ភ្នំពេញ ៖ ក្រោមហិរញ្ញប្បទាន ១១០លានដុល្លារពីធនាគារពិភពលោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមសាងសង់ និងកែលម្អផ្លូវជាតិលេខ៤ (NR4) ក្នុងគោលបំណងឆ្លើយតបទៅនឹងកំណើនចរាចរណ៍នាពេលបច្ចុប្បន្ន និងជួយសម្រួលដល់វិស័យដឹកជញ្ជូនធុនធ្ងន់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃចន្ទម្សិលមិញនេះបានឱ្យដឹងថា ការសាងសង់ និងកែលម្អផ្លូវជាតិលេខ ៤ ចាប់ផ្តើមពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយគម្រោងនេះបានចាប់ផ្តើមជាផ្លូវការនៅខែធ្នូ ឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៦។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផ្លូវជាតិលេខ៤ពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលស្តារ និងស្ថាបនាឡើងវិញ គឺដើម្បីធ្វើយ៉ាងណាពង្រីកផ្លូវកៅស៊ូមួយនេះឱ្យក្លាយជាផ្លូវដែលមានភាពងាយស្រួលទាំងការដឹកជញ្ជូន និងការធ្វើដំណើររបស់សាធារណជន ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំណត់យកខេត្តមួយនេះជាប៉ូលទី២ នៃច្រកសេដ្ឋកិច្ចប្រទេសកម្ពុជា ទំាងវិស័យទេសចរណ៍ និងការវិនិយោគ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ៖
“ផ្លូវជាតិលេខ៤ ពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលជាជំនួយរបស់សហរដ្ឋអាមេរិកពីមុនមកនោះ នឹងត្រូវពង្រីកឱ្យធំជាងពេលបច្ចុប្បន្ន ដោយគ្រោងចំណាយថវិកាប្រមាណជាង១១០លានដុល្លារអាមេរិក ជាកម្ចីហិរញ្ញប្បទានរបស់ធនាគារពិភពលោក”
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការសាងសង់ និងកែលម្អផ្លូវជាតិលេខ៤ រួមមានការពង្រីកផ្លូវបច្ចុប្បន្នពី ៧ ទៅ ១១ ម៉ែត្រ ការកែលម្អស្ពានបេតុង និងលូបង្ហូរទឹកចំនួន ៤៦ កន្លែង និងការសាងសង់ស្ពានថ្មីចំនួន ៨ ដើម្បីធានាចរាចរណ៍ និងទប់ទល់នឹងទឹកជំនន់ផ្លូវជាតិលេខ៤ មានប្រវែងជាង ២៣០គីឡូម៉ែត្រ តភ្ជាប់ពីរាជធានី ទៅកំពង់ផែទឹកជ្រៅក្នុងខេត្តព្រះសីហនុ។ ផ្លូវនេះត្រូវបានសាងសង់ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ ជាមរតកនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។
ផ្លូវជាតិលេខ៤ តភ្ជាប់ពីភ្នំពេញ ឆ្ពោះទៅក្រុងព្រះសីហនុ និងមានប្រវែង ២៣២គីឡូម៉ែត្រ ត្រូវបានធនាគារពិភពលោកអនុម័តហិរញ្ញប្បទានចំនួន ១១០លានដុល្លារអារមេរិក សម្រាប់ប្រើប្រាស់លើការបង្កើនគុណភាពបណ្តោយផ្លូវឱ្យល្អជាងមុន និងការរៀបចំកែលម្អចិញ្ចើមសងខាងផ្លូវដាក់លូបង្ហូរទឹក និងធ្វើស្ពានឱ្យមានភាពធន់ទៅនឹងអាកាសធាតុ។ គម្រោងផ្លូវនេះ ក៏នឹងផ្តោតផងដែរទៅលើការបង្កើនគុណភាពស្ថានីយថ្លឹងទម្ងន់រថយន្តធំ ដែលមានស្រាប់ កាត់បន្ថយហានិភ័យនៃការដឹកលើសទម្ងន់ ការដំឡើងសញ្ញាតំបន់ល្បឿនមានកម្រិត សញ្ញានាំផ្លូវ ប្រព័ន្ធភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យ និងកាមេរ៉ាចាប់ល្បឿនបើកបរ។ សូមបញ្ជាក់ថា ផ្លូវជាតិលេខ ៤ ត្រូវបានចាត់ទុកថា ជាផ្លូវយុទ្ធសាស្រ្តសេដ្ឋកិច្ចសម្រាប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទាំងការនាំចេញ និងនាំចូលកំពង់ផែក្រុងព្រះសីហនុ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងរាជធានីភ្នំពេញ ក៏ដូចជាការចរាចរណ៍គ្រប់ប្រភេទនៃរថយន្ត និងអ្នកដំណើរ។ ផ្លូវជាតិលេខ ៤នេះ ជាផ្លូវអាស៊ានដ៏សំខាន់ក្នុងចំណោមផ្លូវហាយវ៉េសំខាន់ៗរបស់ប្រទេសកម្ពុជា៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content