ការទិញ-លក់​ដីធ្លី​នៅ​តំបន់ភាគខាងត្បូងរាជធានីភ្នំពេញមានសកម្មភាពល្អ ក្រោយ​អាកាសយានដ្ឋានអន្តរជាតិតេជោបើក​ប្រតិបត្តិការ

ភ្នំពេញ ៖ សកម្មភាព​នៃការទិញលក់​ដីធ្លីនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ជាពិសេសនៅជុំវិញ​អាកា​សយានដ្ឋានអន្តរជាតិតេជោ ក្រោយពេលមានប្រតិបត្តិការនៃអាកាស​យានដ្ឋានអន្តរជាតិមួយនេះ ចាប់ផ្ដើម​ហោះហើរជាផ្លូវការ​ ដោយអ្នកវិនិយោគជាច្រើន ជាពិសេស​លើវិស័យឧស្សាហកម្ម​មានការចាប់អារម្មណ៍កាន់តែខ្លាំង​។ នេះបើតាមការ​បញ្ជាក់ពីអ្នកជំនាញអចលនទ្រព្យ​នៅក្នុងប្រទេស​កម្ពុជា ។​

លោក ឌិត ចណ្ណា អគ្គ​នាយកនៃក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី បានមានប្រសាសន៍ថា​ តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ ជាពិសេស​​តំបន់​ជុំវិញព្រលាន​យន្តហោះអន្តរជាតិតេជោ និ​ងខណ្ឌដង្កោ​ហាក់​មានសកម្មភាពទិញលក់​ច្រើនជាង​គេ​ធៀបនឹង​តំបន់​ផ្សេងៗទៀត​ក្នុងរាជធានីភ្នំពេញ ។ ម្យ៉ាងទៀត​តំបន់​នេះ ក៏មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់​វិនិយោគិនទាំងក្នុង និងក្រៅប្រទេស​ផងដែរ ដោយអ្នក​វិនិយោគក្នុង​ស្រុក​ទិញ​ដីដើម្បីត្រៀមទុកផ្ដល់ជូនវិនិយោគិន​ផ្សេងទៀតដើម្បីយកចំណេញ ហើយមួយ​ចំនួនទៀត ទិញដើម្បីសាងសង់​ដូចជា​ឃ្លាំង រោងចក្រ​សម្រាប់ជួលឱ្យវិនិយោគិន​បរទេស​ ។

លោក​បន្តថា​ ៖

«សម្រាប់​ដីធ្លីដែល​ម្ចាស់​ដាក់លក់​ក្នុងតម្លៃក្រោមទីផ្សារ​ មានអ្នកចង់​បានច្រើន ប៉ុន្តែ​សម្រាប់​ដីដែលដាក់​លក់ក្នុងតម្លៃទីផ្សារ ឬខ្ពស់ជាងទីផ្សារ​ពិបាករកអ្នកទិញ​ លុះត្រាតែដីនោះ​មានតម្រូវការ​ប្រើ​ប្រាស់ចាំបាច់ទើប​អ្នកទិញ​ហ៊ានចំណាយ​ទុនដើម្បីទិញ​រួចហើយអភិវឌ្ឍន៍​តែម្ដង​ ហើយសម្រាប់តំបន់​ព្រលានយន្តហោះអន្តរជាតិ​តេជោ តម្លៃដីធ្លី​ភាគច្រើនដាក់លក់​ក្នុងតម្លៃទីផ្សារ​ ពីព្រោះថាតំបន់​នោះ​តម្លៃដីក៏នៅមានកម្រិតទាបនៅឡើយ»។

អ្នកស្រី អាន សុធីតា អគ្គនាយិកា​ក្រុម PropNex Cambodia ក៏បានបង្ហាញទស្សនៈជុំវិញតំបន់​ប៉ែកខាង​ត្បូងរាជធានីភ្នំពេញ ទាំងក្នុង​ពេល​បច្ចុប្បន្ន​​ និងអនាគត​ផងដែរ។

អ្នកស្រីបានលើកឡើងថា ៖

«ប៉ែក​ខាង​​ត្បូង ជា​តំបន់ដែលមានសក្ដានុពល និងមានទាក់​ទាញមួយ​ក្នុងចំណោម​បណ្ដា​តំបន់នានា​ជុំវិញរាជធានីភ្នំពេញ ជាក់​ស្ដែង​ក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់​ប៉ែកខាងត្បូងរាជធានីភ្នំពេញ មាន​ការអភិវឌ្ឍ​លឿន​ ទាំង​លំនៅឋាន និងអាគារពាណិជ្ជកម្ម។ វិនិយោគិន​ជាច្រើនទៀត ​បានសម្លឹងមើល​សក្ដានុពល​ទៅលើ​តំបន់​នេះ ដោយ​សារ​តែ​តំបន់នេះ មានការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធថ្មី​ៗជាច្រើន ដែលធ្វើ​ឱ្យការ​ធ្វើដំណើរ​កាន់តែងាយស្រួល​។ ជាពិសេស ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ​ ឃើញថា​ការ​វិនិយោគ​លើ​ផ្សារទំនើបធំៗ នៅតំបន់​ប៉ែកខាង​ត្បូង​ក៏មានច្រើន​ ការអភិវឌ្ឍលើលំនៅឋានក៏ច្រើន»។

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ​ Advance បានលើកឡើ​ងផងដែរថា ផ្លូវក្រវាត់ក្រុងទី៣ អាកាសយានដ្ឋានអន្តរជាតិ​តេជោ និង​ផ្លូវសំខាន់ៗជាច្រើនខ្សែទៀត បានជំរុញឱ្យសក្ដានុពល​តំបន់​ប៉ែក​ខាង​ត្បូង​មានភាពទាក់ទាញ​ និងមានការ​វិនិយោគថ្មីៗជា​បន្តបន្ទាប់ ដូច្នេះតំបន់នេះនៅពេលអនាគត​នឹង​កាន់តែមានសក្ដានុពលខ្លាំង​ឡើង​បន្ថែមទៀត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។

រដ្ឋមន្ត្រីកសិកម្ម ៖ សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹមតែជា​មុខ​របរ​បែបប្រពៃណី តែត្រូវ​សម្លឹងរកឱកាស​បង្កើតធុរកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ បានលើកឡើងថា សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹម​តែ​ជា​របរ​ប្រពៃណី តែត្រូវ​រកឱកាស​បង្កើតធុរកិច្ច​ថ្មីៗ..

ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញឱ្យវិស័យកែច្នៃមានលទ្ធភាពស្រូបយកផលិតផលកសិកម្មឱ្យបានកាន់តែច្រើន ដែលអាចធានាដល់ទីផ្សារសម្រាប់កសិករ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម


Leave a Reply

Your email address will not be published.Required fields are marked *