ចំណេះដឹង ៖ បន្ទាប់ពីបម្រើការងារ ឬប្រកបអាជីវកម្មនានាអស់រយៈពេលជាច្រើនឆ្នាំ អ្នកប្រាកដណាស់ថាមានអារម្មណ៍ល្វើយលែងចង់ប្រឡូកនឹងការងារដែលធ្លាប់ធ្វើនោះទៀតហើយ ដោយមានបំណងដ៏ធំមួយគត់គឺសោយសុខនៅក្នុងវ័យចូលនិវត្តន៍ដ៏រីករាយ ប៉ុន្តែអ្វីដែលជាឧបសគ្គនៅត្រង់ថា តើនៅពេលដែលដល់វ័យចូលនិវត្តន៍នោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បានកម្រិតណា។
តើអ្នកគួរតែមានលក្ខណៈសម្បត្តិអ្វីខ្លះដើម្បីបញ្ជាក់ថាអ្នកបានត្រៀមខ្លួនរួចរាល់សម្រាប់ការចូលនិវត្តន៍? ខាងក្រោមនេះជាកត្តាមួយចំនួនដែលអ្នកគួរត្រៀមឱ្យបានរួចរាល់មុនដល់វ័យចូលនិវត្តន៍របស់អ្នក ៖
1.ការឈានដល់វ័យចូលនិវត្តន៍ជាប្រក្រតី ៖ ជាធម្មតានៅពេលដែលអ្នកមានអាយុ 60 ឆ្នាំ ប្រសិនបើអ្នកបម្រើការងារនៅក្នុងក្របខណ្ឌរដ្ឋ ឬជាមន្ត្រីរាជការ ទោះជាអ្នកមិនចង់ចូលនិវត្តន៍ក៏ចាំបាច់ត្រូវតែធ្វើដែរ ប៉ុន្តែបើអ្នកបម្រើការងារនៅក្នុងវិស័យឯកជនជារឿងផ្សេង បើអ្នកនៅតែជាធនធានដែលមិនអាចខ្វះបាន ឬខ្លួនអ្នកផ្ទាល់មិនទាន់មានផែនការនេះនៅឡើយ។ តាមពិត អាយុត្រឹមនេះគឺសមល្មមបំផុតក្នុងការចូលនិវត្តន៍ ព្រោះជាវ័យដែលកម្លាំងអនថយ ភាពរហ័សរហួនក៏លែងសូវមានដែរ។
2.អ្នកមិនជាប់ជំពាក់ធនាគារទៀតឡើយ ៖ អត្ថន័យងាយៗត្រង់ចំណុចនេះបើអ្នកសងធនាគារអស់ហើយ និងមិនជំពាក់អ្នកណាគេទៀតទេនោះវាគឺជាពេលវេលាដ៏សមរម្យបំផុតសម្រាប់អ្នក។
3.អ្នកមិនមានភាពចាំបាច់ដើម្បីទទួលខុសត្រូវលើការចាយវាយរបស់កូន ៖ ក្នុងវ័យនេះទៅហើយអ្នកប្រហែលជាមានកូនដែលត្រូវបានរៀបចំគ្រួសាររួចទៅហើយ ដោយអ្នកមិនគួរខ្វល់ខ្វាយទៅលើជីវិតរបស់ពួកគេទៀតនោះទេ។ ពួកគេមានគ្រួសារ មានកូន និងមានមុខរបរដែលអាចរកចំណូលបាន ដូច្នេះវាគឺជាពេលវេលាមួយដែលអ្នកគួរតែពិចារណាក្នុងការចូលនិវត្តន៍។
4.អ្នកមានកញ្ចប់ប្រាក់មួយចំនួនដើម្បីចាយពេលចូលនិវត្តន៍ ៖ ការចូលនិវត្តន៍មានន័យថាអ្នកនឹងក្លាយជាមនុស្សដែលមិនមានប្រភពចំណូលជាប្រចាំទៀតនោះទេ ដូច្នេះត្រូវចាំទុកថាអ្នកត្រូវតែមានកញ្ចប់លុយមួយដែលអាចប្រើប្រាស់សម្រាប់ការចាយវាយក្នុងពេលវេលាដែលនៅសេសសល់សម្រាប់ជីវិតចុងក្រោយរបស់អ្នក។
5.ប្តី ឬប្រពន្ធរបស់អ្នកបានយល់ព្រមនៅពេលអ្នកប្រាប់ថាចង់ចូលនិវត្តន៍ ៖
លុះត្រាណាតែអ្នកជាអ្នករស់នៅតែម្នាក់ឯងមិនមានប្រពន្ធ ឬប្តីបើមិនដូច្នេះទេអ្នកគួរតែធ្វើការពិភាក្សាជាមួយនឹងដៃគូរបស់អ្នកជាមុនសម្រាប់ផែនការចូលនិវត្តន៍របស់អ្នកជារឿងចាំបាច់ ពីព្រោះថាពួកគាត់ក៏នឹងក្លាយទៅជាផ្នែកមួយ និងមនុស្សតែម្នាក់គត់ដែលនៅជិតអ្នកបំផុតក្រោយពេលចូលនិវត្តន៍។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content