ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖ សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% សម្រាប់ឆ្នាំ២០២៤

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានឡើងវិញថានឹងសម្រេចបានកំណើនក្នុងអត្រា ៥,៦%, ខណៈសម្រាប់ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% ដោយសារការរំពឹងទុកការត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញនៃតម្រូវការខាងក្រៅ និងការងើបឡើងវិញនៃទំនុកចិត្តវិនិយោគ និងពាណិជ្ជកម្ម។

ការព្យាករណ៍ខាងលើត្រូវបានលើកឡើងនៅក្នុងរបាយការណ៍ស្តីពីក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ សម្រាប់​ការរៀបចំ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងហិរញ្ញវត្ថុដែលចេញផ្សាយកាលពីថ្មីៗនេះ។

របាយការណ៍បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានឡើងវិញថានឹងសម្រេចបានកំណើនក្នុងអត្រា ៥,៦%, ប៉ុន្តែអនុវិស័យគាំទ្រកំណើនមានការប្រែប្រួលធៀបនឹងការរំពឹងទុកកាលពីដើមឆ្នាំ។ អនុវិស័យកាត់ដេរត្រូវបានប៉ាន់ស្មានថាមានកំណើនថមថយខ្លាំង ខណៈដែលអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងសេវាកម្មគាំទ្រផ្សេងទៀត ត្រូវបានវាយតម្លៃឡើងវិញថានឹងសម្រេចបានកំណើនខ្ពស់ជាងការរំពឹងទុក។

ជាក់ស្តែង ការថមថយនៃអនុវិស័យកាត់ដេរនេះ បណ្តាលមកពីការធ្លាក់ចុះតម្រូវការជាសកល ជាពិសេស ពីប្រទេសដៃគូពាណិជ្ជកម្ម ដូចជា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ខណៈដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាកំណើនរឹងមាំដូចការរំពឹងទុក ដោយសារសក្តានុពលខ្ពស់នៃសកម្មភាពផលិតកម្មបម្រើឱ្យការនាំចេញមួយចំនួន រួមមាន គ្រឿងបង្គុំសូឡា, កង់ និងសំបកកង់, ព្រមទាំងផលិតកម្មបម្រើឱ្យតម្រូវការក្នុងស្រុក ជាពិសេស ផលិតកម្មចំណីអាហារ និងភេសជ្ជៈ និងឧស្សាហកម្ម ដំឡើងយានយន្តជាដើម។

អនុវិស័យសំណង់ និងអចលនទ្រព្យ នៅបន្តកំណើនវិជ្ជមានទាប ដោយសារការបន្តធ្លាក់ចុះសកម្មភាពសំណង់ និងចរន្តទិញ-លក់លំនៅឋានថ្លៃខ្ពស់ ប៉ុន្តែត្រូវបានប៉ះប៉ូវដោយកំណើនសកម្មភាពសំណង់ និងចរន្តទិញ-លក់លំនៅឋានថ្លៃទាប ក៍ដូចជាសំណង់ក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។

វិស័យកសិកម្មនៅបន្តរក្សាកំណើនវិជ្ជមាន ប៉ុន្តែមានការកើនឡើងទាបជាងការរំពឹងទុក ដោយសារការថមថយនៃអនុវិស័យដំណាំ ជាពិសេសស្រូវវស្សាបណ្តាលមកពីកត្តាអាកាសធាតុ និងការថមថយនៃអនុវិស័យចិញ្ចឹមសត្វ ដូចជា ផលិតកម្មជ្រូក និងភាពមានកម្រិតនៃសមត្ថភាពក្នុងការប្រកួតប្រជែងជាមួយនឹងការនាំចូលពីក្រៅប្រទេស។

យ៉ាងណាមិញ កំណើនក្នុងឆ្នាំ២០២៣ ត្រូវបានជំរុញដោយការកើនឡើងខ្ពស់ជាងការរំពឹងទុកនៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន (វិស័យទេសចរណ៍) គាំទ្រដោយការកាត់បន្ថយរបាំងធ្វើដំណើរជាអតិបរមាក្នុងកម្រិតសកល និងអនុវិស័យគាំទ្រផ្សេងទៀត ដូចជា អនុវិស័យដឹកជញ្ជូន និងអនុវិស័យលក់ដុំ‑រាយ ជាដើម។

 បន្ថែមលើនេះ ការប្រារព្ធកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមក្នុងឆ្នាំនេះ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជានឹងទាក់ទាញទេសចរអន្តរជាតមកកម្ពុជាបន្ថែមទៀត។ ការរបន្តកើនឡើងនៃទេសចរអន្តរជាតិនេះ និងការបន្តអនុវត្តវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ជាពិសេស ការដាក់ចេញនូវកញ្ចប់អន្តរាគមន៍សម្រាប់គ្រួសារងាយរងហានិភ័យ ក៏បង្កើតផលជះវិជ្ជមានទៅលើអនុវិស័យផ្សេងទៀតផង ដែរ ជាពិសេស សកម្មភាពប្រើប្រាស់ក្នុងស្រុក ក៏ដូចជាសេវាកម្មគាំទ្រផ្សេងទៀត។

របាយការណ៍បានឱ្យដឹងទៀតថា សម្រាប់ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% ដោយសារការរំពឹងទុកការត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញនៃតម្រូវការខាងក្រៅ និងការងើបឡើងវិញនៃទំនុកចិត្តវិនិយោគ និងពាណិជ្ជកម្ម ស្របពេលដែលសកម្មភាពធុរកិច្ចក្នុងស្រុកនៅបន្តរក្សាបាននូវនិន្នាការកំណើនល្អជាវិជ្ជមាន។ ទន្ទឹមនេះ ការអនុវត្ត “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តា និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១–២០២៣” ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក បាន និងកំពុងជួយស្តារវិស័យចន្ទល់កំណើនដែលមានស្រាប់ និងជំរុញការអភិវឌ្ឍដល់វិស័យសក្តានុពលថ្មីៗ រួមមាន: ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម, អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបៃតង ជាពិសេស រួមចំណែកពង្រឹងនូវមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ (Foundation for Development) សំដៅបន្តធ្វើការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ ដើម្បីលើកកម្ពស់ភាពធន់នៃសង្គម សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលមធ្យម និងវែង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិនិយោគិនមកពីប្រទេស​ចំនួន៣ ស្វែងយល់ពីសក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅកម្ពុជា​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

វិនិយោគិនមកពីប្រទេស​ជប៉ុន សិង្ហបុរី​​ និង​រដ្ឋបាល​ស្វយ័ត​ហុងកុងនៃសាធារណរដ្ឋ​ប្រជា​មានិតចិន បានមកស្វែងយល់ពីសក្ដានុពល និង​កាលនុវត្តភាព​លើការវិនិយោគនៅក្នុងប្រទេស​កម្ពុជា

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ អ.ប.ព ត្រៀម​ចុះ​ M​OU ​ពង្រឹង​តម្លាភាព ​និង​ទំនុកចិត្ត​វិនិយោគិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

សភាពាណិជ្ជកម្ម​កម្ពុជា​ ​(​ស.ព.​ភ​) ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​(​អ.ប.ព​) ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MOU​)​ ​ស្តីពី​ ​«​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អំពើ​ពុករលួយ​» ​ដើម្បី​ពង្រឹង​កិច្ច​សហការ​រវាង​ភាគី​ទាំង​ពីរ ​លើក​កម្ពស់​តម្លាភាព ​និង​បង្កើន​ទំនុកចិត្ត​របស់​ធុរជន ​និង​វិនិយោគិន

រដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង ដើម្បីរៀបចំគោនយោបាយ និងយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

រាជរដ្ឋាភិបាល​ បានសម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង​ ក្នុងគោលបំណង​ដើម្បីចូលរួម​រៀបចំ​គោលនយោបាយ​ យុទ្ធសាស្ត្រ​ និ​ងវិធានការ​កៀរគរ​ហិរញ្ញវត្ថុ​បៃតង​ សម្រា់បគាំទ្រដល់គោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល

ក្រសួងនិងស្ថាប័នចំនួន៤ បានរួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងធម្មការនិងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសទាំងឡាយណាដែលជួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសទាំងឡាយណាដែលផ្តល់ជំនួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

កម្ពុជា​ចុះ​បញ្ជី​ពូជ​ស្វាយចន្ទី​ ​៤​ ប្រភេទ​ ​ទប់ស្កាត់​ការ​លួច​ចម្លង ​និង​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

កម្ពុជា​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់ ​និង​ការពារ​សិទ្ធិ​លើ​ពូជ​ស្វាយចន្ទី​ក្នុង​ស្រុក​ចំនួន​ ៤​ ប្រភេទ​ ​ដើម្បី​ការពារ​ពូជ​ពី​ការ​លួច​ចម្លង​ ការ​ដូរ​ឈ្មោះ ​និង​ការ​យក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ពង្រឹង​ការ​ទទួល​ស្គាល់​គុណភាព និង​ប្រភព​ដើម​របស់​ពូជ​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម