ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកល វិទ្យាល័យបៀលប្រាយ បានអំពាវនាវឱ្យអាជីវករ និងអ្នកលក់ដូរម្ហូបអាហារមានការយកចិត្តទុកដាក់បន្ថែមទៀត ទៅលើសុវត្ថិភាពចំណីអាហារ ក្នុងពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរកំពុងតែខិតចូលមកដល់។
ប្រសាសន៍របស់សម្ដេចតេជោ គឺសំដៅទៅលើអាជីករ ដែលជាអ្នកលក់ដូរម្ហូបអាហារ នំចំណី ជាពិសេសគឺអ្នកលក់តាមដងផ្លូវតែម្ដង ដោយពួកគេត្រូវតែបន្ថែមអនាម័យលើម្ហូបអាហារ ព្រោះក្នុងឱកាសពិធីបុណ្យចូលឆ្នាំខាងមុខ និងមានភ្ញៀវទេសចរច្រើនដើរលេង។
សម្ដេចតេជោ មានប្រសាសន៍ថា ៖
“សំខាន់ជាងគេ គឺអ្នកលក់នៅតាមដងផ្លូវ និងតាមកន្លែងតូចតាច ព្រោះមនុស្សជិះកង់ទៅ ជួនកាលនំបញ្ចុកកាត់ដីហុយទៅ វានៅក្នុងនំបញ្ចុក […] ប៉ុន្តែបើប្រៀបធៀបរយៈកាលមុន និងរយៈកាលក្រោយ គឺឥឡូវនេះគ្រាន់បើមែនទែនហើយ ចាប់នំបញ្ចុកលែងចាប់នឹងដៃហើយ គេប្រើស្រោមដៃវិញ”
យ៉ាងណាមិញ សម្ដេចតេជោបានគូសបញ្ជាក់ថា អ្នកលក់ម្ហូបអាហារតាមដងផ្លូវ ត្រូវចេះរកវិធីដោយខ្លួនឯង ដើម្បីរក្សាអនាម័យ និងធ្វើយ៉ាងណាកុំឱ្យមានដីហ៊ុយចូលទៅក្នុងនំចំណី ដែលបណ្ដាលឱ្យអ្នកបរិភោគរាគរុស។
ការអំពាវនាវរបស់សម្ដេចនាយករដ្ឋមន្ត្រីនេះ គឺមិនមែនត្រឹមតែសម្រាប់ពិធីបុណ្យចូលឆ្នាំនោះទេ អនាម័យគឺជារឿងសំខាន់ និងចាំបាច់ដែលអ្នកលក់ដូរគួរតែប្រកាន់ខ្ជាប់តែម្ដង ដើម្បីផ្ដល់សុវត្ថិភាពដល់ប្រជាជនផ្សេងទៀត ដែលទទួលទានអាហារទាំងនោះ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content