បេសកកម្ម​​​ប្រតិភូមន្ត្រីជាន់កម្ពុជា​ចេញទាក់ម៉ូយ​នៅសហរដ្ឋអាមេរិក​ អ្នកវិនិយោគក្នុងស្រុករំពឹង​ខ្ពស់ទទួលបានការ​វិនិយោគពី​អាមេរិក​

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាលកម្ពុជា​មួយរូប ឯកឧត្តម​ ស៊ុន ចាន់ថុល ឧប​នាយករដ្ឋមន្ត្រី និង​ជា​អ​នុ​ប្រធា​នទី​១​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹក​នាំ​ប្រតិភូ​វិនិយោគិន​កម្ពុជា​ទៅកាន់​សហរដ្ឋអាមេរិក ដើម្បី​ទាក់​ទា​ញ​​វិនិយោគិនអាមេរិកចូលមកវិនិយោគ​នៅក្នុង​ប្រទេសកម្ពុជា។​ នៅក្នុងដំណើរ​បេសកកម្ម​របស់​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ និង​ប្រតិភូ​ទៅកាន់អាមេរិកលើកនេះ អ្នក​វិនិ​យោ​គ​ក្នុង​ស្រុក​រំពឹងថា​នឹង​ទទួលបាន​ការ​វិនិយោគពីអាមេរិក​បន្ថែមទៀត ទាំងវិស័យឧស្សាហកម្ម ក៏ដូចជាវិស័យអចលនទ្រព្យផងដែរ​។​

អ្នកឧកញ៉ា​ បណ្ឌិត សំ សុខនឿន​ ប្រធាន​សមាគមអចលនទ្រព្យ​សកល និងជា​អគ្គ​នាយកក្រុមហ៊ុន​ KW Sam SN Realty បានមានប្រសាសន៍ថា​ បេសកកម្ម​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ និងប្រតិភូគឺជា​បេសកកម្ម​មួយ​ដ៏មានសារ​សំខាន់​​ក្នុងការ​កៀរគរ​វិនិយោគិនអាមេរិក ចូលមក​បណ្ដាក់ទុនវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា  ។

អ្នកឧកញ៉ា​បន្តថា តាមការ​សង្កេត​នូវ​សកម្មភាពរបស់ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ​និង​ប្រតិភូ បាននាំមកនូវ​សមិទ្ធផល​ប្រសើរមួយរួចហើយដល់​កម្ពុជា គឺការ​ចុះអនុស្សរណៈយោគ​យល់​មួយ​រវាង​សហព័ន្ធស្រូវ​អង្ករ និង​ក្រុមហ៊ុន​អាមេរិក ដែលនឹងជួយជំរុញ​វិស័យស្រូវ​អង្ករ​កម្ពុជា​បានមួយកម្រិតទៀត ។​

អ្នកឧកញ៉ា​បន្តទៀតថា​ វិនិយោគិនអាមេរិក គឺជាវិនិយោគិន​ ដែ​ល​ចូលចិត្តស្វែងរក​ការ​វិនិយោគនៅប្រទេស​ណាដែលមាន​សន្តិភាព មាន​ស្ថិរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍ​ ។​ ជាការ​កត់​សម្គា​ល់ អ្នកឧកញ៉ា​បានមើលឃើ​ញ​ថា ក្រុមហ៊ុន​អាមេរិក​ បានចាប់អារម្មណ៍​ច្រើនលើការ​​វិនិយោគ​នៅកម្ពុជា​ ដែល​បង្ហាញឱ្យឃើញថាប្រទេស​កម្ពុជា​ជា​ប្រទេស​ដែលមានស្ថិរភាព នយោបាយ​ល្អ​ មាន​ការអភិវឌ្ឍ​ និងជា​កន្លែង​ដែលផ្ដល់ឱកាស​ដល់​ក្រុមហ៊ុន​វិនិយោគមកពីអាមេរិកផងដែរ ។ ទាំងនេះ គឺជាកត្តា​សំខាន់មួយ ដែល​ធ្វើឱ្យក្រុមហ៊ុន​​អាមេរិកអាច​នឹង​ចូលមក​បណ្ដា​ក់​ទុន​បន្ថែម​នៅ​ពេល​អនាគត ។​

បើតា​មសេចក្ដី​ប្រកាស​ព័ត៌មានរ​បស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ​បានបង្ហាញពីដំណើរ​បេសកកម្ម​របស់​ ឯក​ឧ​ត្ត​ម​​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធាន​ទី១ ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​ឱ្យឃើញថា ក្នុងដំណើរ​​បេស​​ក​កម្មនេះ ឯកឧត្តម​បានជួបជាមួយ​​អ្នកវិនិយោគជាច្រើន​ និង​បាន​ចូលរួម​បើក​វគ្គសិក្ខាសាលា​ផ្សព្វ​ផ្សា​យ​ពី​ស​ក្ដា​នុ​​ពល​វិនិយោគ​នៅកម្ពុជាដល់​បណ្ដា​វិនិ​យោ​គិន​អាមេរិក​ជាច្រើនផងដែរ ។

អ្នកស្រី អាន សុធីតា នាយិកា​ប្រតិបត្តិ​នៃក្រុមហ៊ុន​អចលនទ្រព្យ PropNex Cambodia ក៏បាន​ឱ្យដឹងថា រាល់ដំណើរ​បេសកកម្ម​របស់​ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល​នៅ​ក្រៅ​ប្រទេស​ តែង​តែ​នាំ​មក​នូវ​ការ​វិនយោគថ្មីៗដល់កម្ពុជា ហើយកម្ពុជា​ក៏តែងតែ​ទាក់ទាញ​វិនិយោគិនមកពីគ្រប់ទិសទី ដោយមិនផ្ដោតលើ​វិនិយោគិន​តែមួយប្រទេស​នោះទេ​​​ ជាក់ស្ដែង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​​នេះ មាន​វិនិយោគិន​មកពីគ្រប់ទិសទីចូលមកបណ្ដាក់ទុនវិនិយោគ​នៅកម្ពុជា​ ។

សូមរំលឹកដែរថា កាលពីពេលកន្លងទៅនេះ សម្ដេច​មហា​បវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើក​ឡើ​ង​​ថា ទាំងសម្ដេចផ្ទាល់ ទាំង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាលជាច្រើនទៀត ដែល​បាន​ចេ​ញ​ដំ​ណើ​​រ​ទ​ស្ស​ន​កិ​​ច្ច​នៅ​ក្រៅ​ប្រទេស​តែងតែ​ទាក់ទាញឱ្យវិនិយោគិន​បរទេសទាំង​នោះ ចូលមក​សិក្សា​ស្វែងយល់ពី​សក្ដានុពល​វិនិយោគ​នៅកម្ពុជា ។

សម្ដេចធិបតី ក៏បាន​ណែនាឱ្យ​ថ្នាក់ដឹកនាំរាជធានី ខេត្ត ជួយផ្សព្វផ្សាយ និង​ទាក់ទាញ​ការ​វិនិយោគ​​ពីសំណាក់​វិនិយោគិនបរទេស​ដែល​ថ្នាកដឹកនាំ​ជាតិ ក៏ដូចជា​សម្ដេចផ្ទាល់​បាន​ទាញឱ្យពួកគេ​ចូល​មក​កម្ពុជា ដើម្បីសិក្សា​វិនិយោគ ​។​

សម្ដេច​ធិបតី ក៏មានគម្រោង​ក្នុងកា​រផ្ដល់ពាន​រង្វាន់លើក​ទឹកចិត្ត​ដល់​បណ្ដាខេត្ត​ណាដែលទាក់ទាញ​បាន​ការ​វិនិយោគ​ច្រើនជាង​គេ​ផងដែរ ដើម្បីឱ្យថ្នាក់ដឹកនាំខេត្ត ជាពិសេសអភិបាលខេត្ត ​រា​​ជ​ធានីខិតខំទាក់ទាញ​វិនិយោគិន​ទៅ​បណ្ដាក់ទុនវិនិយោគនៅក្នុង​ខេត្ត​ដែលជា​ដែន​គ្រប់គ្រង​របស់ខ្លួន​បន្ថែមទៀត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍

Elon Musk ខាត​បង់ទ្រព្យសម្បត្តិ ៣០ ពាន់លានដុល្លារ ក្រោយលទ្ធផលបោះឆ្នោតអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាម៉េរិក

​កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់កាលទី១ គ្រោងបញ្ចប់នៅឆ្នាំក្រោយ ដោយរំពឹង កាត់បន្ថយថ្លៃដើម និ​ងទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់​កាលទី១ ដែលមានតម្លៃ​២៤៣លានដុល្លារ​គ្រោងនឹង​បញ្ចប់ការ​សាងសង់​នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថា​កាត់បន្ថយថ្លៃដើម​បានច្រើន

ឡាវ ​និង​ចិន ​ជំរុញ​ការ​តភ្ជាប់​ផ្លូវ​ដែក​និង​ច្រក​របៀង​សេដ្ឋកិច្ច​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ​AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

ឡាវ ​និង​ចិន​បាន​ព្រមព្រៀង​ពង្រឹង​ការ​តភ្ជាប់​បណ្តាញ​ផ្លូវ​ដែក​ ការ​អភិវឌ្ឍ​ច្រក​របៀង​សេដ្ឋកិច្ច​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត ​(​AI​) ​ដើម្បី​ជំរុញ​ឱកាស​ពាណិជ្ជកម្ម ​និង​វិនិយោគ​ទ្វេ​ភាគី​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ឧស្សាហកម្ម ​និង​បច្ចេកវិទ្យា​ថ្មី​ៗ​

សម្ដេច​ធិបតី​៖​ រដ្ឋ​ចំណាយ​ ១​.​២ ​ពាន់​លាន​ដុល្លារ​ ​ប្រើ​ ​«​ហោប៉ៅ​រដ្ឋ​ ​ទប់​ហោប៉ៅ​រាស្ត្រ​» ​ក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ថវិកា​ចំនួន​ ១​.​២ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​អនុវត្ត​គោលនយោបាយ​អន្តរាគមន៍​សេដ្ឋកិច្ច​សំខាន់​ៗ​ចំនួន​៣ ​ក្នុង​គោលបំណង​សម្រាល​បន្ទុក​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​ ​និង​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ​ជាពិសេស​វិបត្តិ​ថាមពល ​និង​ប្រេង​ឥន្ធនៈ​ដែល​បង្កឡើង​ដោយ​សង្គ្រាម​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​

កម្ពុជា​នឹង​ប្រើ​ថវិកា​ជាង ​២០០ ​លាន​ដុល្លារ​ ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ​ដែល​មាន​ទឹក​ប្រាក់​ជាង​ ២០០ ​លាន​ដុល្លារ​អា​ម៉េរិក​ ​នៅ​ដើម​ឆ្នាំ​២០២៧​ ​តាមរយៈ​យន្តការ​ «​ថវិកា​ដោះ​ដូរ​នឹង​ការងារ​» ​(​Cash​-​for​-​Work​) ​ដើម្បី​បង្កើត​ការងារ​រយៈពេល​ខ្លី ​បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជា​ពលរដ្ឋ​ ​និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​នៅ​តាម​សហគមន៍​មូលដ្ឋាន​

សហគ្រាសក្នុងស្រុក សម្រុកបង្កើនការផលិតផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារជាក់ស្ដែងក្នុងស្រុក និងឈានដល់ការនាំចេញ បច្ចុប្បន្ន បណ្តាសហគ្រាសដែលមានលទ្ធភាពគ្រប់គ្រាន់ បានព្យាយាមបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងផុសផុល ខណៈដែលសន្ទុះនៃការគាំទ្រពីពលរដ្ឋទាំងក្នុង និងក្រៅស្រុកកំពុងកើនឡើង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា