កំពង់ចាម ៖ ទុរេនបែកអន្លូង គឺជាទុរេនដែលល្បីរន្ទឺខាងរសជាតិឆ្ញាញ់ ដែលប្រជាជនទីជិត ទីឆ្ងាយនាំគ្នាភ្លូកទឹក ភ្លូកដីទៅដល់ចំការផ្ទាល់ដើម្បីទិញពិសារតែម្ដង ខណៈដែលអ្នកស្រុករស់នៅក្នុងតំបន់បែកអន្លូងនេះ ច្រើនតែមានដីចំការច្រើនសម្រាប់ដាំដុះដំណាំ ហើយដំណាំដែលពេញនិយមគឺ ទុរេន នេះឯង។

លោក ស ស្រ៊ី ដែលជាម្ចាស់ចំការទុរេនមួយក្នុងចំណោមម្ចាស់ចំការផ្សេងទៀតនៅតំបន់បែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឱ្យដឹងថា ចំការទុរេនរបស់លោកសពថ្ងៃមានទំហំ ៧ហិកតា ហើយក្នុងមួយរដូវៗអាចប្រមូលផលបានទុរេនចំនួន ៥០តោន ដែលអាចលក់បាននៅដើមរដូវក្នុងតម្លៃជាង៣ម៉ឺនរៀលក្នុងមួយគីឡូក្រាម ឬ៧ម៉ឺនរៀលក្នុងមួយគីឡូសាច់។ រីឯការប្រមូលផលគឺចាប់ពីចុងខែឧសភា ដល់ពាក់កណ្ដាលខែកក្កដា ហើយទុរេនគ្រប់អាយុដែលត្រូវកាត់ គឺចន្លោះពី១២០ ទៅ១២៥ថ្ងៃ ឬអាចដល់១៤៥ថ្ងៃ បើមានភ្លៀងច្រើន។

ម្ចាស់ចំការទុរេនរូបនេះបន្តថា បច្ចប្បន្នទុរេនបែកអន្លូងមានការគាំទ្រខ្លាំង ដែលដើមឡើយធ្លាប់មានតែអ្នកនៅក្នុងតំបន់ស្គាល់ និងជួយទិញ តែក្រោយមកនេះក៏មានអ្នកមកពីចម្ងាយចូលមកទិញអស់ៗ។ ជាមួយគ្នានេះ ដោយហេតុថា ការផ្គត់ផ្គង់នៅមិនទាន់គ្រប់តម្រូវការបែបនេះ លោក ស ស្រ៊ី ដែលជាម្ចាស់ចំការបានបង្ហាញផែនការពង្រីកការដាំរបស់ខ្លួន ចង់ពង្រីកចំការដាំបន្ថែមទៀត ដោយយកដី ៤ ទៅ ៥ហិចតាបន្ថែមដើម្បីដាំទុរេន។
លើសពីនេះ លោកក៏បានបង្ហើបប្រាប់អំពីលក្ខណៈពិសេសដែលធ្វើឱ្យទុរេនក្នុងចំការរបស់លោកមានរសជាតិឆ្ងាញ់ខុសពីទុរេនផ្សេងគឺដោយសារតែកត្តាដីនៅទីនោះមានជីវជាតិ មានសំណើមខ្ពស់ ហើយការប្រមូលផលទៀតសោត គឺទាល់តែចាស់គ្រប់អាយុ ដូច្នេះហើយ ម្សៅ និងជាតិស្កគ្រប់គ្រាន់ ដែលនាំឱ្យរសជាតិក៏ឆ្ញាញ់ទៅតាមនោះដែរ។

កសិកររូបនេះ បានដាំដំណាំទុរេនប្រមាណជាង ២០ឆ្នាំមកហើយ រីឯពេលវេលាដែលត្រូវមើលថែទម្រាំអាចប្រមូលផលបានគឺរហូតទៅដល់ ៧ឆ្នាំឯណោះ។ លោកបានបន្តលើកឡើងផងដែរអំពីបញ្ហាទីផ្សារទុរេនធ្លាក់ចុះ ដោយសារតែមានការនាំចូលពីប្រទេសជិតខាងមកដែរ ប៉ុន្តែយ៉ាងណា អ្នកទិញនៅតែស្កាត់ទៅរកទុរេនរបស់លោកដល់ទីតាំង។ ដូច្នេះហើយ លោកចង់យកលក្ខណៈពិសេសនេះ ទៅពង្រីកបន្ថែមនូវការផ្គត់ផ្គង់ រហូតទៅដល់នាំចេញទៅក្រៅប្រទេសទៀតផង។
ជាចុងក្រោយ លោកបានផ្ដល់ដំបូន្មានទៅកាន់កសិករទូទៅថា កសិករដែលដាំទុរេន ចាំបាច់ត្រូវមានចំណេះជំនាញច្បាស់ ព្រោះវាពិបាកក្នុងការដាំ និងថែទាំ។ សម្រាប់ដី គឺត្រូវការប្រភេទដីដែលមានសំណើមខ្ពស់ លក្ខណៈសើម និងមានបំពាក់ប្រព័ន្ធស្រោចស្រប់ពេញផ្ទៃដីចំការ មានជី និងថ្នាំសម្លាប់សត្វល្អិត រួមទាំងការមើលថែទាំឱ្យសមស្របតាមលក្ខខ័ណ្ឌបច្ចេកទេសជាដើម៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិក ចង់ឱ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ចាប់ដៃគ្នាបង្កើតកម្លាំងយោធារួមនៅយេមែន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/10/2026
បរទេស ៖ យោងការចេញផ្សាយដោយកាសែតប៊ុលហ្គារី Novinata បានឲ្យដឹងថា រដ្ឋាភិបាលអាម៉េរិក បានផ្តួចផ្តើមគំនិតស្នើទៅអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម (UAE) ឱ្យបោះបង់ចោលនូវគោលជំហផ្ទុយគ្នាទាំងឡាយចោល ហើយចូលរួមសហការគ្នាលើវិស័យយោធាជំនួសវិញ។ គំនិតរបស់ទីក្រុងវ៉ាស៊ិនតោន គឺជាការចូលរួមគ្នារវាង៣ប្រទេស បង្កើតបញ្ជាការដ្ឋានយោធារួមមួយ ដែលអាចបើកប្រតិបត្តិកាទប់ទល់ទៅនឹងកងកម្លាំងប្រដាប់អាវុធនៅប្រទេសយេមែនឲ្យកាន់តែធំទូលាយជាងមុន។ ជាផ្នែកមួយនៃផែនការនេះ ក្នុងជំនួបមួយនៅទីក្រុងអាប៊ូដាប៊ី នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin

MPTC និង La FrenchTech Phnom Penh ពិភាក្សាអំពី FrancoTech និង អនាគតនៃប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យានិងនវានុវត្តន៍របស់កម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 30/09/2026
La French Tech Phnom Penh បានជួបពិភាក្សាជាមួយ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ត្រីជាន់ខ្ពស់នៃក្រសួង (MPTC) ដើម្បីពិភាក្សាអំពីការរៀបចំព្រឹត្តិការណ៍ FrancoTech ធ្វើបទបង្ហាញអំពី French Tech Forum Asia Phnom Penh និងស្វែងរកគំនិតផ្តួចផ្តើមដែលអាចធ្វើទៅបាន ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជាបន្ថែមទៀត





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content