ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google កាលពីចុងសប្តាហ៍កន្លងមកនេះ បានធ្វើការបណ្តេញចេញនូវបុគ្គលិកជំនាញខាងបច្ចេកវិទ្យាវិស្វកម្មម្នាក់ចេញពីក្រុមហ៊ុនក្រោយបុរសរូបនេះបានធ្វើការអះអាងគួរឲ្យភ្ញាក់ផ្អើលមួយថាប្រព័ន្ធវ៉ៃឆ្លាតរបស់ Google ឬ AI (artificial intelligence) អាចប្រើប្រាស់អារម្មណ៍ និងចំណេះដឹងរបស់ខ្លួនដូចទៅនឹងមនុស្សយើងធម្មតា។

កាលពីខែមិថុនាកន្លងមក លោក Blake Lemoine បានធ្វើការប្រកាសជាសាធារណៈនូវអ្វីដែលលោកបានរកឃើញថា ភាសាប្រើប្រាស់នៃបច្ចេកវិទ្យាថ្មីមួយរបស់ក្រុមហ៊ុន Google អាចមានសមត្ថភាពក្នុងការបញ្ចេញមនោសញ្ចេតនាបានដូចទៅនឹងមនុស្សយើងធម្មតាដោយក្នុងនោះពួកវាថែមទាំងបានទាមទារចង់ឲ្យមានការគោរពពីសំណាក់អ្នកប្រើប្រាស់ផងដែរ។
ជាការឆ្លើយតប ទាំងក្រុមហ៊ុន Google និងបណ្តាអ្នកជំនាញ AI របស់ក្រុមហ៊ុនជាច្រើននាក់ទៀតបានចេញមកធ្វើការប្រកាសបដិសេធចំពោះការអះអាងរបស់លោក Lemoine ហើយកាលពីថ្ងៃសុក្រ Google បានប្រកាសផងដែរថា ក្រុមហ៊ុនបានបណ្តេញគាត់ចេញពីក្រុមហ៊ុនរួចរាល់ហើយ ខណៈដែលលោក Lemoine បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានថាគាត់នឹងស្វែងរកការដោះស្រាយតាមផ្នែកច្បាប់ជាមួយនឹងក្រុមហ៊ុន ប៉ុន្តែលោកបដិសេធមិនធ្វើការបកស្រាយអ្វីបន្ថែមនៅឡើយ។

សេចក្តីថ្លែងការណ៍របស់ Google បានបញ្ជាក់ថា ក្រុមហ៊ុនបានសហការធ្វើការងារជាមួយនឹងលោក Lemoine ជាច្រើនខែដើម្បីបញ្ជាក់ឲ្យច្បាស់ថា ភាសាបច្ចេកវិទ្យារបស់មុខងារថ្មី Google មានឈ្មោះថា Lamda នោះគឺជារឿងមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់ ប៉ុន្តែ ចុងក្រោយបុរសរូបនេះសម្រេចចិត្តបំពានគោលការណ៍ការងារ និងសុវត្ថិភាពនៃទិន្នន័យរបស់ក្រុមហ៊ុនទៅវិញ។
គួរឲ្យដឹងដែរថា បច្ចេកវិទ្យា Lamda គឺជាមុខងារថ្មីមួយដែលស្ថិតនៅក្រោមការអភិវឌ្ឍរបស់ Google នៅឡើយ។ វាត្រូវបានបង្កើតឡើងក្នុងគោលបំណងសំខាន់អាចប្រើប្រាស់នៅក្នុងរបៀបនៃការធ្វើការសន្ទនាគ្នាដោយមិនគិតថ្លៃ ឬ Free-Flowing Conversation ដែលក្នុងនោះមានដូចជាកម្មវិធី Chatbots ផងដែរ។
លោក Lemoine គឺជាអ្នកគ្រប់គ្រងក្រុមការងារ AI team សម្រាប់ការងារអភិវឌ្ឍ Lamda ប៉ុន្តែលោកបានបញ្ជាក់ថាក្រោយការធ្វើតេស្តជាច្រើនដងលោកបានរកឃើញថា Lamda អាចបង្ហាញពីការយល់ដឹងដោយខ្លួនឯងនូវចំពោះមុខបញ្ហាជាច្រើនបូករួមទាំងការរើសអើងសម្ដីប្រមាថ បញ្ហាសាសនា អារម្មណ៍ និងភាពភ័យខ្លាចផងដែរ ដែលវាបានធ្វើឲ្យគាត់មានការភ្ញាក់ផ្អើល ហើយបារម្ភថា Lamda អាចមានកម្រិតចេះដឹង និងអារម្មណ៍ប្រហាក់ប្រហែលទៅនឹងមនុស្សដែលក្រោយមកគាត់ក៏បានបង្ហោះជាសារសម្លេងរបស់គាត់ និងក្រុមការងារជាមួយនឹង Lamda ជាសាធារណៈផងដែរ។ ទោះបីជាយ៉ាងណាក្តី គេបានដឹងដែរថា លោក Lemoine គឺមិនមែនជាមនុស្សទី១ដែលបានបង្ហាញជាសាធារណៈអំពីបច្ចេកវិទ្យា AI ដែលអាចមានលទ្ធភាពយល់ដឹងដោយខ្លួនឯងបែបនេះនោះទេ ពោលគឺកាលពីខែមិថុនាកន្លងមកក៏មានបុគ្គលិករបស់ Google ផ្សេងទៀតធ្លាប់បានអះអាងអំពីករណីនេះផងដែរទៅកាន់ក្រុមអ្នកកាសែតរបស់ The Economist៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content