ភ្នំពេញ ៖ បច្ចេកវិទ្យាកាន់តែទំនើប របត់សង្គមកាន់តែទាន់សម័យលើគ្រប់វិស័យ ជាពិសេស វិស័យកសិកម្មដែលមានការអភិវឌ្ឍពីមួយដំណាក់កាលទៅមួយដំណាក់កាល។ ក្នុងនោះ ដើម្បីជួយសម្រួល និងដោះស្រាយបញ្ហាដល់បងប្អូនកសិករខ្មែរ យុវជនមួយក្រុមបានបង្កើតកម្មវិធីទូរសព្ទថ្មីមួយដែលមានមុខងារច្រើនផ្ដោតសំខាន់លើវិស័យកសិកម្ម។

ចំការ (Chamka) ជាកម្មវិធីទូរសព្ទថ្មីមួយដែលត្រួវបានបង្កើតឡើងក្នុងគោលបំណងជួយសម្រួលដល់ការដាំដុះ ផ្ដល់ចំណេះដឹង ក៏ដូចជាបច្ចេកទេសកសិកម្មថ្មីៗដល់បងប្អូនកសិករនៅទូទាំងប្រទេស។
លោក សេស ប៊ុនធឿន ជាអ្នកគ្រប់គ្រង App ចំការ បានមានប្រសាសន៍ទាក់ទងទៅនឹងគោលបំណងនៃការបង្កើត app នេះថា ៖
“គោលបំណងរបស់ក្រុមយើង គឺចង់ជួយទៅកាន់កសិករនៅទូទាំងប្រទេស ដែលស្របទៅនឹងពាក្យស្លោករបស់យើងថា កសិដ្ឋាននៅក្បែរអ្នកជានិច្ច មានន័យថា គាត់មានតែកម្មវិធីនេះមួយ គឺដូចជាគាត់នៅជិតអ្នកបច្ចេកទេសកសិកម្ម ហើយវាក៏ជាផ្នែកមួយជួយលើកកម្ពស់សេដ្ឋកិច្ចរបស់កសិករយើងផងដែរ”

អ្នកគ្រប់គ្រងរូបនេះបានបន្តទៀតថា កម្មវិធី ចំាការ មានមុខងារសំខាន់ៗចំនួន៦ ក្នុងនោះមានមុខងារផ្ទុកឯកសារបច្ចេកទេស រួមមានឯកសារសំខាន់ៗដូចជាសៀវភៅទាក់ទងទៅនឹងការចិញ្ចឹមសត្វ និងដាំដំណាំជាដើម។ មុខងារទី២ គឺជំនួយបច្ចេកទេសដែលកសិករអាចសួរទៅកាន់អ្នកជំនាញដោយផ្ទាល់ ដូចជាពេទ្យសត្វទូទៅ អ្នកជំនាញខាងចិញ្ចឹមមាន់ និងអ្នកបច្ចេកទេសដាំបន្លែ និងស្រូវផងដែរ។ មុខងារទី៣ គឺមុខងារនៃការទិញ ដែលអាចឱ្យកសិករគាត់អាចបញ្ជាទិញនូវផលិតផលកសិកម្មនៅក្នុង app ផ្ទាល់ប្រមាណ៥០០មុខ ដែលក្នុងនោះរួមមានសម្ភារកសិកម្ម ចំណីមាន់ ពូជដំណាំ ពូជសត្វ ជីកសិកម្មជាដើមដែលបង្កភាពងាយស្រួលដល់កសិករក្នុងការបញ្ជាទិញតាមអនឡាញបានយ៉ាងងាយស្រួល មានទំនុកចិត្តទាំងគុណភាព និងតម្លៃ។

លោកបានបន្តឲ្យដឹងទៀតថា មុខងារទី៤ គឺការលក់ដែលអនុញ្ញាតឱ្យកសិករអាចដាក់លក់កសិផលរបស់គាត់បាននៅក្នុង app នេះនិងមានការចែករំលែកទៅកាន់ app មួយទៀតគឺ ផ្សារចំការ ដែលអាចជួយរកទីផ្សារឱ្យម្ចាស់កសិផល ក៏ដូចជាទំនិញផ្សេងៗផងដែរ។ មុខងារទី៥ គឺមុខងារកត់ត្រាចំណូលចំណាយ ពោលគឺអ្នកប្រើប្រាស់អាចកត់ត្រានូវចំណូលចំណាយនៃការទិញលក់របស់គាត់បាន។ មុខងារទី៦ គឺការអប់រំតាមរយៈវីដេអូខ្លីៗដែលផ្ដល់ជាសារសំខាន់ៗចំពោះបញ្ហាទូទៅក្នុងសង្គមថែមទៀតផង។
ក្រៅពីនេះ នៅក្នុងចំការ App ក៏មានមុខងារផ្សេងទៀតដែលជាផ្នែកមួយបានមកពីការសហការជាមួយនឹងអង្គការដទៃទៀតទាក់ទងនឹងបច្ចេកទេសក៏ដូចជាវិធីកម្ចាត់សត្វល្អិតនិងជំងឺរបស់ដំណាំ។ ក្នុងនោះក៏រួមបញ្ចូលទាំងការព្យាកណ៍រអាកាសធាតុ និងព័ត៌មានប្រចាំថ្ងៃទាក់ទងនឹងកសិករជោគជ័យថែមទៀតផង។
គួរបញ្ជាក់ដែរថា លោក សេស ប៊ុនធឿន និងក្រុមការងារបានចាប់ផ្ដើមបង្កើត app នេះនៅឆ្នាំ២០២០ ដោយទទួលបានការឧបត្ថម្ភគាំទ្រដោយមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) តាមរយៈគម្រោង (ASPIRE) របស់ក្រសួងកសិកម្ម។ ក្រោយការបង្កើត App កសិកម្មនេះឡើង ក៏ទទួលបានការគាំទ្រស្ទើរនឹកស្មានមិនដល់ ជាពិសេសកសិករដែលបានទាញយក និងចុះឈ្មោះប្រើប្រាស់កម្មវិធីនេះប្រមាណជិត ៦ម៉ឺននាក់ទូទាំងប្រទេស។ ទន្ទឹមនឹងភាពជោគជ័យនេះដែរ លោកក៏បានប្រាប់ពីផលលំបាកខ្លះៗផងដែរ ដោយគឺភាគច្រើនទាក់ទងនឹងបងប្អូននៅតាមតំបន់ ក៏ដូចជាខេត្តឆ្ងាយៗមួយចំនួនដែលពុំមានសេវាអ៊ីនធឺណេតក្នុងការទាញយក ក៏ដូចជាមើលវីដេអូជាដើម។ យ៉ាងណាក៏ដោយ លោក និងក្រុមការនឹងខិតខំអភិវឌ្ឍកម្មវិធីនេះបន្ថែមទៀតដើម្បីឱ្យបងប្អូនទទួលបានចំណេះដឹងកសិកម្មកាន់តែទូលំទូលាយ និងដោះស្រាយបញ្ហាកសិកម្ម និងជីវភាពគ្រួសារឱ្យកាន់តែប្រសើរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content