បញ្ហាធំៗចំនួន ៥ ដែលសេដ្ឋកិច្ចពិភពលោកអាចនឹងប្រឈមមុខនៅឆ្នាំ២០២៥

បរទេស៖ យោងតាមប្រភពព័ត៌មានពី DW បានព្យាករណ៍ពី​បញ្ហា​សេដ្ឋកិច្ចមួយចំនួនដែលអាចនឹងកើតឡើងនៅឆ្នាំ២០២៥ ខាងមុខនេះ ហើយបញ្ហាភាគច្រើនជាប់ទាក់ទងនឹងប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ដែលនឹងឡើងកាន់អំណាចនៅខែមករា។ ខាងក្រោមនេះគឺជាបញ្ហាសេដ្ឋកិច្ចចំនួន ៥ ដែលពិភពលោកអាចនឹងប្រឈមនៅឆ្នាំ២០២៥ ៖

១. ការឡើងតំណែងលើកទីពីររបស់ Donald Trump ជាប្រធានាធិបតីសហរដ្ឋអាម៉េរិក

ស្របពេលដែល Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីនៃប្រទេសសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក ប្រទេសជាច្រើនកំពុងមានការព្រួយបារម្ភពីការដាក់ពន្ធដោយអាម៉េរិក។ គេព្រួយបារម្ភថា ប្រសិនបើសហរដ្ឋអាម៉េរិកពិតជាអនុម័តការដំឡើងពន្ធទាំងនេះពិតមែន វាអាចបង្កជាភាពមិនច្បាស់លាស់ និងសម្ពាធបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ ការព្យាករណ៍លើទំនាក់ទំនងពិភពលោកនៅមានស្រពិចស្រពិល ខណៈដែល Donald Trump រិះគន់អង្គការណាតូ និងកិច្ចសហប្រតិប្តិការអន្តរជាតិ។ បន្ថែមពីនេះ ភាពជាដៃគូរបស់អាម៉េរិកជាមួយពាណិជ្ជកម្មថ្មីអាចមានផលប៉ះពាល់ដែលមិនបានមើលឃើញទុកជាមុន។ លើសពីនេះ កង្វះភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក វាអាចនឹងក្លាយជាឱកាសសម្រាប់ប្រទេសមានអំណាចផ្សេងទៀតដូចជា ចិន ឥណ្ឌា និងរុស្ស៊ីអាចបំពេញចន្លោះប្រហោងទំនាក់ទំនងផ្នែកនយោបាយ យោធា និងសេដ្ឋកិច្ច។

២. បញ្ហាពន្ធគយ និងសង្គ្រាមពាណិជ្ជកម្ម

Donald Trump យល់ឃើញថា ការដំឡើងពន្ធគយគឺជាមធ្យោបាយរឹតបន្តឹងប្រទេសណាមួយដែលមានឱនភាពពាណិជ្ជកម្មជាមួយអាម៉េរិក ដែលមានន័យថា ការនាំចេញទៅអាម៉េរិកច្រើនជាងការនាំចូល។ ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតឆ្នាំ Donald Trump បានប្រកាសពីគោលបំណងក្នុងការដំឡើងពន្ធពី ១០ ទៅ ២០ ភាគរយលើទំនិញទាំងអស់ដែលចូលមកកាន់សហរដ្ឋអាមេរិក និងដាក់ពន្ធលើទំនិញចិនរហូតដល់ ៦០ ភាគរយ។ ក្រោយពីជាប់ឆ្នោតជាប្រធានាធិបតី គាត់​បានប្រកាស​ដល់​ពន្ធ ២៥ ភាគរយលើ​ទំនិញ​ទាំងអស់​ពី​ម៉ិកស៊ិក និង​កាណាដា និង ១០ ភាគរយលើទំនិញ​ចិន។ យ៉ាងណាមិញ ម៉ិកស៊ិក និងចិនប្រឆាំងនឹងការដាក់ពន្ធនេះ ខណៈដែលនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានទៅជួប Trump ក្នុងរដ្ឋ Florida ដើម្បីធ្វើការ

ចរចារ។ ការដំឡើងពន្ធនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់អាម៉េរិកជាមួយនឹងប្រទេសជិតខាង។ បច្ចុប្បន្ននេះ អាម៉េរិកមានចំណែកប្រហែល ៨០ ភាគរយលើការនាំចេញរបស់ម៉ិកស៊ិក និងជាង ៧៥ ភាគរយនៃការនាំចេញរបស់កាណាដា។ អាម៉េរិកនាំចូលបន្លែផ្លែឈើភាគច្រើនពីម៉ិកស៊ិក និងប្រេងរាប់លានបារ៉ែលជារៀងរាល់ថ្ងៃពីកាណាដា។ ជាលទ្ធផល អ្នកទិញទំនិញអាមេរិកនឹងត្រូវប្រឈមមុខជាមួយនឹងតម្លៃខ្ពស់ និងកើនឡើងតម្រូវការច្រើនជាងការផ្គត់ផ្គង់។ លើសពីនេះ ការដំឡើងពន្ធគឺជាដំណឹងអាក្រក់សម្រាប់អាជីវកម្មដែលមានខ្សែសង្វាក់ផ្គត់ផ្គង់សកល ឬ មានសាខាតាមប្រទេស។

៣. បញ្ហាអន្តោប្រវេសន៍នៅជុំវិញពិភពលោក

ការធ្វើចំណាកស្រុកនឹងកាន់តែកើនឡើងខ្លាំងជាសកល ខណៈដែលមេដឹកនាំនៅទូទាំងពិភពលោកកំពុងមានអារម្មណ៍ថា ពួកគេចាំបាច់ត្រូវរឹតបន្តឹង និងគ្រប់គ្រងព្រំដែនប្រទេសឲ្យកាន់តែតឹងរ៉ឹង។ ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក Trump បានប្រកាសពីការនិរទេសដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអាម៉េរិក។ Trump បានប្តេជ្ញាចិត្តពីសកម្មភាពដ៏តឹងរ៉ឹងនៅតាមព្រំដែនជាមួយម៉ិកស៊ិកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ការរឹតបន្តឹងនៅតាមព្រំដែនម៉ិកស៊ិកអាចជះឥទ្ធិពលដល់ប្រជាជនមកពីអាមេរិកឡាទីនផ្សេងទៀដូចជា គុយបា ហៃទី និងវ៉េណេស៊ុយអេឡា។ ប្រធានាធិបតីអាមេរិកមានសិទ្ធិអំណាចលើបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ដូចជា កំណត់ការទទួលអន្តោប្រវេសន៍ ការរឹតបន្តឹង Green Card និងការរឹតបន្តឹងលើការទទួលបានទិដ្ឋាការជាដើម។ យ៉ាងណាមិញ ការបញ្ជូនពួកគេត្រឡប់ទៅប្រទេសកំណើតវិញ វានឹងមានផលប៉ះពាល់ដល់ទីផ្សារការងាររបស់អាម៉េរិក ខណៈដែលអត្រាអត់ការងារធ្វើខ្ពស់គឺជាបញ្ហាធំមួយសម្រាប់ប្រទេស។ ក្រៅពីសហរដ្ឋ​អាមេរិក សហភាពអឺរ៉ុបក៏មានបំណងទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់ផងដែរ ហើយអន្តោប្រវេសន៍នឹងក្លាយជាបញ្ហាធំនៅក្នុងការបោះឆ្នោតនាពេលខាងមុខរបស់អាល្លឺម៉ង់។

៤. សង្រ្គាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា

ប៉ុន្មានឆ្នាំចុងក្រោយមកនេះ ពិភពលោកជួបប្រទះជម្លោះប្រដាប់អាវុធជាច្រើន ហើយសង្គ្រាមទាំងនេះបានបង្កការបំផ្លិចបំផ្លាញ និងមហន្តរាយមនុស្សធម៌។ លើសពីនេះ ការ​ចំណាយ​ប្រាក់លើសង្គ្រាមក៏ច្រើនសន្ធឹសន្ធាប់ផងដែរ ដែលវាគួរតែត្រូវបាន​ចំណាយ​ក្នុង​វិធី​ដែល​មាន​ផលិតភាព​ ឬ មានប្រយោជន៍។ សង្រ្កាមរុស្ស៊ី-អ៊ុយក្រែនកំពុងបន្ត ខណៈដែលសង្គ្រាមអ៊ីស្រាអែលជាមួយនឹងក្រុមហាម៉ាស់កំពុងបន្តនៅតំបន់ហ្គាហ្សា និងសង្គ្រាមជាមួយលីបង់ថែមទៀតផង។ នៅ​អាស៊ីវិញ បញ្ហាចិន​បន្ត​ទាមទារ​តៃវ៉ាន់នៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភ។ ភាពតានតឹងនៃភូមិសាស្រ្តនយោបាយបែបនេះអាចលើកទឹកចិត្តអ៊ីរ៉ង់ ឬកូរ៉េខាងជើងហ៊ានសាកល្បងសកម្មភាពយោធារបស់ពួកគេ។

៥. បញ្ញាសិប្បនិម្មិត AI

ការណែនាំអំពី ChatGPT របស់ OpenAI នៅចុងខែវិច្ឆិកា ឆ្នាំ ២០២២ គឺជាការចាប់ផ្តើមនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) កាន់តែទូលំទូលាយ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ វាបានទាំក់ទាញអ្នកប្រើប្រាស់ ១០០ លាននាក់។ ។ ការប្រើប្រាស់បច្ចេកវិទ្យាត្រូវបានជំរុញដល់វិស័យសំខាន់ៗដូចជា ការបង្កើតថ្នាំពេទ្យ ឬ ជំនួយក្នុងការការពារយោធាកម្រិតខ្ពស់។ យ៉ាងណាមិញ AI មានភាពយឺតយ៉ាវក្នុងការផ្លាស់ប្តូរជីវិតនិយោជិតមួយចំនួន និងអាជីវកម្មធម្មតា។ ដើម្បីលើកទឹកចិត្តបុគ្គលិកឱ្យប្រើប្រាស់ AI កាន់តែមានប្រសិទ្ធភាព ក្រុមហ៊ុនត្រូវតែរៀបចំគោលនយោបាយអំពីរបៀប និងពេលដែលគួរត្រូវប្រើប្រាស់ AI។ ដើម្បីដើរទាន់និន្នាការពិភពលោក ក្រុមហ៊ុនបច្ចេកវិទ្យាធំៗបានវិនិយោគខ្លាំងក្លាលើមជ្ឈមណ្ឌលទិន្នន័យធំ ហើយបរិមាណអគ្គិសនីច្រើនគឺតម្រូវការដ៏ចាំបាច់។​ ក្រុមហ៊ុន Microsoft មានផែនការចាប់ផ្តើមរោងចក្រថាមពលនុយក្លេអ៊ែរឡើងវិញនៅរដ្ឋ Pennsylvania ហើយ Google កំពុងប្រើប្រាស់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរតូចៗ ដើម្បីផ្តល់ថាមពលដល់មជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន។ ដូច្នោះហើយ ពួកគេត្រូវចំណាយច្រើនលើថាមពលអគ្គិសនី និងថាមពលផ្សេងៗទៀត ដើម្បីដំណើរការ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *