វិចិត្រសាលខេត្តបាត់ដំបងដាក់បង្ហាញរូបភាពប្រវត្តិ​សាស្ត្រនៅកម្ពុជាដើម្បីផ្សះផ្សារ និងកសាង​សន្តិភាព​សម្រាប់មនុស្សជំនាន់ក្រោយ​

បាត់ដំបង ៖ ស្ថិតនៅក្នុងភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង នៃខេត្តបាត់ដំបង វិចិត្រសាលមួយដែលមាន ឈ្មោះថា «វិចិត្រសាលពិរព័ណ៌សន្តិភាពកម្ពុជា» ជាវិចិត្រសាលឯករាជ្យ​ ដែលបង្កើតឡើង​ដោយ​​ជនបរទេស​​មួយរូប។

រូបភាព វត្ថុតាង និងផែនទីនានា ត្រូវបានយកមករក្សាទុកនៅក្នុងបរិវេនរបស់វិចិត្រសាល សម្រាប់​ឲ្យប្រជាជនកម្ពុជាផ្ទាល់ ក៏ដូចជាភ្ញៀវអន្តរជាតិបានស្វែងយល់ពីអតីតកាលរបស់កម្ពុជា។ មិនត្រឹមតែជាការដើរមើលហើយស្វែងយល់ប៉ុណ្ណោះទេ គោលបំណងសំខាន់ក្នុងការបង្កើតវិចិត្រសាល​នេះឡើង គឺដើម្បីផ្សះផ្សារ​នូវការឈឺចាប់ដែលបង្កឡើងដោយសង្គ្រាម និងបង្កើតឡើងវិញនូវសន្តិភាព​ក្នុង​ស្រទាប់យុវជនជំនាន់ថ្មី។

វិចិត្រសាលនេះបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ដោយបែងចែកជាតំបន់ដាក់តាំងផ្សេងៗគ្នា។ បរិវេននៃវិចិត្រសាលទៀតសោត ត្រូវបានរៀបចំឡើង ដោយប្រើប្រាស់រចនាបថបែបខ្មែរ រីឯ​បរិស្ថានជុំវិញបានហុំព័ទ្ធទៅដោយដើមឈើខៀវស្រងាត់។

បើតាមលោក Casper Gils ដែលជានាយកវិចិត្រសាល ភ្ញៀវដែលចូលទស្សនាវិចិត្រសាលមិនត្រឹមតែ បានស្វែងយល់ពីប្រវត្តិសាស្ត្រសង្គ្រាមនោះទេ ពួកគេក៏អាចទទួលបានកម្មវិធីអប់រំមួយចំនួនទៀតពី​សំណាក់វិចិត្រសាល។ ក្រៅពីនោះ ក៏មានផងដែរនូវដំណើរទេសចរណ៍ជុំវិញវិចិត្រសាលដើម្បីពន្យល់ឱ្យកាន់តែស៊ីជម្រៅ។

លោក Casper Gils បានរៀបរាប់ថា ៖

“យើងមានពិព័រណ៍ចំនួន ៩ ដែលបែងចែកជា​​អគារ​សំខាន់ៗ​ចំនួន ៣ ដែលបង្ហាញពីប្រភេទផ្សេងគ្នានៃការងារសន្តិភាពនៅកម្ពុជា៖ ការបញ្ចប់សង្រ្គាម​នៅកម្ពុជា (ការចរចាសន្តិភាព និងការបញ្ចប់សង្រ្គាម) ក្រោយ​ជម្លោះ​ងើប​ឡើង​វិញ (ការ​ដោះ​ស្រាយ​អាវុធ និង​គ្រាប់​មីន កសាង​ប្រទេស​ឡើង​វិញ) ការផ្សះផ្សា និងការព្យាបាល (ជួសជុលការខូចខាត​សង្គម និងខាងវិញ្ញាណនៃសង្គ្រាម)។”

វិចិត្រសាលនេះផងដែរ បានបើកឱ្យមានការចូលទស្សនាដោយសេរី ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអ្នក ដែលមានបំណងចង់សិក្សាស្វែងយល់។ ប៉ុន្តែយ៉ាងណា យុវជន យុវវ័យ កាន់តែទទួលបានការលើក ទឹកចិត្ត ដោយហេតុថាពួកគេជាធនធានដ៏សំខាន់ក្នុងការរក្សាសន្តិភាពដល់មនុស្សជំនាន់ក្រោយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦

មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង​ ជូនដំណឹងពីការ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ដល់ពលរដ្ឋក្នុងស្រុកបុរីអូរ​ស្វាយសែនជ័យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/07/2026

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង​ ប្រកាសប្រគល់វិញ្ញា​បន​បត្រជូនម្ចាស់កម្មសិទ្ធិដីធ្លីនៅស្រុកបុរីអូរស្វាយ​សែនជ័យ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៦

អាម៉េរិក​បង្វិល​សង​ប្រាក់​ ​៨១​ ​ពាន់​លាន​ដុល្លារ​ ក្រោយ​តុលាការ​កំពូល​សម្រេច​ថា​ ​ពន្ធ​បដិការ​របស់​ ត្រាំ ​ខុស​ច្បាប់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

រដ្ឋាភិបាល​អាម៉េរិក​សង​ប្រាក់​ពន្ធ​គយ​ ​៨១​ ​ពាន់​លាន​ដុល្លារ​ត្រឡប់​ទៅវិញ​ បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​ថា​ ​ការ​ប្រមូល​ពន្ធ​គយ​បដិការ ​ដែល​ដាក់ចេញ​ដោយ​លោកប្រធានាធិបតី​ ​Donald​ ​Trump​ ​(​ដូណាល់ ​ត្រាំ​) ​ទាំងនោះ​ ​គឺ​ខុស​ច្បាប់

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/07/2026

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ប៊ុល​ហ្ការី​-​អាល្លឺម៉ង់​ ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត​ ​និង​មនុស្ស​យន្ត​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/07/2026

លោក​នាយក​រដ្ឋមន្ត្រី​ប៊ុលហ្ការី​  ​លោក​ ​Rumen​ ​Radev​ ​នៅសប្តាហ៍​នេះ​ ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ធំ​ៗ​របស់​ប្រទេស​អាល្លឺម៉ង់​ ​នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ ​ដើម្បី​ពិភាក្សា​អំពី​ការ​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​លើ​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់​ខ្ពស់​ ន​វានុវត្តន៍​ និង​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

កសិករ ​សេល ​រក្សា​ ​អាច​រក​ចំណូល​បាន​ដល់​ ​៣០០០​ ​ដុល្លារ​/​មួយ​ខែ ​ពីរបរ​ចិញ្ចឹម​កង្កែប

ជំនួញ, ព្រឹត្តិការណ៍

• 14/07/2026

ការ​ការ​ចិញ្ចឹម​កង្កែប​លក្ខណៈ​គ្រួសារ​ ​គឺជា​មុខរបរ​មួយ​ជួយ​លើកកម្ពស់​ជីវភាព​បាន​យ៉ាង​ល្អ ​ដោយសារ​កង្កែប​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ ជាក់ស្តែង​ កសិករ​ចិញ្ចឹមកង្កែបមួយ​រូប​ ​នៅ​ស្រុក​សង្កែ ​ខេត្ត​បាត់ដំបង​ ​កំពុង​ទទួលបាន​ជោគជ័យ​យ៉ាង​ខ្លាំង​។

ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ ​ប្រើប្រាស់​ម៉ាស៊ូត​ផ្ទុក​កម្រិត​ល្បាយ​ឥន្ធនៈ​ពី​ដូង​ប្រេង​ដល់​ ​៥០​ ​ភាគរយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ឥណ្ឌូណេស៊ី​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក​ ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ម៉ាស៊ូត​ដែល​មាន​ផ្ទុក​កម្រិត​ល្បាយ​ជីវឥន្ធនៈ​ខ្ពស់​ពី​ដូង​ប្រេង​ ​(​ប្រេង​ដូង​ឆៅ​) ​រហូត​ទៅដល់​ ​៥០​ ​ភាគរយ​

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/07/2026

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

មុខរបរចិញ្ចឹមក្តាមថ្ម កំពុងជួយឱ្យប្រជាសហគមន៍នេសាទជាប់មាត់សមុទ្រមានជីវភាពកាន់តែប្រសើរ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 13/07/2026

ក្រៅពីរបរនេសាទតាមបែបប្រពៃណី ប្រជាសហគមន៍នេសាទជ្រលងក្នុងខេត្តព្រះសីហនុ បានចាប់យករបរចិញ្ចឹមក្តាមថ្មបន្ថែមមួយទៀត ដើម្បីបង្កើនចំណូលគ្រួសារ