អាមេរិកដាក់ផែនការរឹតបន្តឹងឧស្សាហកម្មផលិតឈីបនៅចិន និងបណ្តាប្រទេសផ្សេងទៀត

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា ​ក្រសួងពាណិជ្ជកម្មអាមេរិបានស្នើចេញច្បាប់មួយសម្រាប់ការពារការវិនិយោគទំហំ ៥២ ពាន់លានដុល្លារនៅក្នុងវិស័យឧស្សាហកម្មបន្ទះឈីបដើម្បីបញ្ចៀសពីការទាញប្រយោជន៍ដោយចិន និងបណ្តាប្រទេសផ្សេងៗទៀត។

សំណើនេះនឹងរឹតបន្តឹងអ្នកទទួលហិរញ្ញប្បទានពីសហរដ្ឋអាមេរិក ដែលយកទៅប្រើប្រាស់សម្រាប់ការវិនិយោគលើការផលិតឈីប semiconductor នៅបរទេស ដូចជា ប្រទេសចិន និងរុស្ស៊ី ហើយក៏ហាមឃាត់អ្នកដែលទទួលបានមូលនិធិពីការធ្វើការរួមគ្នា ការស្រាវជ្រាវគម្រោងរួមគ្នា ឬគម្រោងបច្ចេកវិទ្យាជាមួយនឹងងអង្គភាពបរទេសផងដែរ។ ស្របពេលជាមួយគ្នានេះដែរ ឈីប semiconductors មួយចំនួនត្រូវបានចាត់ថ្នាក់ជាឧបករណ៍ដែលមានសារៈសំខាន់ចំពោះសន្តិសុខជាតិ ដូច្នោះហើយវាចាំបាច់ត្រូវមានការរឹតបន្តឹងយ៉ាងតឹងរ៉ឹង។ មិនត្រឹមតែប៉ុណ្ណោះ វិធានការនេះក៏រួមបញ្ចូលទាំងបន្ទះឈីបទាំងសេរ៊ីចាស់ និងជំនាន់ថ្មី ដែលប្រើសម្រាប់ការកំព្យូទ័រ បរិយាកាសដែលពឹងផ្អែកវិទ្យុសកម្ម និងសម្រាប់ឯកទេសនៅក្នុងវិស័យយោធាផ្សេងៗទៀត។


កាលពីថ្ងៃអង្គារកន្លងទៅនេះ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងពង្រឹងការគ្រប់គ្រងទាំងនោះដោយការរឹតបន្តឹងផ្នែកបច្ចេកវិទ្យាសម្រាប់បន្ទះឈីប ការត្រួតពិនិត្យការនាំចេញយ៉ាងតឹងរ៉ឹង និងការការពារវិស័យឈីបដើម្បីសន្តិសុខជាតិ។

លើសពីនេះផងដែរ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកគ្រោងនឹងចាប់ផ្តើមទទួលយកពាក្យនៅចុងខែមិថុនាខាងមុននេះ សម្រាប់កម្មវិធីឧបត្ថម្ភធនក្នុងទំហំតម្លៃ ៣៩ ពាន់លានដុល្លារលើការផលិតឈីប semiconductor ។ ច្បាប់នេះក៏បង្កើតឥណទានពន្ធ ២៥ ភាគរយលើការវិនិយោគសម្រាប់ការសាងសង់រោងចក្រផលិតបន្ទះឈីបផងដែរ។ កាលពីខែតុលាកន្លងទៅនេះ ក្រសួងនេះបានចេញនូវច្បាប់ត្រួតពិនិត្យការនាំចេញ ដើម្បីកាត់ផ្តាច់ប្រទេសចិនចេញពីឧស្សាហកម្មបន្ទះឈីប semiconductor មួយចំនួនដែលផលិតនៅគ្រប់ទីកន្លែងក្នុងពិភពលោកជាមួយនិង ដើម្បីទប់ស្កាត់ល្បឿនក្នុងការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងយោធារបស់ទីក្រុងប៉េកាំង។ កាលពីខែតុលាដូចគ្នានោះដែរ ច្បាប់ដែលបានបង្កើតឡើងសម្រាប់ការរឹតបន្តឹងលើវិស័យឈីបានផ្ញើជាលិខិតទៅកាន់ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកកំពូលៗដូចជា KLA Corp (KLAC.O), Lam Research Corp (LRCX.O) និង Applied Materials Inc (AMAT.O) ដែលតម្រូវឱ្យពួកគេបញ្ឈប់ការដឹកជញ្ជូនឧបករណ៍អេឡិចត្រូនិកទាំងស្រុងទៅកាន់ប្រទេសចិន ដែលមានរោងចក្រផលិតបន្ទះឈីបកម្រិតខ្ពស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គន្លឹះទាំង ៤ នេះ ដែលម្ចាស់អាជីវកម្មខ្នាតតូចគួរស្វែងយល់ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/01/2025

កង្វះលំហូរសាច់ប្រាក់គឺជាហេតុផលមួយក្នុងចំណោមហេតុផលភាគច្រើនដែលអាជីវកម្មបរាជ័យក្នុងដំណាក់កាលដំបូងនៃប្រតិបត្តិការ

ច្នៃដីទំនេរក្បែរផ្ទះដាំត្រសក់ អាចរកចំណូលបានពី ៨ ទៅ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ

ជំនួញ, ព្រឹត្តិការណ៍

• 21/01/2025

ដាំត្រសក់ចំណារនៅលើផ្ទៃដីទំហំ ១២ ម៉ែត្រ គុណនឹង ៤០ម៉ែត្រ សម្រាប់ហូបខ្លួនឯងផង និងសម្រាប់លក់ចេញទៅទីផ្សារខាងក្រៅផង ដោយអាចរកចំ​ណូលបានចន្លោះពី ៨ម៉ឺនរៀល ទៅដល់ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ

គម្រោងអគារ​ពាណិជ្ជកម្ម​​ចំនួន៥ ​នៅភ្នំពេញ ​បានបញ្ចប់ការសាងសង់​ក្នុងឆ្នាំ​២០២៤​ និងចាក់បញ្ចូល​ក្នុង​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/01/2025

ទោះបី​ជា​ស្ថានភាពវិស័យអចលនទ្រព្យ​នៅមិនទាន់​បានវិល​ត្រលប់ដូចមុន​ ប៉ុន្តែការអភិវឌ្ឍគម្រោងអគារមួយចំនួននៅតែដំណើរការ​ដោយរលូន និង​បានបញ្ចប់ជា​ហូរហែ​

ឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញនាំចេញជិត២ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

ក្នុងឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញបាននាំចេញ ជិត២ពាន់លានដុល្លារ ដែលកើនឡើង១៦% ធៀបនឹងឆ្នាំ២០២៣

ទីផ្សារ​រថយន្ត​អគ្គិសនី​នៅកម្ពុជា ​រយៈពេល១០ឆ្នាំទៀត​​នឹងអាច​ដូច​ទីផ្សារ​រថយន្តអគ្គិសនី​នៅ​ប្រទេស​ចិន​នា​ពេល​បច្ចុប្បន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

ទីផ្សារ​រថយន្ត​អគ្គិសនី​នៅកម្ពុជា​កាន់តែមានកំណើន​ឡើង​ជា​បន្តបន្ទាប់ ខណៈពល​រដ្ឋ​ចាប់ផ្ដើមទិញ​រថយន្ត​អគ្គិសនី​ប្រើប្រាស់​កាន់តែច្រើន​

គំរូអត្ថប្រយោជន៍វិលជុំនៃកសិដ្ឋានសូឡានៅអាមេរិកទាំងចំពោះមនុស្ស និងសត្វចៀម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/01/2025

ឧស្សាហកម្មផលិត និងទាញយកថាមពលព្រះអាទិត្យដោយកសិដ្ឋានបន្ទះសូឡានៅអាមេរិកបាន និងកំពុងតែធ្វើឲ្យទំហំនៃការចិញ្ចឹមសត្វចៀមជាហ្វូងមានទំហំកាន់ច្រើនឡើងនៅទូទាំងប្រទេស

ការចុះឈ្មោះក្នុងថ្នាលឌីជីថល បើកផ្លូវសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ រដ្ឋបាលរាជធានី រៀបចំយុទ្ធ​នា​ការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

Donald Trump ចុះហត្ថលេខាដកខ្លួនសហរដ្ឋអាម៉េរិកចេញពីអង្គការសុខភាពពិភពលោក (WHO) ប៉ុន្មានម៉ោងបន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

Donald Trump ចុះហត្ថលេខាដកខ្លួនសហរដ្ឋអាម៉េរិកចេញពីអង្គការសុខភាពពិភពលោក (WHO) ប៉ុន្មានម៉ោងបន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតី

សេដ្ឋកិច្ចក្រៅប្រព័ន្ធ ៖ ឈប់ធ្វើការរោងចក្រ មកបង្កើតអាជីវកម្មខ្នាតតូច ធ្វើនំសាំងវុិចលក់តាមចិញ្ចើមផ្លូវ អាចរកចំណូលផ្គត់ផ្គង់គ្រួសារបានរស់សមរម្យ

ជំនួញ, ព្រឹត្តិការណ៍

• 20/01/2025

មុខរបរលក់នំសាំងវុិចចល័តតាមរ៉ឺកម៉កម៉ូតូ ជារបរតូចតាចតាមចិញ្ចើមផ្លូវ តែអាចរកចំណូលចិញ្ចឹមគ្រួសារបានសមរម្យ និងអាចផ្គត់ផ្គង់ឱ្យកូនបានរៀនសូត្រគ្រប់គ្រាន់