ចិន មានកំណើនសេដ្ឋកិច្ចជាង ៤ ភាគរយលើសពីការរំពឹងទុក

បរទេស ៖ យោងតាមប្រភពព័ត៌មានពី CNBC បានរាយការណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនបានកើនឡើងយ៉ាងខ្លាំងនៅក្នុងត្រីមាសទី១សម្រាប់ឆ្នាំនេះ  ខណៈពេលដែលប្រទេសក្នុងសកលលោកជាច្រើនកំពុងប្រឈមមុខនឹងកំណើនសេដ្ឋកិច្ចយឺត ដោយសារធនាគារកណ្តាលនៅតែបន្តដំឡើងអត្រាការប្រាក់ដើម្បីទប់ទល់នឹងអតិផរណា។

កាលពីថ្ងៃអង្គារកន្លងទៅនេះ ការិយាល័យស្ថិតិជាតិរបស់ចិនបានលើកឡើងថា ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ៤,៥ ភាគរយនៅក្នុងត្រីមាសទីមួយ ដែលវាមានភាពប្រសើរជាងការព្យាករណ៍ ៤ ភាគរយ។ កាលពីឆ្នាំ២០២២ កន្លងទៅនេះ សេដ្ឋកិច្ចបានកើនឡើង ៣ ភាគរយ ដែលតិចជាងការកំណត់គោលដៅរបស់ទីក្រុងប៉េកាំងដែលប្រហែល ៥,៥ ភាគរយ។ ស្របពេលនេះដែរ ការរីកចម្រើនរបស់ចិនបានស្ថិតនៅក្រោមការយកចិត្តទុកដាក់យ៉ាងខ្លាំង ខណៈដែលប្រទេសមួយនេះបានបើកសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីបញ្ចប់ការរឹតបន្តឹងកូវីដ-១៩ ដែលបានធ្វើឡើងអស់រយៈពេលជិតបីឆ្នាំមកនេះ។ បើធៀបទៅនឹងត្រីមាសទីបួនក្នុងឆ្នាំ ២០២២ វិញ កំណើនសេដ្ឋកិច្ចបានកើនឡើង ២,៩ ភាគរយប៉ុណ្ណោះ ប៉ុន្តែការលក់រាយចាប់ផ្តើមបានកើនឡើង ១០,៦ ភាគរយកាលពីខែមីនាកន្លងទៅនេះ ដោយសារការលក់ទំនិញតាមអ៊ីនធឺណិតបានកើនឡើង។ ទន្ទឹមនឹងនេះដែរ ទិន្នផលឧស្សាហកម្មបានកើនឡើង ៣,៩ ភាគរយ ដែលទាបជាងការព្យាករណ៍បន្តិច ៤ ភាគរយ ហើយការវិនិយោគលើទ្រព្យសកម្មគឺខ្សោយជាងការរំពឹងទុក ដោយសារកំណើនខាងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគផ្នែកផលិតកម្មមានការថយចុះ។ 

ប្រធានសេដ្ឋវិទូចិនរបស់ ING លោកស្រី Iris Pang បាននិយាយថា រដ្ឋាភិបាលចិននឹងជំរុញបន្ថែម ដើម្បីជំរុញការវិនិយោគ និងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ ដើម្បីសម្រេចគោលដៅកំណើនសេដ្ឋកិច្ច ៥ ភាគរយសម្រាប់ឆ្នាំ២០២៣ រដ្ឋាភិបាលចាំបាច់ត្រូវជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដែលភាគច្រើនគួរតែជាការសាងសង់ខ្សែរថភ្លើងក្រោមដី និង បង្កើនចំនួនបង្គោលអ៊ីនធឺណេត 5G។ ដូច្នេះហើយ ពួកគេរំពឹងថា GDP នឹងអាចកើនឡើងលឿនជាងមុនដល់ ៦ ភាគរយនៅក្នុងត្រីមាសទីពីរ។

មិនត្រឹមតែប៉ុណ្ណោះ ការងើបឡើងវិញនៃវិស័យសេវាកម្មរបស់ចិនក៏បានកើនឡើង ៥,៤ ភាគរយនៅក្នុងត្រីមាសទីមួយនេះផងដែរ និងសន្ទស្សន៍នៃការផលិតសេវាកម្មបានកើនឡើង ៩,២ ភាគរយ ដោយយោងទៅតាមទិន្នន័យរបស់រដ្ឋាភិបាលចិន។ ​យ៉ាងណាមិញ អ្នក​វិភាគសេដ្ឋកិច្ចភាគច្រើនមិនរំពឹងថានឹងឃើញមានការផ្លាស់ប្តូរអត្រាការប្រាក់កម្ចីគោលរបស់ធនាគារកណ្តាលនោះ ប៉ុន្តែអ្នកខ្លះជឿថាធនាគារកណ្តាលចិនអាចកាត់បន្ថយអត្រាប្រាក់កម្ចីរយៈពេលមួយឆ្នាំបានតិចតួច ប្រសិនបើអតិផរណារបស់ចិនធ្លាក់ចុះបន្ថែមទៀត។

ស្របពេលនេះផងដែរ អ្នកវិភាគ CMC Markets លោក Leon Li បាននិយាយថា ការស្ទុះងើបឡើងវិញដ៏គួរឱ្យកត់សម្គាល់នៃសេដ្ឋកិច្ចចិនអាចនឹងជំរុញតម្លៃប្រេងផងដែរ ដោយសារខែឧសភាខាងមុខនេះ គឺជាខែធ្វើដំណើរមានអត្រាខ្ពស់បំផុតតាមរដូវកាលនៅក្នុងប្រទេសចិន ដែលជាកត្តាជម្រុញឲ្យមានតម្រូវការប្រេងឥន្ធនៈខ្លាំង។ កាលពីខែមីនាកន្លងទៅនេះ ទិន្នផលនៃរោងចក្រចម្រាញ់ប្រេងរបស់ចិនបានកើនឡើងដល់កម្រិត ដែលជាសញ្ញាបង្ហាញពីតម្រូវការឥន្ធនៈដ៏រឹងមាំមួយ ខណៈដែលក្រុមហ៊ុនចម្រាញ់ប្រេងបានបង្កើនការផលិតដើម្បីជម្រុញតម្រូវការនាំចេញបន្ថែមទៀត និង សម្រាប់ស្តុកទុក។ លើសពីនេះផងដែរ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្យាករណ៍ថា តម្រូវការប្រេងឆៅនៅប្រទេសចិននឹងមានការកើនឡើងខ្លាំងក្នុងឆ្នាំ ២០២៣ នេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចំណេះដឹងផ្នែកហិរញ្ញវត្ថុ មានភាពចាំបាច់បំផុតសម្រាប់មនុស្សគ្រប់រូប ជាពិសេសអាចជួយជំរុញកំណើនដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/02/2025

ចំណេះដឹងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ គឺជាកត្តាចាំបាច់មួយក្នុង​កា​រជំរុញកំណើនសេដ្ឋកិច្ច និងសង្គម ម្លោះហើយការផ្ដោតការយកចិត្តទុកដាក់លើការលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាជន គឺជាការងារអាទិភាពមួយ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការកសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ជាការពូនជ្រុំ និងកសាងបន្តនូវស្មារតី ៧ មករា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/02/2025

ថ្នា្កក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកការកសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវថាជាការពូនជ្រុំនិងកសាងបន្តនូវស្មារតី ៧ មករា រក្សាបាននូវសុខសុវត្ថិភាព សន្តិភាព និងភាពសុខដុមរមនាសម្រាប់ប្រទេសជាតិ និងប្រជាជន

កូនខ្មែរមានសត្ថភាពផលិតគ្រឿងសំអាង និងមានការគាំទ្រច្រើននៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 07/02/2025

ដោយមើលឃើញសក្តានុពល និងភាពងាយស្រួលក្នុងការស្វែងរកវត្ថុធាតុដើមដ៏សំបូរបែប កូនខ្មែរមួយរូបបានខិតខំរិះរកគំនិតកែច្នៃរុក្ខជាតិធ្វើជាគ្រឿងសំអាង ហើយដាក់លក់នៅលើទីផ្សារក្នុងស្រុក

កម្ពុជាលើកទឹកចិត្តអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ ជួយដល់សហគមន៍កសិកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

កម្ពុជាលើកទឹកចិត្តអង្គការFAOជួយដល់សហគមន៍កសិកម្មទំនើបដែលជួយកាត់បន្ថយថ្លៃដើមផលិត មានប្រសិទ្ធភាពសេដ្ឋកិច្ច និង មាននិរន្តរភាព

ក្រុមហ៊ុន​ផលិត​រថយន្ត​​របស់ចិន BYD សម្រេចបោះទុន​បង្កើត​រោងចក្រ​ផ្គុំ​ និងដំឡើ​ង​នៅ​ខេត្តព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

ទី​បំផុ ក្រុមហ៊ុន​ផលិត​រថយន្តអគ្គិសនី​របស់ចិន បាន​សម្រេច​បោះទុនវិនិយោគបង្កើត​រោងចក្រ​ដំឡើង​រថយន្តអគ្គិសនី​នៅកម្ពុជា​ហើយ​

វិថីតេជោសន្តិភាពឆ្នេរអង្កោល កំពុងលើកសម្រស់ខេត្តកែបឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញទេសចរ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/02/2025

«វិថីតេជោសន្តិភាពឆ្នេរអង្កោល» ជាសមិទ្ធផលឆ្លងសម័យកាល ពោល​ត្រូវបានសាង​សង់​ឡើង​ក្នុងពេលសម្តេច​តេជោជានាយករដ្ឋមន្ត្រី ហើយសម្រេចក្នុងពេលសម្តេចមហាបវរធិបតីជានាយក​រដ្ឋមន្ត្រី។

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ ជំរុញផលិតកម្មក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរនិង បន្លែផ្លែឈើ ក្នុងគោលបំណងជំរុញផលិតកម្មក្នុងស្រុក គាំទ្រផលិតផលខ្មែរ និងផ្គូផ្គងពាណិជ្ជកម្មរវាងអ្នកផលិត និងអ្នកទិញ

តម្លៃមាសបន្តឡើងថ្លៃខ្ពស់ ១តម្លឹង ៣ ៤៤១ ដុល្លារអាម៉េរិក ដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្មរបស់ប្រទេសមហាអំណាច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

តម្លៃមាសឡើងថ្លៃ ១ ភាគរយ ឬ ២ ៨៥៨ ដុល្លារអាម៉េរិកក្នុងមួយអោន (នៅលើទីផ្សារកម្ពុជា មាសមួយតម្លឹងមានតម្លៃ ៣ ៤៤១ ដុល្លារអាម៉េរិក និង មួយជីមានតម្លៃ ៣៤៤ ដុល្លារអាម៉េរិក)។ អ្នកវិភាគព្យាករណ៍ថា តម្លៃអាចឡើងថ្លៃដល់ ២ ៩០០ ដុល្លារអាម៉េរិកក្នុងមួយអោននាពេលឆាប់ៗនេះ

គិតត្រឹមឆ្នាំ២០២៤ កម្ពុជា​មានអ្នក​ប្រើទូរសព្ទចល័ត​ចំនួន ២០,៦លាន ខណៈអ្នកប្រើប្រាស់សេវាអ៊ីនធើណេត​មានចំនួន ១៩​លាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

គិតត្រឹម​ចុងឆ្នាំ២០២៤ ទូទាំង​ប្រទេស​កម្ពុជា​មាន​អ្នកប្រើប្រាស់ទូរសព្ទចល័ត​ចំនួន ​២០​លាន ​៦សែន ដែល​មានន័យ​ថា មនុស្ស​ម្នាក់អាច​មានទូរសព្ទ ២គ្រឿង​ និងខ្លះ​ ៣គ្រឿង

សុវត្ថិភាពទិន្នន័យ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់នៅក្នុងបច្ចេកវិទ្យាព័ត៌មាន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/02/2025

ផ្អែកតាមមជ្ឈមណ្ឌលកម្ពុជា 4.0 បានបញ្ជាក់ថា សុវត្ថិភាពទិន្នន័យ គឺជាដំណើរការនៃការការពារព័ត៌មានឌីជីថលពីការលួច ឬការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត