ដំណឹង​ល្អ ! ធនាគារ​ចិនគ្រោង​ផ្ដល់​កម្ចីដល់ធនាគារ​កម្ពុជាក្នុងអត្រាការប្រាក់ទាប​ ដើម្បីស្ដារវិស័យ​អចលនទ្រព្យ​នៅកម្ពុជា​ឡើងវិញ

ភ្នំពេញ ៖ ស្របពេលដែលវិស័យ​អចលនទ្រព្យ​នៅកម្ពុជា​នៅតែមិនទាន់មានភាពប្រសើរឡើង​ដូច​កាលមុន​ឆ្នាំ២០២០​ រាជរដ្ឋាភិបាល​បានស្វះស្វែង​រកដំណោះស្រាយដើម្បីជំរុញ​វិស័យនេះឱ្យ​មាន​ស​ន្ទុះងើ​បឡើ​ង​វិ​ញ​។ ជាដំណឹង ធនាគារ​ចិន​បាន​បង្ហាញគម្រោង​ក្នុងការផ្ដល់កម្ចីដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុ​ នៅកម្ពុជាក្នុងអត្រាការប្រាក់ទាប ដើម្បីយកទៅស្ដារ​វិស័យ​អចលនទ្រព្យ​ឡើងវិញ ។ ​

នៅថ្ងៃទី​០៨ ខែឧសភា ឆ្នាំ២០២៥​នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យបើ​កកិ​ច្ច​ប្រជុំមួយ​ដើម្បី​ពិ​ភា​ក្សា​លើ​កា​រប្រើប្រាស់ឥណទានពីក្រៅប្រទេសដើម្បីស្ដារវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុង​គោលបំណងដើម្បីជូនដំណឹងទាក់ទិននឹងអត្រាការប្រាក់ដែលធនាគារចិនបានផ្តល់ជូន ដែល​នេះ​ជា​កិច្ច​កា​​រដ៏​ល្អមួយសម្រាប់ធនាគារ និងមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា កិច្ចប្រជុំ​នាពេល​នេះ​ធ្វើ​ឡើ​ង​ក្នុ​ងគោ​ល​បំ​ណ​ង​ដើម្បី​ជូ​​នដំ​ណឹ​ងទាក់ទិននឹងអត្រាការប្រាក់ដែលធនាគារចិនបានផ្តល់ជូន ដែលនេះជាកិច្ច​កា​រ​ដ៏​ល្អ​មួ​យ​ស​ម្រា​ប់​ធ​នា​គា​រ និងមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ ការជួបជុំគ្នានា​ពេ​ល​នេះ​ក៏​ដើ​ម្បី​ជ​ជែ​ក​ពិ​ភា​ក្សា​ និ​ង​​ស្នើសុំ​​ឱ្យមា​នការយោគយល់គ្នាទៅវិញទៅមកអំពីការសម្រួលលើឧស្សាហកម្មកម្ចីប្រាក់ដើម្បីទិញផ្ទះ ដែល​កត្តានេះនឹងជួយសម្រួលលើផលប៉ះពាល់ដល់អាយុជីវិតប្រទេសជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។ ​

ឯកឧត្តម​បន្តថា ៖

«បច្ចុប្បន្ននេះ ក្រសួ​ង​រៀប​ចំដែនដី នគរូបនីយកម្ម ​និ​ង​សំណ​ង់​ បានដោះ​ស្រា​យ​វិ​វា​ទ​បុ​រីអ​ស់​ជា​ច្រើនករណី ដើម្បីឱ្យប្រជា​ព​ល​រ​ដ្ឋជាអតិថិជនរបស់បុរីមានទំនុកចិត្តចំពោះរាជរ​ដ្ឋាភិ​បា​ល​ក​ម្ពុ​ជាដែ​ល​ខិ​ត​ខំ​រិះ​រក​ដំ​ណោះ​ស្រា​យស​មស្របរវាងពួកគាត់ និងម្ចាស់បុរី។ ជាមួ​យគ្នា​នេះ ក្រសួ​ង​ក៏​បាន​ជួ​យ​ដោះ​​ស្រា​យ​ស​ម្រ​ប​ស​ម្រួ​ល​លើ​អ​ត្រា​កា​រ​ប្រា​ក់​ជា​មួ​យ​ប​ណ្ដា​ធ​នា​គា​រ​ និ​ង​មី​ក្រូ​ហិ​រ​ញ្ញ​វ​ត្ថុ​នា​នា​ក្នុ​ង​កម្ចី​ទិ​ញ​ផ្ទះ​ស​ម្រា​ប់​ប្រ​ជា​ព​ល​រ​ដ្ឋ​ដើ​​ម្បី​ឱ្យពួ​ក​គា​ត់​មា​​នលទ្ធភាពទិញលំនៅឋានរស់នៅសមរម្យ និងជួយលើកស្ទួយការ​ប្រើ​ប្រា​ស់ប្រា​ក់​រៀ​ល​ និ​ង​រក្សាស្ថិរភាពប្រាក់រៀលផងដែរ»។

តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ធនាគារចិនមាន​បំណង​ច​ង់​ចូល​រួ​ម​វិ​និ​យោ​គ​ក្នុងវិស័យប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបសម្រាប់អតិថិជនក្នុងប្រទេសកម្ពុជា ដូច្នេះ​នេះ​គឺ​ជាក​ត្តា​ល្អ​មួ​យ​​​ស​​ម្រា​​ប់ប្រ​ជាពលរដ្ឋដែ​ល​មា​ន​បំ​ណ​ង​ចង់​ទិ​​ញលំ​នៅ​ឋា​ន​ស​ម្រា​ប់​រ​ស់​នៅ​ ហើ​យ​មិ​ន​ទា​ន់មា​​ន​លទ្ធ​ភាពគ្រប់គ្រាន់ គឺអាចមានឱ​កាស​ទិ​ញ​លំ​នៅ​ឋា​នបា​នតា​ម​រ​យៈ​ប្រា​ក់ក​ម្ចី​ដែ​ល​មា​ន​អ​ត្រាកា​​រ​ប្រា​ក់​ទា​បស​ម​ស្រ​​ប​តាម​ល​ទ្ធ​ភាពដែលខ្លួនមាន ហើយនេះក៏ជា​ក​ត្តា​ល្អ​មួ​យ​ដែល​ជំ​រុ​ញ​ឱ្យ​វិស័​យ​អ​ច​ល​ន​ទ្រ​ព្យ​នៅ​ក្នុ​ង​ប្រ​ទេ​ស​ក​ម្ពុ​ជាមានដំណើរការល្អឡើងវិញ ដោយសា​រ​ប្រ​ជា​ព​លរ​ដ្ឋ​មា​ន​ល​ទ្ធ​ភា​ព​ទិ​ញផ្ទះ​ហើ​យសំ​ណ​ង់​លំ​នៅ​ឋា​ន​ដែ​ល​នៅ​សេ​សសល់នោះក៏អាចលក់អស់ និងមិនជាប់គាំងផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *