ក្រុម​ហ៊ុន​ FWD Cambodia​ ឈ្នះ​ពានរង្វាន់​ “ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុជីវិត​ថ្មី​ដែល​រីក​ចម្រើន​រហ័ស​ជាង​គេ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​ឆ្នាំ​ ២០២៣​”

ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុជីវិត​ FWD Cambodia​ ទើប​តែ​ទទួល​បាន​ការ​ទទួល​ស្គាល់​លំដាប់​​អន្តរជាតិ​ក្នុង​នាម​ជា​ «ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុជីវិត​ថ្មី​ដែល​រីក​ចម្រើន​រហ័ស​ជាង​គេ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​ឆ្នាំ​២០២៣​»​ នា​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់​ International Finance Awards នៅ​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ​។​ ពាន​រង្វាន់​នេះទទួល​ស្គាល់​ក្រុម​ហ៊ុន​ FWD Cambodia​ ដោយ​ផ្តោត​សំខាន់​លើ​ការ​រួមចំណែក​យ៉ាង​សកម្ម​ និង​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ជួយ​ដល់​ក្រុមគ្រួ​សារ​កម្ពុជា​រស់​នៅ​ដោយ​ភាព​រីករាយ​តាម​រយៈ​ក្រុម​ការ​ងារ​ប្រកប​ដោយ​វិជ្ជា​ជីវៈ​ ការ​ផ្ដល់​ជូន​ដំណោះ​ស្រាយ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ ដែល​គាំ​ទ្រ​ដោយ​សេវាកម្ម បច្ចេកវិទ្យា​​បែប​ឌីជីថល​។​

លោក​ ជីម​ គង់​ហ៊ុយ​ អគ្គ​នាយក​ក្រុម​ហ៊ុន​ FWD Cambodia មាន​ប្រសាសន៍​ថា៖​

«​យើង​ខ្ញុំ​ពិត​ជា​មាន​សេចក្ដីសោមនស្ស​រីក​រាយ​យ៉ាង​ខ្លាំង​ដោយ​ទទួល​បាន​ពាន​រង្វាន់​ដ៏​ពិសេស​នេះ​ស្រប​ពេល​ដែល​យើង​ទើប​តែ​បញ្ចប់​បេសកកម្ម​របស់យើង​​ក្នុង​ឆ្នាំ​២០២៣។​ នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​​ ក្រុម​ការ​ងារ​របស់​យើង​ត្រៀម​ខ្លួន​រួ​ច​ជា​ស្រេច​ដើម្បី​បន្ត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​យើង​ក្នុង​ការ​ផ្ដល់​បទ​ពិសោធ​ថ្មី​លើ​សេវា​ធានា​រ៉ាប់​រង​ជូន​ដល់​ក្រុម​គ្រួ​សារ​កម្ពុជា​។​ ការ​ទទួល​ស្គាល់​នេះ​ជា​សក្ខី​ភាព​បញ្ជាក់​ពី​ការ​យក​អតិថិជន​ជា​គោល​សម្រាប់​គ្រប់​​សកម្មភាព​ដែល​យើង​ធ្វើ​​»។​

លោក​ គង់​ហ៊ុយ​ បាន​បន្ថែម​ថា​ ៖​

«​ក្នុង​ឱកាស​​នៃ​ការ​ទទួល​បាន​សមិទ្ធ​ផល​ដ៏​សំខាន់​នេះ​ ​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​អតិថិជន​ទាំង​អស់​សម្រាប់​ការ​ផ្ដល់​ទំនុក​ចិត្ត​ដល់​ក្រុម​ហ៊ុន​ FWD Cambodia​ ចាប់​តាំ​ងពី​អាជីវកម្ម​របស់​យើង​ចាប់​ផ្ដើម​ប្រតិបត្តិ​ការ​ក្នុង​ឆ្នាំ​២០២១​។​ ខ្ញុំ​ក៏​សូម​អរគុណ​ដល់​ក្រុម​ការងារ​ទាំង​អស់​សម្រាប់​ការ​ខិត​ខំ​ប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដើម្បី​គ្នា​ទៅវិញ​ទៅ​មក​ និង​ដើម្បី​អតិថិជន​របស់​យើង។​ ខ្ញុំក៏​សូម​អរគុណ​ផង​ដែរ​ដល់​ដៃ​គូ​អាជីវកម្ម​ និង​និយ័ត​ករ​ធានា​រ៉ាប់​រង​កម្ពុជា​ដែល​តែ​ង​តែ​ផ្ដល់​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹងក្នុង​ដំណើរ​អាជីវកម្ម​របស់​យើង​ ដែល​ធ្វើ​ឱ្យ​ដំណើរ​នា​ពេល​កន្លង​មក​នេះ​ពោរ​ពេញ​ទៅ​ដោយ​អត្ថន័យ​ និង​ភាពជោគ​ជ័យ​»។

​គួរជម្រាបថា International Finance Awards​ គឺ​ជា​កម្មវិធី​ផ្ដល់​ការ​ទទួល​ស្គាល់​ និង​ប្រគល់​ពាន​រង្វាន់​លំដាប់​អន្តរជាតិ​ដែល​ចាប់​ផ្ដើម​ឡើង​នៅ​ចក្រ​ភព​អង់គ្លេស​ ហើយ​មាន​គោល​ដៅផ្ដល់​ការ​ទទួល​ស្គាល់​ដល់​បុគ្គល និង​ស្ថាប័ន​ដែល​ឈាន​មុខ​គេ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ដោយ​ការ​ទទួល​ស្គាល់​នីមួយ​ៗ​ត្រូវ​ឆ្លង​កាត់​​ការ​​​ស្រាវ​ជ្រាវ និង​វិភាគ​​ស៊ី​ជម្រៅ​ បូក​រួម​នឹង​​ដំណើរ​ការ​វាយ​តម្លៃ​យ៉ាង​ម៉ត់​ចង់​បំផុត​។​ ម្ចាស់​ពាន​រង្វាន់​ទាំង​អស់​ត្រូវ​តែ​មាន​ការ​បក​ស្រាយក្បោះ​ក្បាយ​នៅ​ក្នុង​​​ការ​ដាក់​ពាក្យ​ចូល​រួម​ និង​មាន​សមិទ្ធផល​ជោគជ័យជា​ភស្ដុតាង​។​

ក្រុម​ហ៊ុន​ FWD Cambodia​ គឺ​ជា​សមាជិក​មួយ​របស់​ FWD Group ដែល​ជា​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុជីវិត​ឈាន​មុខ​គេ​មួយ​ក្នុង​តំបន់​អាស៊ី​ដែល​មាន​អតិថិជន​ច្រើន​ជាង​ ១១​ លាន​នាក់​ ក្នុង​ទី​ផ្សារ​ចំនួន​ ១០​។​ ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បន្ទាប់​ពី​ការ​ចាប់​ផ្ដើម​អាជីវកម្ម​ជា​ផ្លូវ​ការ​នៅ​ក្នុង​ឆ្នាំ​ ២០២១​ ក្រុម​ហ៊ុន​ FWD Cambodia ឈ្នះ​ពាន​រង្វាន់​អន្តរជាតិ​មួយ​ក្នុង​នាម​ជា​ «​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុជីវិត​បែប​ឌីជីថល​ថ្មី​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​ឆ្នាំ​ ២០២១​»​ ពី​ Global Business Outlook Awards នៅ​ចក្រ​ភព​អង់គ្លេស​។​

អំពី​ FWD Group

ក្រុមហ៊ុន FWD ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនច្រើន​ជាង​​ 11 លាននាក់ក្នុងទីផ្សារចំនួន 10 ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។​ ក្រុមហ៊ុន FWD ប្រារព្វ​ខួប​ ១០​ ឆ្នាំ​របស់​ខ្លួន​នៅ​ឆ្នាំ​ ២០២៣​។​ ក្រុម​ហ៊ុន​​​ផ្តោតការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធ​ថ្មីលើសេវាធានារ៉ាប់​រង​ជូនដល់អតិថិជន។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​ www.fwd.com។​ (អត្ថបទ៖ ក្រុមហ៊ុន)

អាសយ​ដ្ឋាន​ទំនាក់​ទំនង​សម្រាប់​សារព័ត៌មាន​

តារា​ សៅយុទ្ធ​នា​

011 759 964


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

Leave a Reply

Your email address will not be published.Required fields are marked *