បារាំង និង វៀតណាម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃ ១០ ពាន់លានដុល្លារ

បរទេស៖ យោងតាមប្រភពព័ត៌មានពី Eurasia Business News បានរាយការណ៍ថា បារាំង និងវៀតណាម ទើបតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃ ១០ ពាន់លានដុល្លារនាពេលថ្មីៗនេះ។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ទៅកាន់ទីក្រុងហាណូយ បារាំង និងវៀតណាម បានចុះកិច្ចព្រមព្រៀងដែលមានតម្លៃ ១០ ពាន់លានដុល្លារដែលរួមមានវិស័យអាកាសចរណ៍ ការពារជាតិ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ។ កិច្ចព្រមព្រៀងនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍ ថាមពលនុយក្លេអ៊ែរ ការដឹកជញ្ជូនផ្លូវដែក ថាមពលកកើតឡើងវិញ ការស្រាវជ្រាវ បច្ចេកវិទ្យាផ្កាយរណប និងវិស័យការពារជាតិ។ លើសពីនេះ កិច្ចព្រមព្រៀងរួមបញ្ចូលការទិញយន្តហោះ Airbus A330neo ចំនួន ២០ គ្រឿងសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ VietJet ។ បន្ថែមពីនេះ ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus និងវៀតណាមក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយទាក់ទងនឹងកិច្ចសហប្រតិបត្តិការផ្កាយរណបផងដែរ។ CMA CGM ដែលជាក្រុមហ៊ុនដឹកជញ្ជូនរបស់បារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមានតម្លៃ ៦០០ លានដុល្លារជាមួយ Saigon Newport ដើម្បីសាងសង់កំពង់ផែទឹកជ្រៅនៅភាគខាងជើងប្រទេសវៀតណាមត្រឹមឆ្នាំ២០២៨ ។

នេះគឺជាដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​របស់​ប្រធានាធិបតី​បារាំង​ក្នុង​រយៈពេល​ជិត​១០ឆ្នាំ​មកនេះក្នុង​គោលបំណង​ពង្រឹង​ជំហរ​របស់​បារាំង​ក្នុង​តំបន់​ ចំពេល​មាន​ភាពតានតឹង​ពាណិជ្ជកម្ម​ពិភពលោករួមមាន សម្ពាធពន្ធរបស់អាម៉េរិកលើទំនិញរបស់សហភាពអឺរ៉ុប និងការដាក់សម្ពាធលើវៀតណាមឱ្យបង្កើនការនាំចូលពីអាម៉េរិក។ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាមបានលើកបារាំងឡើងដល់កម្រិតការទូតខ្ពស់បំផុតរបស់ខ្លួន ហើយភាពជាដៃគូការពារជាតិនឹងត្រូវបានពង្រីករួមមាន សន្តិសុខតាមអ៊ីនធឺណិត ការចែករំលែកព័ត៌មានជាយុទ្ធសាស្ត្រ និងកិច្ចសហការប្រឆាំងនឹងអំពើភេរវកម្ម។

យ៉ាងណាក៏ដោយ ទោះបីជាមានបញ្ហាប្រឈមសំខាន់ៗដែលបង្កឡើងដោយគោលនយោបាយពន្ធរបស់អាម៉េរិកក៏ដោយ ប៉ុន្តែវៀតណាមបានបង្ហាញពីគោលដៅកំណើនសេដ្ឋកិច្ចប្រកបដោយមហិច្ឆិតា ៨%  ឬខ្ពស់ជាងនេះសម្រាប់ឆ្នាំ២០២៥ ។ នាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះគោលដៅនេះ ចំពេលមានផលប៉ះពាល់ពីពន្ធអាម៉េរិកមកលើវៀតណាម ដែលគំរាមកំហែងដល់សេដ្ឋកិច្ចប្រទេសដែលពឹងផ្អែកលើការនាំចេញ និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *