ស្វែងយល់របាយការណ៍ហិរញ្ញវត្ថុទាំង ៥ នេះ ដើម្បីវាយតម្លៃលទ្ធផល និងការវិវឌ្ឍរបស់អាជីវកម្ម

ភ្នំពេញ ៖ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គឺកត្តាសំខាន់បំផុតមួយសម្រាប់ម្ចាស់អាជីវកម្មក្នុងការតាមដានចំណូលចំណាយជាប្រចាំ។ ដូច្នេះការរៀបចំ បែងចែក និងស្វែងយល់ផ្នែកហិរញ្ញវត្ថុជាកត្តាចម្បងក្នុងការ វាយតម្លៃលទ្ធផលនិងការវិវឌ្ឍរបស់អាជីវកម្ម ព្រោះហិរញ្ញវត្ថុប្រៀបដូចជាដង្ហើមរស់នៃអាជីវកម្មទូទៅ ទាំងអាជីវកម្មខ្នាតតូច-ធំ។

សហគ្រិនខ្មែរ បានលើកឡើងថា ចំពោះអាជីវកម្មតូចៗ ភាគច្រើនម្ចាស់អាជីវកម្មទទួលបន្ទុកផ្ទាល់លើផ្នែកហិរញ្ញវត្ថុ ដូច្នេះម្ចាស់អាជីវកម្មគួរស្វែងយល់ពីរបាយការណ៍ហិរញ្ញវត្ថុជាមូលដ្ឋានទាំង ៥ នេះដូចតទៅ៖

១. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (Balance Sheet)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្ហាញស្ថានភាពហិរញ្ញវត្ថុរបស់អាជីវកម្មទៅតាមកាលបរិច្ឆេទជាក់លាក់ណាមួយ ដោយបញ្ចូលទិន្នន័យនៃទ្រព្យ និងបំណុលរបស់អាជីវកម្ម។ ក្រៅពីនោះ វាក៏បង្ហាញ​ពីតារាងចរន្ដសាច់ប្រាក់ គណនីទទួលនិងទូទាត់ប្រាក់ និងស្ថានភាពជាក់ស្ដែងនៃអាជីវកម្ម ដែលជួយឲ្យអ្នកប្រើប្រាស់ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវនិងចំពេលវេលា។ ក្នុងករណី អ្នកស្នើរសុំកម្ចី របាយការណ៍នេះក៏អាចជាឯកសារមួយ ជួយឲ្យអ្នកផ្ដល់កម្ចីអាចត្រួតពិនិត្យនិងវិភាគថាអ្នកមានសមត្ថភាពស្នើរបានប៉ុនណាផងដែរ។

២. របាយការណ៍ចំណូល (Income statement)

របាយការណ៍ចំណូល សង្ខេបនូវទិន្នន័យនៃ ប្រាក់ចំណូល ចំណាយ ចំណេញ និងខាតក្នុងរយៈពេលកំណត់ណាមួយ។ វាបង្ហាញពីលទ្ធភាពនៃការលក់ (រកចំណូល) ការគ្រប់គ្រងការចំណាយ និងការបង្កើតប្រាក់ចំណេញ ហើយវាក៏មានការបញ្ចូលនូវការបង់ពន្ធ ការចំណាយលើការផ្សព្វផ្សាយ និងប្រតិបត្តិនានាឲ្យតែចំណាយត្រូវបានកត់ទុកក្នុងនេះទាំងអស់។

៣. របាយការណ៍លំហូរសាច់ប្រាក់ (Cash flow statement)

របាយការណ៍លំហូរសាច់ប្រាក់ ដើរតួនាទីក្នុងការភ្ជាប់របាយការណ៍ចំណូលនិងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដើម្បីឲ្យដឹងពីលំហូរចេញចូលនៃសាច់ប្រាក់។ វាមានសារៈសំខាន់ដើម្បីឲ្យម្ចាស់អាជីវកម្មអាចប្រើប្រាស់ទិន្នន័យក្នុងរបាយការណ៍ ដើម្បីវិភាគនូវដំណើរការ និងសុខភាពហិរញ្ញវត្ថុអាជីវកម្មក្នុងកំឡុងពេលមួយជាក់លាក់។

៤. របាយការណ៍នៃគណនីទទួលប្រាក់ (Account Receivable statement)

របាយការណ៍នៃគណនីទទួលប្រាក់ ជារបាយការណ៍ផ្ទុកនូវទិន្នន័យ​ ដែលភាគីទី៣បានជំពាក់អ្នក។ ភាគីទី៣ អាចជាក្រុមហ៊ុន ដៃគូអាជីវកម្ម ឬជាអតិថិជន ដែលបានប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់អ្នក តែមិនទាន់បានទូទាត់លុយកាក់។ ទិន្នន័យក្នុងរបាយការណ៍នេះ អាចជួយម្ចាស់អាជីវកម្មស្វែងរកវិធីសាស្រ្ដថ្មីៗ ដើម្បីកាត់បន្ថយការកកស្ទះលំហូរសាច់ប្រាក់ ព្រោះបើបរិមាណសាច់ប្រាក់កកស្ទះច្រើនដោយសារគេជំពាក់នោះក៏ប៉ះពាល់ដល់ដំណើរការអាជីវកម្មដែរ។

៥. របាយការណ៍កញ្ចប់ថវិកា និងរបាយការណ៍ជាក់ស្ដែង (Budget and Actual Report)

របាយការណ៍កញ្ចប់ថវិកា ធ្វើឡើងមុនពេលសកម្មភាពអាជីវកម្មចាប់ផ្ដើម។ ការរៀបចំកញ្ចប់ថវិកាទុកមុន នឹងជួយឲ្យអ្នកអាចវិភាគលើរូបភាពមួយចំនួននៃដំណើរការណាមួយ និងត្រៀមខ្លួនប្រឈមនឹងហានិភ័យដែលបម្រុងនឹងកើតឡើងផងដែរ។ ចំណែកឯ របាយការណ៍ជាក់ស្ដែង ធ្វើឡើងក្រោយពេលប្រតិបត្តិការ ឬសកម្មភាពត្រូវបានបញ្ចប់ នោះវាបង្ហាញពីការចំណាយទាំងអស់នៃប្រតិបត្តិការទាំងស្រុង។ បន្ទាប់មក យករបាយការណ៍ទាំងពីរមកផ្ទៀងផ្ទាត់គ្នា នឹងជួយឲ្យអ្នកអាចដឹងថាគម្រោងរបស់អ្នកមានប្រសិទ្ធភាពបែបណា ជាពិសេសបើចំណាយជាក់ស្ដែងលើសពីផែនការ អ្នកអាចស្វែងយល់បន្ថែម និងក៏ជាមេរៀនសម្រាប់ការងារក្រោយៗផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ២០២៦ CAMESCO26 ការគាំទ្រសហគ្រាស និងជំរុញលំហូរទុន ដើម្បីភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រទេសកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/11/2026

ការគាំទ្រសហគ្រាស និងជំរុញលំហូរទុន ដើម្បីភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រទេសកម្ពុជា រាជធានីភ្នំពេញ ៖ សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា២០២៦ (CAMESCO26) បានប្រព្រឹត្តទៅនៅ សណ្ឋាគារ Shangri-La ភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ៣០០ នាក់ តំណាងឱ្យស្ថាប័ន និងអង្គការចំនួន ២៤០។ ក្រោមប្រធានបទ៖

ក្រសួងទេសចរណ៍ ជំរុញ និងពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍ផ្នែកភាសា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/11/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ តាមរយៈនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សហការជាមួយក្រុមហ៊ុន Edifyworld Co., Ltd នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង បានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពគ្រូបង្គោល អ្នកវាយតម្លៃបង្គោល អ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍​ ផ្នែកភាសាអង់គ្លេសពិសេស (Master Class) ក្នុងវិស័យបដិសណ្ឋារកិច្ច

សាកល្បងជោគជ័យភ្លាម សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ត្រៀមបង្កើនទុនដាំត្រសក់ផ្អែម ២៥ ០០០ដុល្លារ ភ្លែត!

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

ព្រៃវែង ៖ សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ខេត្តព្រៃវែង គ្រោងពង្រីកផ្ទៃដីដាំត្រសក់ផ្អែម ២ប្រភេទដែលមានតម្រូវការខ្ពស់នៅលើទីផ្សារ ទៅដល់ ៤៥ ០០០ម៉ែត្រការ៉េ ឬស្មើនឹង ៥០ ខ្នងផ្ទះសំណាញ់ បន្ទាប់ពីជោគជ័យលើការប្រមូលផលសាកល្បងលើកដំបូងបានជិត ២តោន។ កញ្ញា ហួន ស៊ីអឺ ប្រធានសហគមន៍កសិកម្មទំនើប ស្រុកព្រះស្តេច បានប្រាប់បណ្តាញសារព័ត៌មាន

កម្មវិធីថ្មី គាំទ្រដោយសហភាពអឺរ៉ុប កំណត់គោលដៅធ្វើសវនកម្មថាមពលបៃតងចំនួន ២១០ លើក នៅតាមរោងចក្រកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

ភ្នំពេញ ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា នឹងទទួលបានការធ្វើសវនកម្មថាមពលចំនួន ២១០ លើក លើការគាំទ្រផ្នែកថាមពលកកើតឡើងវិញ និងការលើកកម្ពស់សុវត្ថិភាពនៅកន្លែងការងារ ក្រោម «ភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងវិស័យឧស្សាហកម្ម» ដែលត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT)

ទីក្រុងស៊ិនជិន រយៈពេល ៩ ខែ ស្រូបទាញទុនវិនិយោគបរទេសកើនឡើងជាង ៦០ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

បរទេស ៖ ទីក្រុងស៊ិនជិន ឬ Shenzhen ដែលគេស្គាល់ថាជាប៉ូលបច្ចេកវិទ្យាដ៏សំខាន់នៅភាគខាងត្បូងប្រទេសចិន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងឆ្នាំនេះ កំពុងក្លាយជាគោលដៅដ៏មានឥទ្ធិពលក្នុងការទាក់ទាញវិនិយោគិនពីបរទេស។ ជាក់ស្តែង ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ទំហំទុនវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងទីក្រុងនេះបានហក់ឡើងដល់ ៤៤ ពាន់លានយ័ន ឬប្រមាណ

រាជរដ្ឋាភិបាល ជំរុញឱ្យ​មានការវិនិយោគ​គម្រោងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍នៅលើកោះក្នុងខេត្ត​ព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

រដ្ឋាភិបាល​បានលើកទឹកចិត្ត​និង​ជំរុញ​ឱ្យមានការ​វិនិយោគតាមបណ្ដាកោះ​នានា​ក្នុងខេត្ត​ព្រះសីហនុ ជាពិសេស​វិស័យទេសចរណ៍

អតិផរណាស្នូលរបស់ជប៉ុនកើនឡើងលើសគោលដៅ ២ % ខណៈអ្នកជំនាញរំពឹងថា អត្រាការប្រាក់អាចនឹងដំឡើងខ្ពស់នៅក្នុងខែធ្នូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

អតិផរណាស្នូលប្រចាំឆ្នាំរបស់ជប៉ុនបន្តកើនឡើងលើសពីគោលដៅ ២ ភាគរយរបស់ធនាគារកណ្តាលពីរខែជាប់ៗគ្នា ដែលជំរុញឱ្យមានការរំពឹងទុកកាន់តែខ្ពស់អំពីការដំឡើងអត្រាការប្រាក់ក្នុងពេលឆាប់ៗខាងមុខ

ក្រុមហ៊ុនបច្ចេកវិទ្យាអវកាសរបស់បារាំង Thales និងសាកលវិទ្យាល័យ ខេមតិច ចាប់ដៃគូស្វែងរកកិច្ចសហប្រតិបត្តិការលើការអប់រំ និងការស្រាវជ្រាវក្នុងវិស័យអវកាសនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/11/2026

ភ្នំពេញ ៖ ក្រុមហ៊ុន «Thales» មកពីប្រទេសបារាំង និងសាកលវិទ្យាល័យ ខេមតិច (CamTech) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការស្រាវជ្រាវផ្នែកអវកាស និងអាកាសចរណ៍។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយឧកញ៉ាវេជ្ជបណ្ឌិត ពុង

LOLC KHQR ផ្តល់ជូននូវភាពងាយស្រួល និងឱកាសឈ្នះរង្វាន់ទឹកប្រាក់ ១៦៨ ០០០ រៀល ដល់អាជីវករក្នុងឱកាសពិធីបុណ្យអុំទូកខាងមុខ!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/11/2026

ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កាន់តែខិតជិតមកដល់ហើយ ដែលជាពេលវេលាដ៏មមាញឹកសម្រាប់អាជីវករនៅតាមតំបន់ដែលមានអ្នកធ្វើដំណើរច្រើន ជាពិសេសភោជនីយដ្ឋាន ឬអាហារដ្ឋានដែលលក់ម្ហូបអាហារ ហាងលក់ទំនិញ ឬសេវាកម្មនានា។ ជាមួយនឹងការកើនឡើងនៃចំនួនអតិថិជន អាជីវករក៏អាចប្រឈមនឹងបញ្ហាមួយចំនួនក្នុងការគ្រប់គ្រងការទូទាត់ ដូចជា ការទទួលសាច់ប្រាក់ ការរាប់ប្រាក់ ការរៀបចំប្រាក់អាប់ និងការកត់ត្រាប្រតិបត្តិការលក់ប្រចាំថ្ងៃ។ ដើម្បីជួយសម្រួលដល់បញ្ហាប្រឈមទាំងនេះ អិលអូអិលស៊ី សូមផ្តល់ជូននូវដំណោះស្រាយទូទាត់ឌីជីថលតាមរយៈ

១៨ខែ ខេត្ត​​ភាគឦសានទទួលបានគម្រោង​វិនិយោគចំនួន ៧៦គម្រោង​ បង្កើតឱកាស​ការងារ​បានជាង​ ៨,៣ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

ក្នុងរយៈពេលត្រឹមតែ១៨ខែ ឬ១ឆ្នាំកន្លះ តំបន់ភូមិភាគឦសាន​បានទទួល​គម្រោង​វិនិយោគ៧៦គម្រោង​ជាមួយនឹងទុនវិនិយោគ ២,៦៥ពាន់​លានដុល្លារអាម៉េរិក​បង្កើតការងារបានជា​ង៨ម៉ឺននាក់​