ធនាគារជាតិនៃកម្ពុជា ៖ វិស័យមីក្រូហិរញ្ញវត្ថុបន្តមានភាពរឹងមាំ ធន់នឹងហានិភ័យ

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានវាយតម្លៃថា សម្រាប់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុបន្តមានភាពរឹងមាំ និងអាចធន់នឹងហានិភ័យនានា ដោយវិស័យនេះបានអនុវត្តយ៉ាងខ្ជាប់ខ្ជូន អនុលោមតាមច្បាប់ និងបទប្បញ្ញាត្តិប្រុងប្រយ័ត្ន សេចក្តីណែនាំ និងវិធានការនានា ដែលដាក់ចេញដោយធនាគារជាតិនៃកម្ពុជា។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានធ្លាក់ចុះ ៤០% ធៀបនឹងឆ្នាំ២០២២ មានទំហំ ២៦,២ ទ្រីលានរៀល (៦,៥ ពាន់លានដុល្លារអាមេរិក) ដែលក្នុងនោះឥណទានអតិថិជនបានធ្លាក់ចុះ ៤២,៦% ធៀបនឹងឆ្នាំ២០២២ ដែលមានទំហំ ២២,៤ ទ្រីលានរៀល (៥,៤ ពាន់លានដុល្លារអាមេរិក) ដោយមាន ១,៦ លានគណនី។ សូមបញ្ជាក់ ទិន្នន័យដែលបង្ហាញពីការធ្លាក់ចុះនៃទ្រព្យសកម្មរបស់គឹ្រះស្ថានមីក្រូហិរញ្ញវត្ថុ គឺដោយសារតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយបានប្រែក្លាយខ្លួនជាធនាគារ ដូច្នេះទ្រព្យសកម្មរបស់ធនាគារថ្មីនេះគឺត្រូវបានរាប់បញ្ជូលទៅក្នុងវិស័យធនាគារវិញ។

ឥណទានទាំងនេះ ត្រូវបានផ្តល់ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចរួមមាន ៖ ក្រុមគ្រួសារមានចំណែក ៣០,៨% (ថយ -៤៩,២%) កសិកម្ម ២២,២% (-៣២%) ពាណិជ្ជកម្មនិងជំនួញ ២០,៣% (-៥២,៤%) សេវាកម្ម ១១,៥% (-៥៤,២%) សំណង់ ៧,១% (-១៣,៤%) ដឹកជញ្ជូន ២,៩% (-៦៤,៦%) កម្មន្តសាល ២,៩% (-១៣,៤%) និងផ្សេងៗ ២,៣% (កើន ៣,៧%)។ ទន្ទឹមនេះ វិស័យមីក្រូហិរញ្ញវត្ថុបានទទួលប្រាក់បញ្ជើ ៩,២ ទ្រីលានរៀល (២,២ ពាន់លានដុល្លារអាមេរិក) ស្មើនឹង ១,៩ លានគណនី។

ធនាគារជាតិនៃកម្ពុជា បានវាយតម្លៃយ៉ាងដូច្នេះថា ៖ ជារួម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុភាគច្រើនមានភាពរឹងមាំ និងអាចធន់ជាមួយនឹងហានិភ័យនានា ដោយគ្រឹះស្ថានបានបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជូន អនុលោមតាមច្បាប់ និងបទប្បញ្ញាត្តិប្រុងប្រយ័ត្ន សេចក្តីណែនាំ និងវិធានការនានា ដែលដាក់ចេញដោយធនាគារជាតិនៃកម្ពុជា។

ទោះយ៉ាងណា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនដែលមានទំហំប្រតិបត្តិការតូចៗនៅតែមានចំណុចខ្វះខាតពាក់ព័ន្ធនឹងការត្រួតពិនិត្យផ្ទៃក្នុងការគ្រប់គ្រងហានិភ័យ និងការអនុវត្តតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់អង្គភាពធុនតូច និងមធ្យមជាដើម។ ការខ្វះខាតទាំងនេះ ត្រូវបានត្រួតពិនិត្យជាប្រចាំ ដោយមានការតាមដាន និងវាយតម្លៃលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ប្រចាំត្រីមាសនីមួយៗ។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជាបានចា់វិធានការផ្នែករដ្ឋបាល ក៏ដូចជាការពិន័យដល់គ្រឹះស្ថានដែលអនុវត្តមិនស្របតាមបទប្បញ្ញត្តិជាធរមានផងដែរ។

អត្រាការប្រាក់បញ្ញើរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជារៀល និងជាដុល្លារអាមេរិកជាមធ្យមបានកើនឡើងដល់ ៨,៣៩% និង ៨,២៥% រៀងគ្នា ធៀបនឹងឆ្នាំ២០២២ (៧,៤២% និង ៧,៣៨% រៀងគ្នា)។ ទន្ទឹមនេះ អត្រាការប្រាក់ឥណទានជាមធ្យមជារៀល និងជាដុល្លារអាមេរិក ក៏បានកើនឡើងផងដែរ ដល់ ១៧,៤៤% និង១៦,២% រៀងគ្នា ពី ១៦,៨% និង ១៥,០៥% នៅឆ្នាំ២០២២។

លោក​ សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តរក្សាបាននូវស្ថិរភាពរបស់ខ្លួន តាមរយៈការផ្តល់នូវសេវាកម្មជាមួយស្មារតីទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជន។

យោងតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងកាលពីថ្មីៗនេះ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុមានសមតុល្យឥណទានសរុបជាង ៥ពាន់លានដុល្លារសហរដ្ឋអាមេរិក និងមានអតិថិជនឥណទានសរុបជាង១,៥លាននាក់។ សមតុល្យប្រាក់បញ្ញើនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ មានជាង២ពាន់លានដុល្លារសហរដ្ឋអាមេរិក និងមានអតិថិជនដាក់ប្រាក់បញ្ញើសរុបជិត២លាននាក់។ ចំណែកការិយាល័យប្រតិបត្តិមានសរុបជាង៩០០ការិយាល័យ និងមានបុគ្គលិកដែលកំពុងបម្រើការងារក្នុងវិស័យជាង២ម៉ឺននាក់។ គួរបញ្ជាក់ថា ទិន្នន័យនេះមិនរាប់បញ្ចូលធនាគារដែលជាសមាជិករបស់សមាគមទេ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី