គ្រួសារថ្មីៗគួរសិក្សាគន្លឹះហិរញ្ញវត្ថុទាំង ៤ នេះ ដើម្បីចៀសវាងបញ្ហាក្នុងការរៀបចំផែនការលុយកាក់

ភ្នំពេញ ៖ បញ្ហាលុយកាក់មិនគួរជារឿងរាំងស្ទះក្នុងការចាប់ផ្តើម ឬពង្រីកគ្រួសារថ្មីរបស់អ្នកទេ ប៉ុន្តែបន្ទាប់ពីពេលបង្កើតគ្រួសារថ្មី ឬបង្កើនសមាជិកគ្រួសារហើយ អ្នកគួរគិតគូរលើផែនការ និងគោលដៅរបស់គ្រួសាររបស់អ្នកឱ្យបានច្បាស់លាស់ ពិសេសផែនការហិរញ្ញវត្ថុ ដើម្បីបញ្ចៀសនូវបញ្ហាក្នុងក្រុមគ្រួសារ។

ពិតប្រាកដណាស់ថា លុយកាក់ជារឿងសំខាន់ ប៉ុន្តែការទទួលយកវិធីសាស្រ្តជាយុទ្ធសាស្រ្តចំពោះវិធីដែលអ្នកសន្សំ និងវិនិយោគអាចជួយបន្ធូរបន្ថយភាពតានតឹងផ្នែកហិរញ្ញវត្ថុមួយចំនួនដែលទាក់ទងនឹងដំណាក់កាលដ៏សំខាន់នៃជីវិតរបស់អ្នក។ គន្លឹះទាំង ៤​ នេះអាចជួយរៀបចំថវិការបស់អ្នក និងបង្កើនគោលដៅសន្សំ។

១. ជជែកគ្នាឱ្យបានច្បាស់លាស់ទាក់ទងនឹងស្ថានភាពហិរញ្ញវត្ថុរបស់អ្នក និងដៃគូ

រឿងដំបូងដែលអាចចាត់ទុកថាល្អបំផុត ដែលអ្នកគួរធ្វើនៅពេលនិយាយអំពីហិរញ្ញវត្ថុ និងការពង្រីកគ្រួសាររបស់អ្នកនោះគឺការជជែកគ្នាឱ្យបានច្បាស់លាស់ទាក់នឹងស្ថានភាពហិរញ្ញវត្ថុក្នុងគ្រួសារ។ អ្នក និងដៃគូរបស់អ្នកត្រូវតែអនុញ្ញាតឱ្យគ្នាដឹងពីស្ថានហិរញ្ញវត្ថុទៅវិញទៅមក ដើម្បីងាយស្រួលក្នុងការចាត់ចែងចំណាយចំណូលក្នុងគ្រួសារ ជាពិសេសវាអាចជួយឱ្យចៀសផុតពីបញ្ហាហិរញ្ញវត្ថុក្នុងគ្រួសារ ក្រោយពេលអ្នកដឹងច្បាស់លាស់ពីស្ថានភាពហិរញ្ញវត្ថុរបស់គ្រួសារអ្នក។ សូមចងចាំថាផ្លូវទៅកាន់ភាពជោគជ័យផ្នែកហិរញ្ញវត្ថុនឹងអាចកើតឡើងបានលុះត្រាណាតែមានគោលដៅនៃការរៀបចំថវិកា និងផែនការបម្រុងទុក ដែលបានកំណត់ទុកជាមុន។ ការសន្ទនាដោយស្មោះត្រង់អំពីកង្វល់ សេចក្តីប្រាថ្នា និងបញ្ហាហិរញ្ញវត្ថុគឺមានសារៈសំខាន់ណាស់។

២. ត្រូវគិតគូរលើការចំណាយទាំងអស់

អ្នកត្រូវពិនិត្យមើលលើថវិកាផ្ទាល់ខ្លួន ឬថវិកាគ្រួសារបច្ចុប្បន្នរបស់អ្នក។ ការមានសមាជិកគ្រួសារថ្មីត្រូវការចំណាយច្រើនណាស់ ដូច្នេះសូមស្វែងរកវិធីដែលអ្នកអាចកាត់បន្ថយ ដើម្បីចាប់ផ្តើមសន្សំប្រាក់បន្ថែមទៀត។ ពិចារណាលើតម្រូវការប្រចាំខែទាំងនេះដែលនឹងប៉ះពាល់ដល់បញ្ចប់ថវិការបស់អ្នកដោយផ្ទាល់៖

  • កន្ទបទារក៖ ទារកអាចត្រូវការវាច្រើនក្នុងមួយថ្ងៃ!
  • សម្លៀកបំពាក់៖ ទារក និងកុមារធំធាត់លឿន ដូច្នេះតម្រូវការស្បែកជើង និងជាងសម្លៀកក៏ច្រើនដែរ
  • ការទៅជួបគ្រូពេទ្យ៖ ម្តាយ និងទារកអាចត្រូវការការពិនិត្យជាបន្តបន្ទាប់ មុននិងក្រោយពេលកើត។ សូម្បីតែកូនដែលមានសុខភាពល្អក៏ត្រូវទៅជួបគ្រូពេទ្យជាប្រចាំដែរ។
  • ការថែទាំកុមារ៖ ដោយសារអត្រាថែទាំកុមារកើនឡើងជាលំដាប់ ការសម្រេចចិត្តត្រឡប់ទៅធ្វើការពេញម៉ោង ឬក្រៅម៉ោង និងប្រើប្រាស់ការថែទាំកុមារ — ឬស្នាក់នៅផ្ទះ និងលះបង់ប្រាក់ចំណូល — ធ្វើឱ្យប៉ះពាល់ដល់គ្រួសារជាច្រើន និងថវិការបស់ពួកគេ។
  • ផែនការសន្សំសម្រាប់កូននៅមហាវិទ្យាល័យ៖ វាមិនលឿនពេកទេក្នុងការចាប់ផ្តើមសន្សំសម្រាប់ការសិក្សារបស់កូនអ្នក។ ពិចារណាបន្ថែមលើការសន្សំសម្រាប់កូវត្រៀមចូលមហាវិទ្យាល័យទៅក្នុងផែនការថវិកាប្រចាំខែរបស់អ្នក ពីព្រោះសូម្បីតែការសន្សំតិចតួចឥឡូវនេះអាចទូទាត់បាន នៅពេលដែលកូនរបស់អ្នកមានអាយុ ១៨ ឆ្នាំ។
  • ធានារ៉ាប់រង៖ អ្នកគួរពិនិត្យមើលលើគម្រោងថែទាំសុខភាពរបស់អ្នក ហើយនោះអាចមានន័យថា អ្នកគួរពិចារណាទិញធានារ៉ាប់រងសុខភាពប្រចាំខែ។ ហើយមួយវិញទៀតប្រសិនបើអ្នកមិនមានការធានារ៉ាប់រងអាយុជីវិតទេ ឥឡូវនេះអាចជាពេលវេលាដ៏ល្អឥតខ្ចោះដើម្បីរកមើលជម្រើសនោះ។

ទាំងនេះមិនត្រឹមតែជាបញ្ជីទូលំទូលាយនៃការចំណាយលើការពង្រីកគ្រួសារនោះទេ ប៉ុន្តែគោលបំណងរបស់វាគឺដើម្បីឱ្យអ្នកគិតអំពីតម្រូវការថវិកាសម្រាប់ទារកទាំងអស់។

អ្នកគួរសរសេរចំណាំ និងបន្ថែមចំណុចទាំងទៅក្នុងផែនការថវិកាបច្ចុប្បន្នរបស់អ្នក ហើយចាប់ផ្តើមធ្វើការអនុវត្ត។ ធ្វើការជាមួយដៃគូ និងក្រុមគ្រួសាររបស់អ្នក ដើម្បីមើលកន្លែងដែលអ្នកអាចកាត់បន្ថយជាក់ស្តែង និងរៀបចំផែនការថវិកាសម្រាប់ភាពជោគជ័យនៃទារក។

៣. បន្ថយអត្រាការប្រាក់របស់អ្នក តាមរយៈការកាត់បន្ថយ ឬលុបបំណុលបច្ចុប្បន្នណាមួយ

នៅពេលអ្នកសិក្សាប្រព័ន្ធថវិការបស់អ្នក អ្នកអាចកត់សម្គាល់ពីកន្លែងដែលអ្នកចំណាយលើសខ្ទង់ (អាហារពេលល្ងាច អាហារថ្ងៃត្រង់) ឬអត្រាការប្រាក់ដែលខ្ពស់ខ្លាំង។ ត្រូវប្រាកដថា អ្នកមានការយល់ដឹងស៊ីជម្រៅអំពីបំណុលរបស់អ្នក។ សូម គិតគូពីពីអត្រាការប្រាក់ និងរយៈពេលនៃបំណុល ដូច្នេះអ្នកអាចគណនាបំណុលរួមរបស់អ្នក ដើម្បីដោះស្រាយឱ្យបានក្នុងពេលមួយ។ ចំណេះដឹងគឺជាគន្លឹះនៃដំណោះស្រាយ ដូច្នេះសូមចំណាយពេលឥឡូវនេះ ដើម្បីដឹងច្បាស់ថា លុយរបស់អ្នកត្រូវចំណាយទៅណា ជាពិសេសនៅពេលនិយាយអំពីអំពីដំណោះស្រាយលើបំណុលនេះតែម្តង។

៤. សន្សំ និងពិចារណាលើការវិនិយោគ មានរឿងអស្ចារ្យជាច្រើនដែលអ្នកត្រូវសម្លឹងមើលនាពេលអនាគត! អ្នក និងគ្រួសារដែលទើបតែបង្កើតថ្មី មានការសន្យាសម្រាប់ពេលអនាគត ដូច្នេះកុំភ្លេចអំពីគោលដៅហិរញ្ញវត្ថុរយៈពេលវែងសំខាន់ៗដែលអ្នកមានដូចជា៖ ការសន្សំសម្រាប់ការចូលនិវត្តន៍របស់អ្នក ថវិកាសម្រាប់ការអប់រំរបស់កូនៗ និងពិចារណាលើការវិនិយោគផ្សេៗងដែលមានហានិភ័យទាប ឬគ្មាន ដូចជាការទិញបណ្ណបំណុលរដ្ឋ សញ្ញាបណ្ណ និងបញ្ញើមានកាលកំណត់ជាដើម៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)