ទំនេរពីការងារ មកលក់ត្រីឆ្អើររកចំណូលបន្ថែមតាមអនឡាញ និងជួយលើកកម្ពស់ជីវភាពសហគមន៍

សៀមរាប ៖ ដោយសារតែមិនចង់នៅទំនេរច្រើន ហើយគាប់ជួនខ្លួនក៏ជាអ្នកលក់ផលិតផល និងត្រីងៀតតាមបណ្តាញសង្គមផងដែរនោះ ក៏កើតមានគំនិតចង់ពង្រីកអាជីវកម្មបន្ថែមដោយការប្រមូលទិញត្រីឆ្អើរពីប្រជាសហគមន៍ដែលរស់នៅក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាបយកមកលក់ ហើយជាលទ្ធផលគឺអាចទទួលបានចំណូលបន្ថែម ហើយអាចស្វែករកទីផ្សារជួយដល់ប្រជាសហគមន៍ដែលជាអ្នកផលិតត្រីឆ្អើរផងដែរ។

ត្រីឆ្អើរ ជាប្រភេទអាហារក្រៀមមួយប្រភេទដែលប្រជាជនខ្មែរ ក៏ដូចជាមនុស្សទូទៅនិយមចូលចិត្តទទួលទាន ត្បិតគេអាចយកទៅច្នៃធ្វើជាម្ហូបអាហារសម្រាប់ទទួលទានបានច្រើនមុខប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់ មិនថាជាការទទួលទានដោយផ្ទាល់ជាមួយបន្លែញាំ ស្ងាយបុក ឬយកទៅចម្អិនជាមុខសម្លរនោះទេ ហើយម៉្យាងវិញទៀត គេក៏អាចរក្សាទុកត្រីឆ្អើរបានយូរខែ។  

អ្នកស្រី អឿ មាលា ជាអាជីវករម្នាក់ដែលមានលក់កសិផលធម្មជាតិ ត្រីងៀត និងត្រីឆ្អើរតាមបណ្តាញសង្គមម្នាក់ស្ថិតនៅភូមិ ភូមិព្រះត្រពាំង ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប។ ហេតុផលដែលជំរុញឱ្យអ្នកស្រីចាប់ចិត្តបង្កើតអាជីវកម្មលក់ផលិតផលធម្មជាតិ ដោយសារតែគ្រាមួយនៅពេលដែលអ្នកស្រីចុះបំពេញការងារនៅតាមស្រុក-ភូមិ ហើយបានឃើញផលិតផលធម្មជាតិដែលបង្កបង្កើនផលឡើងដោយបងប្អូនប្រជាកសិករ ប៉ុន្តែពុំសូវមានទីផ្សារ អ្នកស្រីក៏ប្រមូលទិញ ហើយយកមកដាក់លក់តាមបណ្ដាញសង្គម ក៏ចាប់ផ្តើមមានអតិថិកម្ម៉ង់ជាបន្តបន្ទាប់ រហូតមានការផ្គត់ផ្គង់ទាំងការបោះដុំ និងលក់រាយ។ 

អ្នកស្រីបន្ថែមថា ៖

“បច្ចុប្បន្ននេះ សម្រាប់ការប្រមូលទិញត្រីឆ្អើរយកមកលក់បន្តនៅតាមបណ្តាញសង្គម ឬតាមអនឡាញ គឺខ្ញុំមិនទាន់បានចងក្រងជាសហគមន៍ធំដុំអ្វីនៅឡើយទេ តែយើងខ្ញុំបានប្រមូលទិញត្រីឆ្អើរពីបងប្អូននៅក្នុងខាងកំពង់ធំចំនួន៥គ្រួសារ និងនៅក្នុងខេត្តសៀមរាបមានចំនួន ៣គ្រួសារ ហើយតាមរយៈសកម្មភាពនៃមុខអាជីវកម្មទិញ-លក់ត្រីឆ្អើរនេះ ខ្ញុំក៏ទទួលបានចំណូល ប្រជាសហគមន៍ដែលជាអ្នកផលិតត្រីឆ្អើរក៏ទទួលបានចំណូល និងមានទីផ្សារសម្រាប់ពួកគាត់ផងដែរ”

អ្នកស្រីបន្តទៀតថា ត្រីឆ្អើរដែលទទួលយកមកលក់គឺជាប្រភេទត្រីធម្មជាតិ ធ្វើឡើងតាមទម្លាប់ខ្មែរ និងគ្មានប្រើសារធាតុរក្សាទុក ដោយមានប្រភេទត្រីតាមរដូវ ដូចជា ខែតុលា ដល់ខែធ្នូ សម្បូរត្រីចង្វាមូល ដែលអាចផ្គត់ផ្គង់បានច្រើន និងឆាប់រហ័ស ហើយលក់ដាច់ខ្លាំង ទាំងអ្នកក្នុងតំបន់ និងទីក្រុង ក្រៅពីនេះនៅមានប្រភេទត្រីកញ្ចុះឆ្អើរក៏ពេញនិយមដែរ ជាពិសេសនៅរដូវត្រីកញ្ចុះពង ដែលរកត្រីឱ្យភ្ញៀវស្ទើរពុំបាន។

អ្នកស្រីបញ្ជាក់ថា ៖

“សម្រាប់ប្រភេទត្រីឆ្អើរ​ យើងមានដូចជា ត្រីរៀល ត្រីកេស ត្រីអណ្ដែង ត្រីចង្វាមូល ត្រីកញ្ចុះ ត្រីតាឱនជាដើម ឬក៏ត្រីឆ្អើរបកសាច់ដែលមានតម្លៃថ្លៃជាងគេ។ លើកលែងតែសម្រាប់ត្រីចង្វាមូលឆ្អើរ យើងអាចលក់ក្នុងតម្លៃត្រឹមតែ ២២ ០០០ – ២៥ ០០០រៀលក្នុងមួយដុំ”

ដោយឡែក ចំពោះអតិថិជនដែលគាំទ្រត្រីឆ្អើររបស់អ្នកស្រី ភាគច្រើនជាអ្នកនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងមានបងប្អូនខ្លះទិញបន្តយកទៅក្រៅប្រទេស​ ដូចជា អាមេរិក អូស្ត្រាលី ថែមទៀតផង ដោយសារតែត្រីឆ្អើរទាំងនោះមានលក្ខណៈពិសេស ជាប្រភេទត្រីធម្មជាតិដែលប្រជាក្នុងសហគមន៍នេសាទបាន ហើយធ្វើការសម្អាតកាត់ក្បាល វះពោះលាងសម្អាតចៀសវាងមានជាតិល្វីង ហើយមានរសជាតិប្រៃតិចៗ ស្រួយឆ្ងាញ់អាចច្នៃជាម្ហូបបានច្រើនមុខ ដូចជា ស្លរ ញ៉ាំ បុកធ្វើជាម្សៅត្រីឆ្អើរ ឬហូបជាមួយជ្រក់ត្រពាំងព្រិចក៏រឹងតែឆ្ងាញ់។

ទាក់ទងនឹងការរក្សាទុក អ្នកស្រីបានរៀបរាប់ថា ត្រីឆ្អើរអាចរក្សាទុកបានរយៈពេលយូរដល់ទៅ ៥-៦ខែ នៅកន្លែងស្ងួត កុំឱ្យត្រូវទឹក និងរក្សាវាកុំឱ្យហប់ដែលអាចដុះផ្សិត លុះនៅពេលដែលចង់ហូប ឬទទួលទានគេអាចយកទៅធ្វើការកម្ដៅឱ្យត្រីស្រួយ ហើយអាចហូបបានតែម្ដង។ យ៉ាងណាក៏ដោយ អ្នកស្រីក៏បានបង្ហាញពីផលលំបាក និងកត្តាប្រឈមផងដែរថា បច្ចុប្បន្ននេះ ដោយការលក់ត្រីឆ្អើរជាការធ្វើឡើងបន្ទាប់បន្សំបន្ថែមពីលើអាជីកម្មស្នូល មានពេលខ្លះអ្នកស្រីមិនអាចឆ្លើយតបជាមួយអតិថិជនតាមអនឡាញបានទាន់ពេលនោះទេ ក្រៅពីនេះ សម្រាប់ការវេចខ្ចប់គឺនៅមិនទាន់ស្អាតនៅឡើយ។ ប៉ុន្តែនៅពេលអនាគត អ្នកស្រីក៏មានគម្រោងរៀបចំផែនការបង្កើតជាម៉ាកយីហោ ធ្វើការវេចខ្ចប់ឱ្យបានត្រឹមត្រូវ និងរឹតបន្តឹងទៅលើគុណភាព និងអនាម័យ ជាពិសេសចង់ពង្រីកការលក់ឱ្យបានកាន់តែទូលាយ ទាំងនៅក្នុងតំបន់ នៅក្នុងប្រទេស និងនៅក្រៅប្រទេស៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់ម្រេចធំជាងគេរបស់វៀតណាម ជាមួយនឹងការនាំចេញ ២៥ ៤១៣ តោនក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ