បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា សហភាពអឺរ៉ុបបានប្តេជ្ញាក្នុងការឈប់ពឹងផ្អែកលើថាមពលរបស់រុស្ស៊ី ដោយពួកគេទទួលស្គាល់ថាជៀសមិនផុតពីការពឹងផ្អែកលើសហរដ្ឋអាមេរិកដោយប្រើឧស្ម័នធម្មជាតិនោះទេ នេះគឺជាសម្តីដកស្រង់ចេញពីអ្នកនាំពាក្យវិមានក្រឹមឡាំង។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ៖ ឥឡូវនេះ នៅពេលដែលអឹរ៉ុបកំពុងចំណាយរាប់ពាន់លានអឺរ៉ូជារៀងរាល់ថ្ងៃ ហើយប្រាក់រាប់ពាន់លានទាំងនោះកំពុងហូរចូលទៅក្នុងអាមេរិក។ បើទោះបីជាពួកគេនិយាយថាមិនបានផ្លាស់ប្តូរការពឹងផ្អែកអ្វីនោះទេ ប៉ុន្តែភាពជាក់ស្ដែង គឺពួកគេបានផ្លាស់ប្តូរការពឹងផ្អែកលើរុស្ស៊ី ហើយទៅពឹងផ្អែកលើឧស្ម័នធម្មជាតិរាវរបស់អាមេរិកជំនួសវិញ។
សហភាពអឺរ៉ុបបាន និងកំពុងជួបវិបត្តិថាមពលធ្ងន់ធ្ងរអស់រយៈពេលជាងមួយឆ្នាំហើយ ហើយភាពរង្គោះរង្គើ និងភាពប្រឈមផ្សេងទៀតបានធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ប្លុកអឺរ៉ុបដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីជុំវិញជម្លោះអ៊ុយក្រែន និងកាត់បន្ថយការផ្គត់ផ្គង់ថាមពលពីរុស្ស៊ី ខណៈពីមុនរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ឧស្ម័នធម្មជាតិឈានមុខគេរបស់អឺរ៉ុប។
ចាប់តាំងពីខែកក្កដារហូតមក ស្ថានការណ៍កាន់តែអាក្រក់ទៅៗបន្ទាប់ពីផ្អាកការផ្គត់ផ្គង់របស់រុស្ស៊ីដល់ប្រទេសមួយចំនួនរបស់សហភាពអឺរ៉ុប ដែលបណ្តាលមកពីបញ្ហាថែទាំទួរប៊ីនក្រោមការដាក់ទណ្ឌកម្ម។ កាលពីខែកញ្ញាកន្លងទៅនេះ បំពង់បង្ហូរ Nord Stream ត្រូវបានបំផ្ទុះដែលធ្វើឱ្យវាមិនអាចដំណើរការបាន។
យ៉ាងណាក៏ដោយ បើទោះបីជាប្រទសលោកខាងលិចបានព្យាយាមកំណត់តម្លៃប្រេងទៅលើរុស្ស៊ីយ៉ាងណាក៏ដោយ រុស្ស៊ីនៅតែបដិសេធយ៉ាងដាច់អហង្កាថាខ្លួននឹងមិនលក់ប្រេង ឬថាមពលទៅឱ្យតាមតម្លៃកំណត់ដែលខុសពីទីផ្សារនោះទេ ហើយរុស្ស៊ីនឹងនៅតែផ្គត់ផ្គង់ដល់ដៃគូណាដែលទិញតាមតម្លៃទីផ្សារតែប៉ុណ្ណោះ។ មួយវិញទៀត ការដែលអឺរ៉ុបងាកទៅរកថាមពលពីសហរដ្ឋអាមេរិកវិញ នឹងអាចធ្វើឱ្យស្ថានភាពសេដ្ធកិច្ចកាន់តែអាក្រក់ទៅ ដោយសារការនាំចូលសម្រាប់ផ្គត់ផ្គង់ទាំងនោះ មានតម្លៃថ្លៃជាងពីរុស្ស៊ី៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 15/07/2026
កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ

ស្ថាបនិក DeepSeek កើនទ្រព្យដល់ ៣៦ ពាន់លានដុល្លារ ក្លាយជាសេដ្ឋីមានជាងគេក្នុងវិស័យ AI
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 15/07/2026
ទ្រព្យសម្បត្តិសុទ្ធរបស់លោក Liang Wenfeng ស្ថាបនិកក្រុមហ៊ុន AI ដ៏ល្បីរបស់ចិន DeepSeek បានកើនឡើងដល់ទៅជាងទ្វេដង បន្ទាប់ពីការកៀរគរទុនវិនិយោគបន្ថែម ដែលវាបានធ្វើឱ្យសហគ្រិនជនជាតិចិនរូបនេះបានក្លាយជាបុគ្គល មានទ្រព្យសម្បត្តិស្ដុកស្ដម្ភជាងគេបំផុតលើលោក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content