រដ្ឋមន្ដ្រីកសិកម្ម និងសហគមន៍អឺរ៉ុប ចុះស្វែងយល់ការកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុនមីរ៉ាត់

ភ្នំពេញ៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមសហគមន៍អឺរ៉ុប នាថ្ងៃទី២៨​ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ បានអញ្ជើញចុះត្រួតពិនិត្យក្រុមហ៊ុនមីរ៉ាត់​ អាហ្គ្រីថេក​ ឯ.ក​ របស់ជប៉ុន ទៅលើការកែច្នៃគ្រាប់ស្វាយចន្ទី​នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

នៅក្នុងដំណើរនោះ ឯកឧត្តមរដ្ឋមន្ដ្រី​ និងគណៈប្រតិភូអឺរ៉ុប បានចុះត្រួតពិនិត្យនិតិវិធីការផលិតគ្រាប់ស្វាយចន្ទី​ ការលាងសម្អាត​ ការកែច្នៃ​ រហូតដល់ការវេចខ្ចប់នាំចេញទៅទីផ្សារ​ ដែលគ្រប់ដំណាក់កាលគឺធ្វើឡើងប្រកបទៅដោយ​អនាម័យខ្ពស់​ រសជាតិឆ្ងាញ់​ មានគ្រាប់ធំ និងមានគុណភាពល្អ​។

ជាមួយនឹងបច្ចេកវិទ្យាស្តង់ដារនេះ ក្រុមហ៊ុន MIRARTH Agri Tech ក៏បាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចទៅសហគមន៍អឺរ៉ុបជាលើកដំបូង ចំនួន២៥០តោន ដែលតាមតម្លៃប៉ាន់ស្មានគឺប្រមាណជាង២០០លានដុល្លារអាមេរិក ក្នុងរដូវកាលនេះ។

លោក ខេនថារ៉ូ តានិគូជី (Kentaro Taniguchi) ប្រធានក្រុមហ៊ុនមីរ៉ាត់ (MIRARTH) បានមានប្រសាសន៍ថា៖ ការនាំចេញចន្ទី ទៅអឺរ៉ុបនេះបានបង្ហាញថាស្វាយចន្ទីដែលផលិតនៅរោងចក្រនៅ ខេត្តកំពង់ធំនេះ មានគុណភាពស្តង់ដារអន្តរជាតិ ហើយការបើករោងចក្រកែច្នៃចន្ទីនៅកម្ពុជានេះ  អាចបង្កើតការងារថ្មី និងកាត់បន្ថយចំណាកស្រុករបស់ប្រជាពលរដ្ឋទៅធ្វើការនៅបរទេស។

លោកប្រធានក្រុមហ៊ុន បានឱ្យដឹងទៀតថា៖ «ក្រុមហ៊ុនមានផែនការបន្ថែមសមត្ថភាពផលិតឱ្យបាន៣,០០០ តោន ហើយសាងសង់រោងចក្រធំមួយដែលអាចមានលទ្ធភាពផលិតចន្ទី ២០,០០០ តោនក្នុងរយៈពេល ៣ ឆ្នាំខាងមុខ និងថែមទាំងកំពុងសិក្សាដំណើរការប្រើប្រាស់សំបកស្វាយចន្ទីសម្រាប់បង្កើតថាមពលបៃតងទៀតផង។»

ជាមួយគ្នានេះ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងដែរថា ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីទូទាំងប្រទេសមានប្រមាណ៥៨ម៉ឺនហិកតា តែពីរឬ៣ឆ្នាំទៀតអាចនឹងកើនឡើងជាង៦០ម៉ឺនហិកតា។ទទួលផលក្នុងឆ្នាំ២០២៤ មានចំនួន៨៧ម៉ឺនតោន ក្នុងនោះ៨៥ភាគរយបាននាំចេញប្រទេសវៀតណាម នៅសល់ជាង១០ភាគរយកែច្នៃនៅក្នុងស្រុកនិងមួយចំនួនទៀតនាំគ្រាប់ឆៅទៅកាន់ប្រទេសឥណ្ឌា ម៉ាឡេស៊ី ថៃ និងបង់ក្លាដែស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិនិយោគិនមកពីប្រទេស​ចំនួន៣ ស្វែងយល់ពីសក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅកម្ពុជា​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

វិនិយោគិនមកពីប្រទេស​ជប៉ុន សិង្ហបុរី​​ និង​រដ្ឋបាល​ស្វយ័ត​ហុងកុងនៃសាធារណរដ្ឋ​ប្រជា​មានិតចិន បានមកស្វែងយល់ពីសក្ដានុពល និង​កាលនុវត្តភាព​លើការវិនិយោគនៅក្នុងប្រទេស​កម្ពុជា

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ អ.ប.ព ត្រៀម​ចុះ​ M​OU ​ពង្រឹង​តម្លាភាព ​និង​ទំនុកចិត្ត​វិនិយោគិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

សភាពាណិជ្ជកម្ម​កម្ពុជា​ ​(​ស.ព.​ភ​) ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​(​អ.ប.ព​) ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MOU​)​ ​ស្តីពី​ ​«​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អំពើ​ពុករលួយ​» ​ដើម្បី​ពង្រឹង​កិច្ច​សហការ​រវាង​ភាគី​ទាំង​ពីរ ​លើក​កម្ពស់​តម្លាភាព ​និង​បង្កើន​ទំនុកចិត្ត​របស់​ធុរជន ​និង​វិនិយោគិន

រដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង ដើម្បីរៀបចំគោនយោបាយ និងយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

រាជរដ្ឋាភិបាល​ បានសម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង​ ក្នុងគោលបំណង​ដើម្បីចូលរួម​រៀបចំ​គោលនយោបាយ​ យុទ្ធសាស្ត្រ​ និ​ងវិធានការ​កៀរគរ​ហិរញ្ញវត្ថុ​បៃតង​ សម្រា់បគាំទ្រដល់គោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល

ក្រសួងនិងស្ថាប័នចំនួន៤ បានរួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងធម្មការនិងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសទាំងឡាយណាដែលជួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសទាំងឡាយណាដែលផ្តល់ជំនួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

កម្ពុជា​ចុះ​បញ្ជី​ពូជ​ស្វាយចន្ទី​ ​៤​ ប្រភេទ​ ​ទប់ស្កាត់​ការ​លួច​ចម្លង ​និង​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

កម្ពុជា​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់ ​និង​ការពារ​សិទ្ធិ​លើ​ពូជ​ស្វាយចន្ទី​ក្នុង​ស្រុក​ចំនួន​ ៤​ ប្រភេទ​ ​ដើម្បី​ការពារ​ពូជ​ពី​ការ​លួច​ចម្លង​ ការ​ដូរ​ឈ្មោះ ​និង​ការ​យក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ពង្រឹង​ការ​ទទួល​ស្គាល់​គុណភាព និង​ប្រភព​ដើម​របស់​ពូជ​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

Leave a Reply

Your email address will not be published.Required fields are marked *