ចិន បើកការស៊ើបអង្កេតលើក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាម៉េរិក Nvidia​ ជុំវិញករណីរំលោភច្បាប់ប្រឆាំងការផ្តាច់មុខ

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNN បានរាយការណ័៍ថា ចិនបានបើកការស៊ើបអង្កេតលើក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាម៉េរិក Nvidia​ ជុំវិញការចោទប្រកាន់ថា ក្រុមហ៊ុននេះបានរំលោភលើច្បាប់ប្រឆាំងការផ្តាច់មុខ ឬ Anti-monopoly Law ។

Nvidia ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ ហើយដំបូងឡើយត្រូវបានស្គាល់ថា ជាក្រុមហ៊ុនផលិតបន្ទះឈីបកុំព្យូទ័រដែលដំណើរការក្រាហ្វិក ជាពិសេសសម្រាប់ហ្គេមកុំព្យូទ័រ និងជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពលដល់បញ្ញាសិប្បនិម្មិតដ៏ធំបំផុតមួយរបស់ពិភពលោកផងដែរ។ ការស៊ើបអង្កេតនេះកើតឡើងចំពេលដែលសហរដ្ឋអាម៉េរិក និងចិនកំពុងមានជម្លោះផ្នែកឧស្សាកម្មឈីប ដែលមានសារៈសំខាន់សម្រាប់សន្តិសុខជាតិ។

កាលពីថ្ងៃចន្ទ ទូរទស្សន៍ជាតិរបស់ចិន CCTV បានរាយការណ៍ថា រដ្ឋាភិបាលចិនជឿជាក់ថា ការទិញរបស់ Nvidia ពីក្រុមហ៊ុនបណ្តាញអ៊ីស្រាអ៊ែល Mellanox គឺជាសកម្មភាពបំពានច្បាប់ប្រឆាំងលើការផ្តាច់មុខរបស់ចិន ប៉ុន្តែសកម្មភាពនៃការរួមបញ្ចូលដែលបំពានច្បាប់មិនត្រូវបានរៀបរាប់លម្អិតនោះទេ។

Anti-monopoly Law គឺជាច្បាប់នៃការប្រកួតប្រជែងដែលមានគោលបំណងផ្តល់ឲ្យអ្នកធ្វើអាជីវកម្មនីមួយៗអាចប្រកួតប្រជែងដោយស្មើភាពគ្នា និងយុត្តិធម៌ក្នុងសេដ្ឋកិច្ចទីផ្សារ និងហាមមិនឲ្យអ្នកណាមួយអាចកំណត់តម្លៃទីផ្សារ និងប្រកួតប្រជែងផ្តាច់មុខតែម្នាក់ឯងនោះទេ។ ការស៊ើបអង្កេតលើ Nvidia អាចប៉ះពាល់ដល់ក្រុមហ៊ុនក្នុងការបន្តផ្តល់ថាមពល AI ជុំវិញពិភពលោក ហើយអាចស្ថិតនៅក្រោមការត្រួតពិនិត្យប្រឆាំងនឹងការទុកចិត្តនៅក្នុងសហរដ្ឋអាម៉េរិកផងដែរ។

នៅក្នុងថ្ងៃចន្ទដដែល ភាគហ៊ុនរបស់ Nvidia បានធ្លាក់ចុះតិចជាង ២ ភាគរយនៅក្នុងការជួញដូរមុនទីផ្សារ។ នៅក្នុងឆ្នាំ ២០២៤ នេះ ភាគហ៊ុនរបស់ Nvidia ទទួលបានការចាប់អារម្មណ៍បំផុតមួយនៅក្នុងទីផ្សារ ដោយបានកើនឡើងជិត ២០០ ភាគរយ ដោយសារការរីកចំម្រើនរបស់ AI បានជំរុញឱ្យមានតម្រូវការសម្រាប់បន្ទះឈីប។ តម្លៃទីផ្សាររបស់ Nvidia មានច្រើនជាង ៣ ទ្រីលានដុល្លារអាម៉េរិក ដែលស្ថិតនៅលំដាប់ទីពីរបន្ទាប់ពី Apple។

នៅក្នុងខែនេះ សង្រ្គាមឈីបរវាងអាម៉េរិក-ចិនកាន់តែក្តៅគគុក បន្ទាប់ពីរដ្ឋបាលលោក Biden បានដាក់ការរឹតបន្តឹងបន្ថែមទៀតលើការលក់បន្ទះឈីបបច្ចេកវិទ្យាខ្ពស់ទៅកាន់ប្រទេសចិន។ ទោះបីជាប្រព័ន្ធដំណើរការក្រាហ្វិកដែល Nvidia ផលិត មានភាពខុសប្លែកពីបន្ទះឈីបអង្គចងចាំក៏ដោយ ប៉ុន្តែវាក៏ជាបច្ចេកវិទ្យាដ៏សំខាន់ដែលជួយផ្តល់ថាមពលដល់ AI ផងដែរ។ ការគ្រប់គ្រងការនាំចេញថ្មីរបស់រដ្ឋបាលអាម៉េរិកគឺជាជុំទីបីនៃការរឹតបន្តឹងការលក់បន្ទះឈីបទៅកាន់ប្រទេសចិន ដោយសហរដ្ឋអាម៉េរិកបារម្ភថា ចិនអាចប្រើប្រាស់ AI ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែកយោធា។ មន្ត្រីជាន់ខ្ពស់អាម៉េរិកបានចោទប្រកាន់ចិនថាបានលួចកម្មវិធី AI ដែលផលិតដោយអាម៉េរិក ប៉ុន្តែទីក្រុងប៉េកាំងបដិសេធចំពោះករណីនេះ។ មន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិកជឿជាក់ថា ការរឹតបន្តឹងនេះនឹងធ្វើឱ្យការអភិវឌ្ឍន៍បន្ទះឈីប AI របស់ចិនយឺត ហើយអ្នកជំនាញឧស្សាហកម្មជឿថាផែនការរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកនឹងមានប្រសិទ្ធភាព។

យ៉ាងណាមិញ ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​រិះគន់​ចំពោះការ​រឹតបន្តឹង​របស់​សហរដ្ឋ​អាម៉េរិក ដោយ​ចាត់ទុកថា ពួកគេ​បាន​បង្កការ​គំរាមកំហែង​យ៉ាង​ខ្លាំងចំពោះ​ស្ថិរភាព​នៃ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ពិភពលោក។​ កាលពី​សប្តាហ៍​មុន រដ្ឋាភិបាល​ចិន​បាន​សងសឹក​ទៅវិញ​ដោយ​ហាមឃាត់​ការ​លក់វត្ថុធាតុ ឬ សម្ភារៈ​ចាំបាច់​សម្រាប់​ផលិត​បន្ទះ​ឈី​បរួម​មាន ហ្គាលីយ៉ូម និងហ្គេម៉ាញ៉ូម។ កាលពីឆ្នាំមុន ចិនក៏បានទប់ស្កាត់ការលក់វត្ថុធាតុទាំងនោះផងដែរ ប៉ុន្តែនៅតែមានចន្លោះប្រហោងដែលបង្កឲ្យមានការលួចលក់បន្ត។

គួរឲ្យបញ្ជាក់ដែរថា ទាំងចិន និងសហរដ្ឋអាម៉េរិកកំពុងព្យាយាមជំរុញការអភិវឌ្ឍន៍ និងការផលិត microprocessors ផ្ទាល់ខ្លួនក្នុងស្រុករៀងៗខ្លួន។ តាមរយៈច្បាប់ CHIPS រដ្ឋបាល Biden បានចំណាយប្រាក់រាប់ពាន់លានដុល្លារទៅក្នុងក្រុមហ៊ុន Intel និងក្រុមហ៊ុនដទៃទៀត ដើម្បីបង្កើនការផលិតបន្ទះឈីបក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែករបស់អាម៉េរិកលើប្រទេសចិន និងប្រទេសផ្សេងទៀតសម្រាប់បច្ចេកវិទ្យា។ កាលពីខែឧសភា ចិនបានប្រកាសពីផែនការបង្កើតមូលនិធិវិនិយោគរបស់រដ្ឋលើឧស្សាហកម្មឈីបដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួនក្នុងតម្លៃ ៤៧,៥ ពាន់លានដុល្លារ ដែលផ្តល់មូលនិធិដោយកាធនាគាររដ្ឋធំបំផុតចំនួន ៦៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *