វិស័យធានារ៉ាប់រងនៅកម្ពុជានៅតែមានភាពក្មេងខ្ចី និងទាមទារការបញ្ជ្រាបចំណេះដឹងជូនសាធារណជនបន្ថែម

ភ្នំពេញ ៖ បច្ចុប្បន្ននេះ បើទោះបីជាកម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៣៨ ក្រុមហ៊ុន ដែលបាន និងកំពុងធ្វើអាជីវកម្មធានារ៉ាប់រងក៏ដោយ ក៏ទីផ្សារធានារ៉ាប់រងនៅមានទំហំតូចនៅឡើយ ដែលទាមទារវិស័យនេះផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងបន្ថែមជូនសារធារណជនបន្ថែម ដើម្បីការជំរុញកំណើននៃការប្រើប្រាស់សេវាធានារ៉ាប់រងឱ្យកាន់តែទូលំទូលាយដូចបណ្តាប្រទេសជឿនលឿនលើសកលោក។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា ក្នុងសិក្ខាសិលាស្តីពី “ការចែករំលែកចំណេះដឹងជូនអ្នកសារព័ត៌មាន អំពីកិច្ចដំណើរការនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា” កាលពីចុងសប្តាហ៍កន្លងមក​ បានថ្លែងថា ទីផ្សារធានារ៉ាប់រងកម្ពុជា បាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ប្រមាណ ២០% ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដោយមានទំហំទីផ្សារជាបុព្វលាភធានារ៉ាប់រងដុល កើនឡើងដល់ប្រមាណ ៣០០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ។ ទោះបីជាសកលលោករងវិបត្តិនៃជំងឺកូវី៥-១៩ ក៏ដោយ ក៏ទីផ្សារធានារ៉ាប់រងកម្ពុជា បន្តរក្សាបានកំណើនប្រមាណ ១០% ធៀបនឹងឆ្នាំ២០២០ ។

យ៉ាងណាមិញ បើពិនិត្យមើលអត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ចកម្ពុជា (Insurance Penetration Rate) មានតែ ១,១១% និងការប្រើប្រាស់សេវាធានារ៉ាប់រងដង់ស៊ីតេធានារ៉ាប់រង (Insurance Density) មានតែ ១៨,៧៥ ដុល្លារអាមេរិក សម្រាប់មនុស្សម្នាក់ ដែលតួរលេខនេះ ទាបជាងបណ្តាប្រទេសនានាក្នុងតំបន់ និងសាកល។ សូចនាករទាំងនេះ បញ្ជាក់ថា ទី១. ទីផ្សារធានារ៉ាប់រងកម្ពុជា នៅមានសក្តានុពលធំធេងសម្រាប់ការរីកចម្រើននាពេលអនាគត និងទី២. ការប្រើប្រាស់សេវាធានារ៉ាប់រងនៅមានកម្រិតទាប ដែលចម្បងបណ្តាលមកពីការយល់ដឹងរបស់សាធារណជនអំពីសេវាធានារ៉ាប់រងនៅតិចតួចនៅឡើយ។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានថ្លែងដូច្នេះថា ៖

“ការបញ្ជ្រាបចំណេះដឹងដល់សាធារណជនអំពីសេវាធានារ៉ាប់រង និងអត្ថប្រយោជន៍នៃការធានារ៉ាប់រង គឺជាកត្តាគន្លឹះក្នុងការជំរុញកំណើននៃការប្រើប្រាស់សេវាធានារ៉ាប់រងឱ្យកាន់តែទូលំទូលាយ ដូចបណ្តាប្រទេសជឿនលឿនលើសកលោក”

ឯកឧត្តមបានបន្តថា អាស្រ័យហេតុនេះ អ្នកសារព័ត៌មានមានតួនាទីសំខាន់ណាស់ជាស្ថានចម្លងចំណេះដឹងអំពីសេវាធានារ៉ាប់រងពីទីផ្សារធានារ៉ាប់រងទៅកាន់ សាធារណជនគ្រប់រូប។ ជាការពិត ដើម្បីឱ្យសារព័ត៌មានអាចបំពេញតួនាទីរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់លើកិច្ចការនេះ អ្នកព័ត៌មានត្រូវមានចំណេះដឹងឱ្យបានច្បាស់លាស់ និងត្រឹមត្រូវអំពីសេវាធានារ៉ាប់រង មានដូចជា អត្ថប្រយោជន៍នៃការធានារ៉ាប់រង ផលិតផលធានារ៉ាប់រង ដំណើរការនៃទីផ្សារធានារ៉ាប់រង និងបទប្បញ្ញត្តិទាក់ទង នឹងការធានារ៉ាប់រងជាដើម។

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា  បានថ្លែងថា សារៈសំខាន់នៃធានារ៉ាប់រងត្រូវបានគេទទួលស្គាល់ជាទូទៅ ជាពិសេសនៅក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដោយសារវាជាសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ ដែលជួយលោក‑អ្នក និងមនុស្សជាទីស្រឡាញ់របស់ខ្លួនឱ្យបានរួចផុតពីទុក្ខលំបាកផ្នែកហិរញ្ញវត្ថុ នៅពេលមានគ្រោះអកុសលកើតឡើង ដូចជាគ្រោះថ្នាក់ដល់ជីវិត, អគ្គិភ័យ, គ្រោះថ្នាក់ចរាចរណ៍ជាដើម។

លោក ហ៊ុយ វ៉ាថារ៉ូ បានបន្តថា ប៉ុន្តែសារៈសំខាន់នេះច្រើនត្រូវបានមើលរំលងដោយក្រុមគោលដៅមួយចំនួន ជាពិសេសនៅកម្ពុជាយើង  ដោយសារកត្តាជាសារវ័ន្តមួយចំនួន ដូចជាទីផ្សារធានារ៉ាប់រងនៅមានអាយុក្មេងខ្ចី និងកង្វះការយល់ដឹងជាសាធារណៈអំពីហានិភ័យ ក៏ដូចជាមុខងារនិងអត្ថប្រយោជន៍នៃធានារ៉ាប់រង។

បច្ចុប្បន្ន បើទោះជាកម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៣៨ ក្រុមហ៊ុនកំពុងធ្វើអាជីវកម្មធានារ៉ាប់រងក៏ដោយ ក៏ទីផ្សារធានារ៉ាប់រងនៅមានទំហំតូចនៅឡើយ មានន័យថា ប្រជាពលរដ្ឋកម្ពុជាជាច្រើនពុំមានធានារ៉ាប់រងដើម្បីការពារស្ថានភាពហិរញ្ញវត្ថុដែលប៉ះពាល់ដោយការកើតឡើងនូវហានិភ័យផ្សេងៗនោះទេ ក្នុងន័យម៉្យាងទៀតការកើតឡើងនូវហានិភ័យដែលគ្មានការធានាទាំងនោះ បានធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះ ឬក្រុមគ្រួសាររបស់គេ ជួបប្រទះបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ។

លោក ហ៊ុយ វ៉ាថារ៉ូ បានថ្លែងដូច្នេះថា ៖

“ដើម្បីដោះស្រាយបញ្ហាចំពោះមុខក្នុងការលើកកម្ពស់ចំណេះដឹងសាធារណៈអំពីធានារ៉ាប់រង, និយ័តករធានារ៉ាប់រងកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជា បាននិងកំពុងអនុវត្តនូវសកម្មភាពជាក់ស្តែងជាច្រើនក្នុងការអប់រំផង និងផ្សព្វផ្សាយផងដល់សារធារណជន  អំពីគោលការណ៍គ្រឹះធានារ៉ាប់រង ក៏ដូចជាស្ថានភាពទូទៅនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា ដោយប្រើប្រាស់មធ្យោបាយចាំបាច់នានាដែលសមស្របនឹងសភាពការណ៍”

លោកបានថ្លែងបន្តថា ក្រុមហ៊ុនធានារ៉ាប់រងភាគច្រើន ក៏បានដើរតួនាទីរបស់ខ្លួនក្នុងការផ្តល់ចំណេះដឹងធានារ៉ាប់រងជូនសាធារណជនផងដែរ តាមរយៈការរៀបចំសិក្ខាសាលាសាធារណៈសម្រាប់អតិថិជនគោលដៅ និងការផ្សព្វផ្សាយផលិតផលដែលរំលេចទៅដោយខ្លឹមសារអប់រំអំពីអត្ថប្រយោជន៍ធានារ៉ាប់រង។ ទន្ទឹមនេះ បណ្តាញសារព័ត៌មានមួយចំនួនក៏បានរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានបច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងកម្ពុជាផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​