បញ្ហាគ្រោះទឹកជំនន់ កំពុងបង្កការខូចខាតដល់សេដ្ឋកិច្ចថៃក្នុងតម្លៃរាប់ពាន់លានដុល្លារ

បរទេស៖ យោងតាមប្រភពព័ត៌មានពី The Nation បានរាយការណ៍ថា​ ទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលបានវាយប្រហារភាគខាងជើង និងភាគឦសានប្រទេសថៃ កំពុងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទេសនេះ ដោយសភាពាណិជ្ជកម្មថៃបានប៉ាន់ប្រមាណថា ការខូចខាតអាចមានទំហំរហូតដល់ប្រមាណ ២៤២ ពាន់លានបាត (៧,៤០ ពាន់លានដុល្លារ)។

អ្នកជំនាញបានព្រមានថា ប្រសិនបើបម្រែបម្រួលអាកាសធាតុកាន់តែខ្លាំងខ្លាឡើង ផលប៉ះពាល់សេដ្ឋកិច្ចរយៈពេលវែងអាចកាន់តែធ្ងន់ធ្ងរថែមទៀត។ លើសពីនេះ ទឹកជំនន់ដែលកាន់តែធ្ងន់ធ្ងរឡើងដោយសារបាតុភូតអាកាសធាតុ El Niño និង La Niña បានរំខានដល់វិស័យកសិកម្ម ជលផល បសុសត្វ និងវិស័យពាណិជ្ជកម្មនៅទូទាំងតំបន់ដែលរងផលប៉ះពាល់។ ទន្ទឹមនឹងនេះ សភាពាណិជ្ជកម្មថៃបានកំណត់អត្តសញ្ញាណខេត្តឈៀងរ៉ៃ ផាយ៉ាវ សុខោទ័យ ណងខៃ និងណាខនផាណម ជាខេត្តដែលរងគ្រោះខ្លាំងបំផុតពីទឹកជំនន់។ ខាងក្រោមនេះជាតម្លៃការខូចខាតនៅតំបន់ទាំងនោះ៖

១. ឈៀងរ៉ៃ – ៦,៤១ ពាន់លានបាត (ប្រហែល ១៩៦,១៨ លានដុល្លារ)

២. ផាយ៉ាវ – ២,៦៨ ពាន់លានបាត (ប្រហែល ៨២,២៧ លានដុល្លារ)

៣. សុខោទ័យ – ២,២៦ ពាន់លានបាត (ប្រហែល ៦៩,៣០ លានដុល្លារ)

៤. ណងខៃ – ២,០៣ ពាន់លានបាត (ប្រហែល ៦២,១១ លានដុល្លារ)

៥.ណាខនផាណម – ១,៥៧ ពាន់លានបាត (ប្រហែល ៤៨,២២ លានដុល្លារ)

លោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពដែលអាចរងការខូចខាតបន្ថែមទៀត ជាពិសេសដោយសារហានិភ័យនៃទឹកជំនន់កំពុងកើនឡើងបន្ថែមនៅក្នុងតំបន់ជាច្រើន។ លោក​បានអំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បង្កើត​ផែនការ​គ្រប់​ជ្រុងជ្រោយ​មួយ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​កើនឡើង​ជំនន់​នា​ពេល​អនាគត ជា​ពិសេស​នៅ​តំបន់​កណ្តាល និង​ទីក្រុង​បាងកក ។

លោក Sanan Angubolkul បាននិយាយថា ទឹកជំនន់គឺជាគ្រោះមហន្តរាយធម្មជាតិតែងតែកើតឡើងនៅក្នុងប្រទេសថៃ ប៉ុន្តែបញ្ហានេះបានកើនឡើងកាន់តែធ្ងន់ធ្ងរ និងញឺកញាប់ ដោយសារតែការប្រែប្រួលអាកាសធាតុ។ វិស័យកសិកម្ម ដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេស មានភាពងាយរងគ្រោះដោយសារការរំខានទាំងនេះជាទីបំផុត។

លោក Ath Pisavanich អ្នក​ជំនាញ​សេដ្ឋកិច្ច​អន្តរជាតិ​បាន​សង្កត់​ធ្ងន់​ថា ​ការ​ប្រែប្រួល​អាកាសធាតុ និង​ផល​វិបាក​ដ៏​អាក្រក់​របស់​វា​បង្ក​ឡើង​ដោយ​មនុស្ស។ មិនត្រឹមតែប៉ុណ្ណោះ ​ទឹកជំនន់​ធ្ងន់ធ្ងរ​កំពុង​កើត​ឡើង​នៅ​ទូទាំង​ពិភពលោកចាប់តាំង​ពី​អឺរ៉ុប​ដល់​ទ្វីប​អាហ្រ្វិក ដែល​ជា​លទ្ធផលមកពីការ​ឡើង​កំដៅ​ផែនដី។ លោកបានកត់សម្គាល់ថា ​ការ​ប្រែ​ប្រួល​អាកាស​ធាតុកំពុងកើនឡើងលឿនខ្លាំង គួបផ្សំជាមួយនឹងផល​ប៉ះ​ពាល់​កាន់​តែ​ធ្ងន់ធ្ងរ។ ជាលទ្ធផល គោលដៅកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៃការកំណត់សីតុណ្ហភាពពិភពលោកត្រឹម ១.៥ អង្សាសេ គឺកាន់តែពិបាកខ្លាំងឡើងក្នុងការសម្រចគោលដៅមួយនេះ។

លោក Wisit Limluecha អនុប្រធានសភាពាណិជ្ជកម្មលើកឡើងថា ប្រសិនបើស្ថានការណ៍មិនប្រសើរឡើងទេ នោះផលប៉ះពាល់សេដ្ឋកិច្ចដោយទឹកជំនន់អាចបន្តកើនឡើង។ គាត់បានប៉ាន់ប្រមាណថា ការខូចខាតអាចមានរហូតដល់ ៥០ ពាន់លានបាត (ប្រហែល ១,៥ ពាន់លានដុល្លារ)។ ក្រុមហ៊ុន Krungsri Research បានកំណត់តំបន់មួយចំនួនដែលមានហានិភ័យខ្ពស់នៃទឹកជំនន់រួមមាន ភាគខាងជើង និងតំបន់ក។ ក្រុមហ៊ុនប៉ាន់ប្រមាណថា ទឹកជំនន់អាចបណ្តាលឱ្យខូចខាតអចលនទ្រព្យចំនួន ៣,១ ពាន់លានបាត (ប្រហែល ៩៤,៨៤ លានដុល្លារ) និងការខាតបង់កសិកម្មចំនួន ៤៣,៤ ពាន់លានបាត (ប្រហែល ១,៣២ ពាន់លានដុល្លារ)។

ការប្តេជ្ញាចិត្តរបស់ប្រទេសថៃក្នុងការសម្រេចបាននូវការបំភាយឧស្ម័នផ្ទះកញ្ចក់សុទ្ធត្រឹមសូន្យនៅឆ្នាំ ២០៦៥ គឺជាជំហានដ៏សំខាន់មួយក្នុងការដោះស្រាយវិបត្តិអាកាសធាតុ។ យ៉ាងណាមិញ ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ប្រទេសនេះប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើង ដើម្បីរក្សាល្បឿនជាមួយនឹងប្រទេសផ្សេងទៀតដូចជា វៀតណាមមានមហិច្ឆិតាកំណត់គោលដៅត្រឹមឆ្នាំ ២០៣០៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញលើកឡើងពី​វិធីសាស្ត្រដែលអាម៉េរិកអាចនឹងប្រើប្រាស់សម្រាប់បង្កើនសម្ពាធលើសេដ្ឋកិច្ចអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ស្ថិតនៅក្នុងស្ថានការណ៍នៃភ្លើងសង្គ្រាមនៅមិនទាន់រលត់នៅឡើយ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងរៀបចំផែនការតាមរយៈការដាក់ចេញនូវវិធានការសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹងបំផុតដែលមិនធ្លាប់មានដើម្បីបង្កើនសម្ពាធលើអ៊ីរ៉ង់

កំពង់ធំកំណត់ចក្ខុវិស័យ​ ​៥​ ​ឆ្នាំ​ ប្រែក្លាយ​មូលដ្ឋាន​កសិកម្ម​ទៅជា​មជ្ឈមណ្ឌល​កសិ-​ឧស្សាហកម្ម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ខេត្ត​កំពង់ធំ​កំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កសិកម្ម​ឆ្នាំ​ ​២០២៦​-​២០៣០​ ​ដោយ​កំណត់​ចក្ខុវិស័យ​ឱ្យ​ខេត្ត​ឈាន​ពី​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើកសិកម្ម​ ​ទៅជា​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើក​សិ-​ឧស្សាហកម្ម ​ដើម្បី​បង្កើន​ការ​កែច្នៃ​ តម្លៃ​បន្ថែម​ ការ​វិនិយោគ​ ​និង​ប្រាក់​ចំណូល​របស់​ប្រជាជន

ក្រុមហ៊ុន​រុស្ស៊ី​ ​GAZ​ ​Group​ ​បង្ហាញ​ផែនការ​វិនិយោគ​ផលិត​រថយន្ត​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​របស់​រុស្ស៊ី​ ​GAZ​ ​Group​ ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​ ​ដោយ​គ្រោង​ស្វែងរក​ទីតាំង​សម្រាប់​បង្កើត​រោងចក្រ​ផលិត​រថយន្ត​ ​និង​គ្រឿង​បន្លាស់​យានយន្ត ​ខណៈ​ក្រុមហ៊ុន​មើលឃើញ​កំណើន​តម្រូវការ​រថយន្ត​នៅ​កម្ពុជា​ ​និង​សក្តានុពល​សម្រាប់​ការ​ផលិត​នៅ​ទីនេះ​

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ