ភ្នំពេញ ៖ ប្រធាននាយកប្រតិបត្តនៃការិយាល័យឥណទានកម្ពុជា (CBC) បានលើកឡើងថា វិស័យមីក្រូហិរញ្ញវត្ថុដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ធកិច្ចកម្ពុជាតាមរយៈការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុ ជាពិសេស ការធ្វើឱ្យមានបរិយាប័ន្នហិរញ្ញវត្ថុ និងភាពងាយស្រួលក្នុងការទទួលបានហិរញ្ញវត្ថុសម្រាប់ប្រជាជនខ្មែរទូទាំងប្រទេស។

យោងតាមរបាយការណ៍របស់ ស៊ីប៊ីស៊ី បានឱ្យដឹងថា បច្ចុប្បន្ននេះ ស៊ីប៊ីស៊ី មានសមាជិកជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៨៦ ស្ថាប័ន ដែលតួលេខនេះស្មើនឹង ៤៦% នៃចំនួនសមាជិកទាំងអស់ ជាមួយនឹងសមតុល្យឥណទាន ដែលមានទឹកប្រាក់ចំនួន ៨ ពាន់លានដុល្លារអាមេរិក។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តនៃការិយាល័យឥណទានកម្ពុជាបានបញ្ជាក់ថា ៖
“យើងដឹងហើយថា វិស័យមីក្រូហិរញ្ញវត្ថុដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ធកិច្ចកម្ពុជាតាមរយៈ ការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុ ជាពិសេស ការធ្វើឱ្យមានបរិយាប័ន្នហិរញ្ញវត្ថុ និងភាពងាយស្រួលក្នុងការទទួលបានហិរញ្ញវត្ថុសម្រាប់ប្រជាជនខ្មែរទូទាំងប្រទេស បើទោះបីជាក្នុងអំឡុងពេលកូវីដ-១៩ ក៏ដោយ”
លោកបានថ្លែងបន្តថា ៖
“ដោយហេតុនេះហើយ ការពង្រឹងសមត្ថភាពគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ចីរភាព ក្រមសីលធម៌ និងវិជ្ជាជីវៈ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពិតជាចាំបាច់ណាស់ ដើម្បីអាចឲ្យវិស័យនេះមានភាពរឹងមាំ និងនិរន្តភាព ក្នុងការបន្តបេសសកម្មរបស់ខ្លួនក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុទៅកាន់អតិថិនជននៅតាមតំបន់ជនបទ ក៏ដូចជាអតិថិជន មានប្រាក់ចំណូលទាប និងមធ្យម”
គួរកត់សម្គាល់ដែរថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាទូទៅ តែងជួបនូវបញ្ហាប្រឈមក្នុងការរក្សាប្រាក់ចំណេញ និងការគ្រប់គ្រងប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពក្នុងពេលតែមួយ។
ជាមួយគ្នានេះដែរ លោក អឿ សុធារ័ត្ន បានថ្លែងថា ជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹងពីធនាគារជាតិនៃកម្ពុជា ក៏ដូចជាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាជិកគ្រឹះស្ថានទាំងអស់ បានធ្វើឲ្យវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានៅតែរឹងមាំ និងមានតុល្យភាពរវាងការផ្តល់ឥណទានប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាពប្រតិបត្តិការ តួយ៉ាងដូចជា ការដាក់ឱ្យប្រើប្រាស់នូវក្រមប្រតិបត្តិក៏ជាយុទ្ធនាការឆ្លាតវៃនៃស្តង់ដាសាកលលើការការពារអតិថិជនកន្លងមក។
លោកបានថ្លែងបន្តថា បច្ចុប្បន្ន ដោយមានតម្រូវការនៃការធ្វើពិពិធកម្មផលិតផលក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ក៏ដូចជាភាពរីកចម្រើនន បច្ចេកវិទ្យា គ្រឹះស្ថានចាំបាច់ត្រូវតែបន្តអភិវឌ្ឍនូវជំនាញគ្រប់គ្រងធនធានមនុស្សជំនាញទីផ្សារ ជំនាញប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងហានិភ័យសម្រាប់ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ ដើម្បីគ្រប់គ្រង និងបញ្ចៀសរាល់បញ្ហានានាដែលអាចនឹងកើតឡើង។
យោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាក្នុងឆ្នាំ២០២១ បានកើនឡើង ១៧% (ដល់ ៤០,១ ទ្រីលានរៀល ស្មើនឹង ៩,៨ ពាន់លានដុល្លារអាមេរិក) ធៀបនឹងឆ្នាំ២០២០ ដែលក្នុងនោះឥណទានអតិថិជនបានកើនឡើង ២៥,៦% (ដល់ ៣៤,៦ ទ្រីលានរៀល ស្មើនឹង ៨,៥ ពាន់លានដុល្លារអាមេរិក) ជាមួយនឹងគណនីចំនួន ២ លានគណនី។ ឥណទានទាំងនេះបានផ្តល់ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ច រួមមាន៖ ក្រុមគ្រួសារ ៣៣,៣% (មានកំណើន ២,៨%) ពាណិជ្ជកម្ម និងជំនួញ ២១,៨% (មានកំណើន ១៩,៩%) កសិកម្ម ១៨,៨% (មានកំណើន ១៣,៦%) សេវាកម្ម ១៤,១% (មានកំណើន ០,៥%) ដឹកជញ្ជូន ៥,៥% (មានកំណើន ១,៥%) សំណង់ ៣,៨% (មានកំណើន ៨,១%) កម្មន្តសាល ១,៥% (មានកំណើន ៧៩,៨%) និងផ្សេងៗ ១,២% (ថយចុះ -២១,៣%)៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content