ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងសហភាពអឺរ៉ុប បន្តគាំទ្រកំណែទម្រង់វិស័យទឹកស្អាតរបស់កម្ពុជា

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបតំណាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប ដើម្បីពិនិត្យវឌ្ឍនភាពគម្រោង និងពិភាក្សាអំពីជំហានបន្ទាប់ក្នុងការពង្រឹងអភិបាលកិច្ច កសាងសមត្ថភាព និងកែទម្រង់វិស័យទឹកស្អាតនៅកម្ពុជា។ ក្នុងកិច្ចពិភាក្សានេះ ក្រុមបេសកកម្មវាយតម្លៃ និងត្រួតពិនិត្យគម្រោងរបស់ AFD បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃគម្រោងសំខាន់ៗ រួមទាំងគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាខែង ជំហានទី៣ និងគម្រោងពង្រីកការផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តសៀមរាប។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រឹងអភិបាលកិច្ច និងលើកកម្ពស់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ទាំងវិស័យរដ្ឋ ទាំងតាមរយៈការរៀបចំបង្កើតនិយតករទឹកស្អាតជាតិនាពេលខាងមុខ។

ឯកឧត្តម​បានលើកឡើង​ថា​៖

«យើង​មិន​អាច​ចម្លង​គំរូ​និយតកររបស់យើងពី​ប្រទេស​ផ្សេង​បាន​ទេ។ កម្ពុជាត្រូវតែអភិវឌ្ឍគំរូផ្ទាល់ខ្លួន ដែលមានលក្ខណៈសមស្រប និងប្រព័ន្ធអភិបាលកិច្ច ព្រមទាំងស្ថានភាពជាក់ស្តែងក្នុងប្រទេស។ ទឹកស្អាតត្រូវតែក្លាយជាសរសៃឈាមបម្រើសេដ្ឋកិច្ច និងសុខភាពសាធារណៈរបស់ប្រជាជនយើង»។

ឯកឧត្តមរដ្ឋមន្ត្រី​បានគូសបញ្ជាក់បន្ថែមអំពីតម្រូវការក្របខ័ណ្ឌយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយសម្រាប់វិស័យនេះ និងភាពចាំបាច់ក្នុងការគាំទ្ររដ្ឋាករទឹកដែលទើបង្កើតថ្មី ក៏ដូចជាប្រតិបត្តិករទឹកស្អាតឯកជន ដែលត្រូវពង្រឹងប្រសិទ្ធភាព និងកែលម្អសេវា។

ឯកឧត្តមបានបន្ថែមថា ៖

«យើងត្រូវផ្តល់ពេលវេលា និងការគាំទ្រដល់រដ្ឋាករទឹកថ្មី។ ជំហានបន្ទាប់គឺការពង្រឹងអភិបាលកិច្ច និងប្រសិទ្ធភាព ដើម្បីរដ្ឋាករទឹកទាំងនោះអាចទាក់ទាញការវិនិយោគបន្ថែម និងអាចក្លាយជាស្ថាប័នដ៏រឹងមាំ និងមាននិរន្តរភាព»។

លោកស្រី Sandrine Boucher នាយកប្រចាំប្រទេសរបស់ AFD បានបញ្ជាក់ពីការប្តេជ្ញាចិត្តរយៈពេលវែងចំពោះការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ដោយសង្កត់ធ្ងន់ថា កិច្ចសហការលើការកែទម្រង់គោលនយោបាយ ការបណ្តុះបណ្តាល និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត គឺជាគន្លឹះសម្រាប់ការពង្រីកលទ្ធភាពទទួលសេវា។

លោកស្រីបានបញ្ជាក់ថា ជាផ្នែកមួយនៃកិច្ចសហការអភិវឌ្ឍធនធានមនុស្ស ទីភ្នាក់ងារ AFD និងសហភាពអឺរ៉ុប នឹងចាប់ផ្តើមផ្តល់អាហារូបករណ៍ក្រោមកម្មវិធី European Global Gateway Scholarships ពីខែកញ្ញា ឆ្នាំ២០២៦តទៅ ដោយជ្រើសរើសនិស្សិតកម្ពុជាក្រុមទី១ ចំនួន ៣០នាក់ ឱ្យទៅបន្តការសិក្សាជំនាញពាក់ព័ន្ធនឹងវិស័យទឹកស្អាតនៅទ្វីបអឺរ៉ុប។ ភាគីទាំងអស់បានប្តេជ្ញាសហការលើការកែទម្រង់វិស័យ និងអភិវឌ្ឍធនធានមនុស្ស ដើម្បីគាំទ្រដល់ចក្ខុវិស័យកម្ពុជាក្នុងការសម្រេចគោដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ៦.១ ដែលកំណត់ថាប្រជាពលរដ្ឋទាំងអស់នឹងមានទឹកស្អាតប្រើប្រាស់ត្រឹមឆ្នាំ២០៣០៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

Leave a Reply

Your email address will not be published.Required fields are marked *