ស្វែងយល់ពីវិធីសាស្ត្រដាំអំពៅឱ្យមានរសជាតិផ្អែម និងដើមថ្លោសល្អដោយការប្រើជីធម្មជាតិ

ភ្នំពេញ ៖ អំពៅ ជា​ដំណាំ​មួយប្រភេទដែល​មានប្រយោជន៍ច្រើនមុខ និងមានរសជាតិ​ផ្អែម​ឆ្ងាញ់ ហើយក៏អាចយក​ច្នៃទៅរម្ងាស់ធ្វើជា​ស្ករអំពៅ​ផងដែរ។ ម៉្យាងទៀត បើគេងាកទៅមើលពីតម្រូវការទីផ្សារវិញ ក៏មានភាពទូលាយផងដែរ អាស្រ័យហេតុនេះប្រជាកសិករគួរគប្បីមានវិធីសាស្ត្រល្អក្នុងការដាំដុះ ថែទាំ ដើម្បីអាចទទួលបានទិន្នផលខ្ពស់។

ពាក់ព័ន្ធទៅនឹងវិធីសាស្ត្រនៃការដាំដុះ រហូតបង្កើនផលឱ្យបានខ្ពស់ ត្រូវបានអ្នកជំនាញកសិកម្មបញ្ជាក់ថា ដើម្បីដាំអំពៅឱ្យមានរសជាតិផ្អែមល្អគឺគេមិនអាចខ្វះបានទេនូវការប្រើប្រាស់​ជីធម្មជាតិ។ ​​ជី គឺជា​រឿង​សំខាន់​បំផុត​ ហើយប្រភេទ​ជីធម្មជាតិ​ដែល​ជួយ​ឱ្យអំពៅ​ផ្អែម​នោះ រួមមាន​ ផេះ ដីដំបូក និងលាមកសត្វស្ងួតក្រៀមច្រើនឆ្នាំ ហើយជៀសវាងការប្រើកម្ទេចធ្យូងដែលអាចធ្វើឱ្យអំពៅប្រៃបាន។ ម្យ៉ាងវិញទៀត ការប្រើប្រាស់ទឹកក៏ជាកត្តាសំខាន់មួយផងដែរ ដោយសារអំពៅត្រូវ​ការ​ទឹក​ស្រោច​នៅ​ពេល​ដី​ខ្សោះ ប៉ុន្តែ​បើ​ស្រោច​ទឹក​ច្រើន​​ពេក វា​នឹង​ធ្វើ​ឱ្យទឹក​អំពៅ​សាបទៅវិញ។ នៅ​ពេល​ដាំ​អំពៅ​ គេត្រូផ្សាំទុក​ឱ្យ​វា​ដុះ​បាន​កម្ពស់ ០.៥០​ម៉ែត្រ​ពី​ដី ហើយត្រូវ​ដក​ស្លឹក​ដុះ​នៅ​បណ្ដូល​ដើម​អំពៅ​ចោល ដើម្បីឱ្យ​​អំពៅ​ឆាប់​បែក​កូនបានច្រើន លូតកម្ពស់ស្មើៗគ្នា និង​ដុះ​ដើម​បាន​ប៉ុនៗ​គ្នាល្អ។

បន្ថែមពីលើនេះ បើចង់បាន​ដើម​អំពៅធំ​ថ្លោស​ល្អ ត្រូវ​កាប់​ដើម​ចោល​ខ្លះ ដោយទុក​តែ ៨​ដើម​ក្នុង​មួយ​គុម្ព រាប់​ទាំង​ដើម​ដែល​ដក​បណ្ដូល​ចេញ។ បើ​ទុក​ដើម​អំពៅ​​នោះ​ទាំង​អស់ វា​នឹង​ដណ្ដើម​គ្នា​បឺត​ជីជាតិ​ពី​ដី ធ្វើ​ឱ្យ​ដើម​អំពៅ​តូច​ហើយ​ក្រិន។ ប៉ុន្តែក្នុងករណី​​ដាំលើដី​ល្បប់​​បាត​បឹង ឬ​ដី​លិច​ទឹក គឺអាចទុកដើមអំពៅទាំងអស់បាន តែត្រូវបន្ថែមជីនៅក្នុងដីគន្លង។ 

វិធីសាស្ត្រនៃការដាំដុះ និងថែទាំ ៖

របៀប​ដាំ​អំពៅ​មាន ២​បែប គឺ​ដាំ​ដោយ​បណ្ដុះ និង​ដាំ​ដោយ​កំណាត់​ដើម។ ការ​បណ្តុះ​កូន​អំពៅ ជា​ដំបូង​ត្រូវ​កាត់​ដើម​អំពៅ​ជា​កំណាត់​ខ្លីៗ យក​មួយថ្នាំងៗ​ រួច​ហើយ​រៀប​ថ្នាំង​​នោះ​តម្រៀប​គ្នា​ក្នុង​ថ្នាល​មួយ​ក្បែរ​ប្រភព​ទឹក ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ស្រោចស្រព។ កំណាត់​ដើមម​អំពៅ​នោះ មិន​ត្រូវ​លុប​ដី​ឱ្យ​ជិត​ទេ ត្រូវ​យក​ភ្នែក​ថ្នាំងអំពៅ​បញ្ឈរ​ឡើង​លើ ដើម្បី​ឱ្យ​​ពន្លក​ឆាប់​ដុះ​ពី​ថ្នាំង បន្ទាប់​មក​ត្រូវ​គ្រប​ចំបើង​ពី​លើ​ថ្នាំង​អំពៅ។ ស្រោច​ទឹក​មួយ​ថ្ងៃ​ម្ដង ដើម្បី​ឱ្យកូន​អំពៅ​ឆាប់​ដុះ​ល្អ។ លុះពេល​ដែល​កូន​អំពៅ​ដុះ​បាន​ទំហំ​ប៉ុន​ម្រាមដៃ គឺ​ក្រោយ​បណ្ដុះ​ប្រហែល ១​ខែ​​ទើប​គេ​យក​ទៅ​ដាំ​នៅ​ក្នុង​ដី​ចំការ។

ចំណែកការ​ដាំ​កំណាត់​ដើម​អំពៅវិញ ភាគច្រើនវិធី​នេះ​គេ​អនុវត្ត​ចំពោះ​ដី​ចំការ​ធំៗ ដែល​កាប់​រណ្ដៅ ហើយ​លើក​ជា​រង។ ការ​ដាំ​ដុះ​តាម​វិធី​នេះ គេ​អាច​អនុវត្ត​បាន​ចំ​ពេល​ដែល​ដី​ចំការ​នៅ​សើម ដែលម្ចាស់ចំការ​អាច​ចំណាយ​ទុន​​តិច និង​ឆាប់​រហ័ស​ទួល​ផល​ទៀត​ផង។ ប៉ុន្តែ​វា​មាន​គុណ​វិបត្តិ​ម្យ៉ាង គឺ​ដើម​ដុះ​មិន​បាន​ល្អ​នៅ​ពេល​​ពុំ​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់។

ដោយឡែកមុន​ដាំ យើង​ត្រូវ​ភ្ជួរ​ដី​ចំការឱ្យ​បាន ៣​សា ធ្វើយ៉ាងណាឱ្យ​បាន​ជម្រៅ​ជ្រៅ រាស់​ដីឱ្យ​ម៉ត់ និងឆូត​ជា​គន្លង ដើម្បី​ឱ្យមាន​ចង្អូរ តែ​មិន​មែន​លើកជា​រងនោះទេ។ កាយ​គន្លង​នោះ​​ឱ្យមាត់​រណ្ដៅ​មានទំហំ ៨​តឹក រួច​យក​កូន​អំពៅ ១​ដើម មាន​ដុះ​ដើម​ប៉ុន​មេដៃ កម្ពស់ ២​តឹក​ទៅ​កប់​ក្នុង​រណ្ដៅ ដែល​មាន​ល្បាយ​ផេះ ដី​ដំបូក លាមក​សត្វ​ងាប់ នៅ​បាត​រណ្ដៅ​នោះ​ រួមកប់​វា​បន្ថើរៗ​ល្មម ជាការស្រេច។

ចុងក្រោយគឺការប្រមូលផល ដែលយើងអាចប្រមូលទិន្នផលអំពៅបានក្នុងរយៈពេល ៤ខែ ហើយការប្រមូលផលនេះទៀតសោត យើងមិន​ត្រូវ​កាប់​​ដល់​គល់​ទេ គឺត្រូវ​ទុក​គល់​អំពៅឱ្យ​នៅ​សល់ប្រមាណ ១​តឹកពីដី ដើម្បី​ឱ្យ​វា​បែក​គុម្ពនៅលើក​ក្រោយ​ទៀត។ ​​ប្រមូល​ស្លឹក​ឈើ និង​ចុង​អំពៅ​ទៅ​គ្រប​ពី​លើ​គល់ហើយ​ដុត​វា។ លុះពេលមានភ្លៀងធ្លាក់​ វា​នឹងចាប់ផ្តើម​ដុះ​ជាថ្មី ដោយ​ពន្លក​ក្រោយនេះ នឹង​មាន​ទំហំ​ធំ​ជាង​មុន ហើយយើង​អាច​ទទួល​ផល​ពី​១​ឆ្នាំ ទៅ ៣​ឆ្នាំ​ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង

កម្ពុជា ដាក់ឱ្យ​អនុវត្ដយុទ្ធសាស្ដ្រជាតិ អភិវឌ្ឍ MSMEs ជាមួយ​យន្ដការអង្គភាពដំបូលរួមតែមួយ ងាយស្រួលចុះបញ្ជីអាជីវកម្ម

ជំនួញ, ព្រឹត្តិការណ៍

• 22/10/2026

រាជធានីភ្នំពេញ៖ យុទ្ធសាស្ដ្រជាតិ ស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង​មធ្យម ឆ្នាំ​២០២៦-២០៣០​ ​បាន​ប្រកាស​ដាក់ឱ្យអនុវត្ដ​ជាផ្លូវការហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ​២០២៦ នេះ ក្រោម​អធិបតីភាពរបស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ផ្ដល់​អនុសាសន៍បន្ថែម​ចំនួន​ ២

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/10/2026

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ២០២៦នេះ

អាម៉េរិក-កាហ្សាក់ស្ថាន រួមគ្នាពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

ប្រទេសកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នា។ ប្រទេសកាហ្សាក់ស្ថាននិងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។ យោងតាមព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័ររបស់កាសែត Novinata បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tleuberdi បានលើកឡើងពីទស្សនវិស័យក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាង កាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក