាយ និងដាក់លក់ជាសាធារណៈ។ ទីផ្សារបន្ទាប់ (Secondary Market) សំដៅដល់ទីផ្សារជួញដូរមូលបត្ររដ្ឋ ដែលបានបោះផ្សាយរួចហើយ។ សូមបញ្ជាក់ថា វិនិយោគិនជាបុគ្គលមិនអាចចូលរួមជាវមូលបត្រក្នុងទីផ្សារដំបូងបានទេ។

ក្នុងដំណាក់កាលដំបូងនេះ គឺមានតែគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាប៉ុណ្ណោះ ដែលអាចចូលរួមដេញថ្លៃមូលបត្ររដ្ឋក្នុងទីផ្សារដំបូង។  ស្ថាប័នដទៃទៀតដូចជា ក្រុមហ៊ុនធានារ៉ាប់រង បេឡាជាតិរបបសន្តិសុខសង្គម និងក្រុមហ៊ុនមូលបត្រជាដើម អាចចូលរួមដេញថ្លៃមូលបត្ររដ្ឋតាមរយៈគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលទទួលបានសិទ្ធិជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ។

ធនាគារជាតិនៃកម្ពុជា ដើរតួនាទីជាក្នុងនាមជាអាណត្តិគាហក (Agent) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រាប់ការបោះផ្សាយមូលបត្ររដ្ឋ។ ក្នុងនាមជាអាណត្តិគាហក (Agent) ធនាគារជាតិនៃកម្ពុជាមានតួនាទី និងភារកិច្ចដូចជា៖ ១/.រៀបចំកិច្ចពិភាក្សាជាមួយវិនិយោគិនគោលដៅ ២/.ផ្តល់យោបល់លើសេចក្តីព្រាងផែនការបោះផ្សាយ និងអនុវត្តផែនការ ៣/.រៀបចំបោះផ្សាយតាមវិធីសាស្ត្រដែលកំណត់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៤/.ជូនដំណឹងពីលទ្ធផល ៥/.ទូទាត់ការប្រាក់ និងប្រាក់ដើម ៦/.សិក្សានិងផ្តល់យោបល់លើលក្ខខណ្ឌនៃការសងប្រាក់ដើមមុនកាលកំណត់ និង៧/.ចុះបញ្ជី និងរក្សាទុកមូលបត្ររដ្ឋ។

តួនាទីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណត់ និងផ្តល់ព័ត៌មានចាំបាច់នានាពាក់ព័ន្ធនឹងចរិតលក្ខណៈនៃមូលបត្ររដ្ឋ រួមមាន៖ លេខកូដស្តង់ដា កាលបរិច្ឆេទ ទំហំ តម្លៃចារឹក និងអត្រាគូប៉ុងជាដើម ចូលរួមដេញថ្លៃនិងសម្រេចលើលទ្ធផលដេញថ្លៃ ទូទាត់ការប្រាក់តាមកាលកំណត់រៀងរាល់ ៦ខែម្តង និងទូទាត់ប្រាក់ដើមនៅថ្ងៃឥណប្រតិទាន ឬមុនថ្ងៃឥណប្រតិទាន។

មូលបត្ររដ្ឋត្រូវបានបោះផ្សាយឡើងដើម្បីបំពេញតម្រូវការហិរញ្ញប្បទានសាធារណៈរបស់រដ្ឋាភិបាល។ មូលបត្ររដ្ឋមានសារៈសំខាន់ជាច្រើន ដូចជា ៖ បំពេញតម្រូវការហិរញ្ញប្បទានសាធារណៈរបស់រដ្ឋាភិបាល រួមចំណែកពង្រឹងលំហរសារពើពន្ធ និងការគ្រប់គ្រងតម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាល និងគាំទ្រគម្រោងអភិវឌ្ឍន៍អាទិភាព និងចាំបាច់នានា បង្កើតក្របខ័ណ្ឌយន្តការហិរញ្ញប្បទានជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រកបដោយចីរភាព និងបរិយាប័ន្ន ជំរុញការអភិវឌ្ឍទីផ្សារមូលបត្រ និងទីផ្សារហិរញ្ញវត្ថុឱ្យកាន់តែស៊ីជម្រៅ ដោយសារមូលបត្ររដ្ឋអាចមានតួនាទីដូចជា ៖ ជាឧបករណ៍សម្រាប់អនុវត្តនយោបាយរូបិយវត្ថុ ជាមូលដ្ឋានប្រៀបធៀប និងកំណត់ថ្លៃឧបករណ៍ហិរញ្ញវត្ថុក្នុងទីផ្សារ និងជាកត្តាជំរុញការធ្វើពិពិធកម្មប្រភពហិរញ្ញប្រទានក្នុងស្រុក។

ក្នុងដំណាក់កាលដំបូងទំហំនៃការបោះផ្សាយមូលបត្ររដ្ឋនៅមានទំហំតូច ប៉ុន្តែទំហំនៃការបោះផ្សាយមូលបត្ររដ្ឋកាន់តែច្រើន មូលបត្ររដ្ឋនឹងក្លាយជាឧបករណ៍នយោបាយរូបិយវត្ថុយ៉ាងសំខាន់សម្រាប់ធនាគារជាតិនៃកម្ពុជាក្នុងការលើកកម្ពស់ប្រសិទ្ធភាពនយោបាយរូបិយវត្ថុ។

នយោបាយរូបិយវត្ថុវិត្ថារកម្ម ៖ ធនាគារកណ្តាលទិញមូលបត្ររដ្ឋពីទីផ្សារ ដោយចាក់បញ្ចូលសាច់ប្រាក់ទៅក្នុងសេដ្ឋកិច្ច។ ការចាក់បញ្ចូលនេះ អាចផ្តល់សាច់ប្រាក់បន្ថែម នឹងធ្វើឱ្យអត្រាការប្រាក់ឥណទាននៅលើទីផ្សារថយចុញ ដែលនឹងជំរុញការផ្តល់ឥណទាន ដូចជា សម្រាប់គាំទ្រការវិនិយោគ និងការប្រើប្រាស់ជាដើម។

នយោបាយរូបិយវត្ថុរឹតត្បិត ៖ ធនាគារកណ្តាលលក់មូលបត្ររដ្ឋទៅក្នុងទីផ្សារ ហើយស្រូបយកសាច់ប្រាក់មកវិញ។ ការស្រូបយកប្រាក់សាច់ប្រាក់ចូលមកធនាគារកណ្តាលវិញ អាចជួយបន្ថយសម្ពាធលើអត្រាប្តូរប្រាក់ ដូចជា ក្នុងករណីប្រាក់រៀលធ្លាក់ថ្លៃជាដើម ឬ ក្នុងគោលបំណងធ្វើឱ្យសាច់ប្រាក់ទំនេរថយចុះ ក្នុងសេដ្ឋកិច្ច ដែលនឹងអាចបង្កើនអត្រាការប្រាក់ឥណទាន សំដៅបន្ថយល្បឿនឥណទាន កុំឱ្យកើនឡើងលឿនពេកជាដើម។

គួររំលឹកផងដែរថា ធនាគារជាតិនៃកម្ពុជា នឹងចាប់ផ្តើមបោះផ្សាយ និងធ្វើការដេញថ្លៃមូលបត្ររដ្ឋ លើកទី១ ក្នុងទំហំទឹកប្រាក់១០០ពាន់លានរៀល (ជាង២៤លានដុល្លារអាមេរិក) នៅថ្ងៃទី០៧ ខែកញ្ញានេះ។ ការដេញថ្លៃមូលបត្ររដ្ឋលើកទី២ នេះ មានទំហំទឹកប្រាក់សរុប ២០០ ពាន់លានរៀល (ជិត៥០លានដុល្លារ) តម្លៃចារឹក ១លានរៀល, អត្រាកូប៉ុង ២.៤៤% ថេរ ដោយមានរយៈពេលទូទាត់រាល់៦ខែម្តង។ សូមបញ្ជាក់ថា គម្រោងផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូងនេះគឺដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច ដែលរួមមានការអនុវត្តយុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយក្ខវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដែលត្រូវបានកំណត់រួចហើយ ចំនួន ២៥០ លានដុល្លារអាម៉េរិក និងគម្រោង ដែលនឹងកំណត់តាមក្រោយទៀតចំនួន ២៥ លានដុល្លារអាមេរិក ព្រមទាំងគម្រោងប្រព័ន្ធបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលចំនួន ២៥ លានដុល្លារអាម៉េរិក៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2026

បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី