អាល្លឺម៉ង់ ៖ ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងទៅនឹងប្រទេសរុស្ស៊ី ជាពិសេសផលិតផលហ្គាស និងប្រេងកំពុងធ្វើឲ្យពិភពលោកជួបបញ្ហាអតិផរណាស្ទើរគ្រប់ទីកន្លែង ដោយក្នុងនោះគេជឿជាក់ថា ប្រទេសអាល្លឺម៉ង់កំពុងក្លាយទៅជាជនរងគ្រោះធ្ងន់ជាងគេមួយក្នុងចំណោមប្រទេសផ្សេងទៀត។

របាយការណ៍ដែលត្រូវបានធ្វើការបង្ហាញដោយសារព័ត៌មានបរទេសកាលពីសប្ដាហ៍កន្លងទៅនេះបានឲ្យដឹងថា វិបត្តិនៅអ៊ុយក្រែន ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្ស៊ី នឹងបន្តធ្វើឲ្យមានផលប៉ះពាល់កាន់តែខ្លាំងឡើងចំពោះសេដ្ឋកិច្ចរបស់ប្លុកអឺរ៉ុបទាំងមូល ហើយក្នុងនោះ គេបានព្យាករណ៍ថាបញ្ហាអតិផរណានៅក្នុងប្រទសអាល្លឺម៉ង់នឹងអាចកើនឡើងលើសការព្យាករណ៍លើកមុនដល់ទៅទ្វេដងនៅត្រឹមបំណាច់ឆ្នាំ២០២២នេះ។

តួលេខព្យាករណ៍បានបង្ហាញថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំងនឹងត្រូវប្រឈមមុខទៅនឹងការកើនឡើងនៃតម្លៃទំនិញប្រើប្រាស់ពី ៣,៣ ភាគរយដែលធ្លាប់បានព្យាករណ៍កាលពីខែមករាទៅដល់៦,១ភាគរយ ប៉ុន្តែអាចត្រឡប់មករកស្ថានភាពល្អប្រសើរវិញត្រឹមតែ ២,៨ភាគរយនៅក្នុងឆ្នាំ២០២៣ ។ គិតត្រឹមខែមីនាកន្លងមកនេះ អត្រាអតិផរណាជាប្រចាំឆ្នាំរបស់ប្រទេសអាល្លឺម៉ង់បានកើនឡើងដល់កម្រិតខ្ពស់បំផុតមួយមិនធ្លាប់មានឡើយក្នុងរយៈពេល៤ទសវត្សរ៍ចុងក្រោយដែលអ្នកជំនាញអះអាងថាដោយសារការកើនឡើងនៃតម្លៃប្រេង និងហ្គាសក្នុងគ្រាដែលរុស្ស៊ីបានបើកប្រតិបត្តិការពិសេសលើប្រទេសអ៊ុយក្រែន និងទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ដោយលោកខាងលិចទៅលើរដ្ឋាភិបាលក្រុងមូស្គូ។
បញ្ហាមួយទៀតនៅក្នុងប្រទេសនៅពេលនេះ រដ្ឋាភិបាលអាល្លឺម៉ង់បានបញ្ចេញកញ្ចប់ជំនួយប្រមាណជា១៦ពាន់លាអឺរ៉ូ ឬត្រូវជា១៧,២ពាន់លានដុល្លាររួចមកហើយដើម្បីជួយចំណាយដល់ការប្រើប្រាស់ថាមពលអគ្គិសនី និងហ្គាសរបស់ប្រជាពលរដ្ឋដោយសារតែតម្លៃថាមពលកំពុងហក់ឡើងយ៉ាងខ្លាំង។ ការស្រាវជ្រាវរកឃើញដែរថា ពលរដ្ឋម្នាក់ក្នុងចំណោម១០នាក់បានសម្រេចចិត្តផ្អាកការសន្សំលុយរបស់ខ្លួនដើម្បីទូទាត់លុយវិក័យប័ត្រ និងកម្ចី ហើយមួយចំនួនទៀតបង្ខំចិត្តផ្អាកការធ្វើកម្ចីតែម្ដង ខណៈដែលអាជីវកម្មប្រមាណជា៤០ភាគរយនៅទូទាំងប្រទេសបានអះអាងថាកំពុងទទួលរងផលប៉ះពាល់ពីបញ្ហាតម្លៃថាមពល និង៩០ភាគរយគឺបានត្រៀមខ្លួនរួចទៅហើយក្នុងការបង្កើនតម្លៃផលិតផល និងសេវាកម្ម៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក

លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content