ព្រឹត្តិការណ៍ពិព័រណ៍​ផលិតផលខ្មែរ​ឆ្នាំ២០២៥​ នឹងបង្ហាញឱ្យពលរដ្ឋបានស្គាល់ និងគាំទ្រផលិតផលរបស់​ខ្មែរកាន់តែច្បាស់ ប្រកបដោយមោទនភាព

ភ្នំពេញ ៖ ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផលខ្មែរ ក្រោមប្រធានបទ « ពង្រឹង និងពង្រីក សមត្ថភាពផលិតក្នុងស្រុក » ​នឹងមានការចូលរួមពីសហគ្រាស​ ឧស្សហករ សិប្បករ មកតាំងបង្ហា​ញ​ផលិតផល​ខ្មែរ ដោយក្នុងនោះផលិតក្នុងស្រុក​សរុបជាង​១០០ប្រភេទ នឹងត្រូវដាក់បង្ហាញ ​ដើម្បីផ្សព្វផ្សាយ​​ដល់ពលរដ្ឋ​កម្ពុជា ដែលជាឱកាស​ដ៏​កម្រ ស្របពេលដែល​ពលរដ្ឋកម្ពុជាភាគច្រើន​ស្ទើរតែទូទាំង​ប្រទេស ​បាន និងកំពុងធ្វើ​ពហិការ​លើផលិតផលនាំចូល ​ឬផលិតចេញពីប្រទេសថៃ ក្រោយពីមានជម្លោះព្រំដែន ។

បើតាម​សម្ព័ន្ធសមាគម​សហគ្រាសធុន​តូច និងមធ្យមកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ២០២៥ ផលិតផល​ខ្មែរ​ជាង​១០០ប្រភេទ មកពី​ជាង​៣០០​សហគ្រាស​ក្នុងប្រទេសកម្ពុជា ​នឹង​ដាក់តាំង​បង្ហាញ​នៅក្នុងពិព័រណ៍ផលិតផល​ខ្មែរ​ នៅមជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ការធ្វើពិព័រណ៌ផលិតផលក្នុងស្រុក ផលិតផលខ្មែរ គឺជារឿងល្អដែលក្រសួងពាណិជ្ជកម្ម និងសភាពពាណិជ្ជកម្មតែងធ្វើជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះកាន់តែល្អប្រសើរជាងឆ្នាំមុនៗសម្រាប់ការទាក់ទាញនូវស្មារតីជាតិនិយម ដើម្បីគាំទ្រផលិតផលខ្មែរដែលកំពុងមានកំណើន។

អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា៖

« ការធ្វើពហិការចំពោះផលិតផលថៃ ប្រសិនបើក្នុងស្មារតីរបស់ប្រជាពលរដ្ឋគាត់ធ្វើដោយខ្លួនគាត់…. អត់មានពីណាឃាត់គាត់បានទេ ជាសិទ្ធិរបស់គាត់ ….។ យើងធ្វើពហិការបាន សម្រាប់ទំនិញគេនាំចូល តែបើគេធ្វើពហិការទំនិញយើងវិញ ក៏បានដូចគ្នា​​​។ ជាក់ស្ដែង ដូចជាប្រមាណជាងមួយខែកន្លងមកនេះ ទំនិញកម្ពុជាត្រូវនាំចេញ អង្ករ ស្រូវ ពោត សណ្ដែក គ្រប់មុខ ដែលកន្លងមកនាំចេញទីថៃ មានទំហំតម្លៃ ប្រមាណ ១០០០ លានដុល្លារមួយឆ្នាំ។ តើត្រូវទៅច្រកណា? នេះជាចំណុចសំខាន់ ដែលយើងត្រូវដោះស្រាយ»។

ដោយឡែក សម្រាប់អ្នកជំនាញសេដ្ឋកិច្ច បានបង្ហាញទស្សនៈថា ពិព័រណ៍​ផលិតផលខ្មែរ គឺជាកាលានុវត្តភាពដ៏សំខាន់របស់ឧស្សា​ហករ សិប្បករ ផលិតករកម្ពុជា ដែលអាចយកឱកាសនេះ ដើម្បីបង្ហាញ ឬបញ្ចេញផលិតផលរបស់ខ្លួន ដែលនឹងផ្ដល់គុណប្រយោជន៍​ដល់អ្នកប្រើប្រាស់ ក៏ដូចជាការផ្ដល់ទំនុកចិត្តនានាផ្សេងទៀត។

លោកបណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់ថា៖

« មិនត្រឹមតែផ្ដល់គុណប្រយោជន៍​ដល់អ្នកប្រើប្រាស់ ហើយថែមទាំងបង្កើតនូវតម្លៃបន្ថែមជាច្រើនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ អ៊ីចឹងជាចំណុចមួយ ដែលអាចនឹងជំនួសឱ្យនូវផលិតផលនាំចូល ជាពិសេសផលិតផល នាំចូល ហូរចូលពីប្រទេសថៃ និងបណ្ដាទីផ្សារផ្សេងៗមកកាន់កម្ពុជាផងដែរ»។

លោកបណ្ឌិត បានគិតថា ពិព័រណ៌បង្ហាញផលិតលផល ឱកាសល្អសម្រាប់ផលិតករ ឧស្សហករ ដែលកន្លងមកយើងមិនទាន់មាន សិប្បកម្ម ឧស្សហកម្ម ឬរោងចក្រ សហគ្រាសដែលឆ្លើយតប ទៅនឹងការដាំដុះ ផលិតនៅកម្ពុជានៅឡើយ ។ ហេតុនេះជាឱកាសមួយ ដែលពលរដ្ឋខ្មែរ ងាកទៅគាំទ្រផលិតផលខ្មែរមួយកម្រិត​ថែមទៀត និងជាអំណោយផលរបស់កម្ពុជាត្រឡប់មកវិញ គឺការមិនសូវចាប់អារម្មណ៍ ផលិតផលរខ្មែរ ឥឡូវយើងចាប់ផ្ដើមងាកមកប្រើប្រាស់នូវផលិតផលខ្មែរ។

បណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់ថា៖ ពាក់ព័ន្ធទៅនឹងផលិតផលខ្មែរ ក៏សូមឱ្យឧស្សាហករ ដែលជាអ្នកផលិតទាំងអស់រួមគ្នាបង្ហាញពីសុឆន្ទៈ «ខ្មែរស្រឡាញ់ខ្មែរ» តាមរយៈការយកចិត្តទុកដាក់លើគុណភាពពិតប្រាកដ ឱ្យទៅដល់ផលិតផលសម្រេចរបស់ខ្លួន ដោយកុំផ្ដល់ ឬបង្កនូវផលអវិជ្ជមាន ត្រូវគិតជាអាទិភាព ដើម្បីសុខុមាលភាពជូនដល់បងប្អូនប្រជាពលរដ្ឋ។ កាលណាពួកប្រជាពលរដ្ឋប្រើប្រាស់ និងទទួលបានអត្ថប្រយោជន៍ពិត វានឹងផ្តល់ផលចំណេញទាំងអ្នកផលិត ទាំងផ្នែកសេដ្ឋកិច្ចជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ ជាពិសេស លើកកម្ពស់ជីវភាពប្រជាជន

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

តម្លៃ​សាច់​ជ្រូក​ហក់​ឡើង​ខ្ពស់​នៅលើ​ទីផ្សារ​ ធ្វើឱ្យ​កសិករ​មាន​ស្នាមញញឹម​

ជំនួញ, ព្រឹត្តិការណ៍

• 27/07/2026

​តម្លៃ​សាច់​ជ្រូក​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​បន្ត​ឡើង​ថ្លៃ​ខ្ពស់​ ​គិត​ចាប់តាំងពី​ខែមេសា ​មុន​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ រហូតមកទល់​ពាក់កណ្តាល​ខែកក្កដា ​ឆ្នាំ ​២០២៦​

អ៊ីរ៉ង់ ​បង្ហាញ​លទ្ធផល​វាយលុក​មូលដ្ឋាន​ទ័ព​អាម៉េរិក​រយៈពេល​ ​១៥​ ​ថ្ងៃ​ចុងក្រោយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ហៅ​កាត់​ថា​ ​IRGC​ ​បាន​ធ្វើ​ការ​បង្ហាញ​របាយការណ៍​នៃ​ប្រតិបត្តិការ​វាយ​កម្ទេច​គោលដៅ​ជា​មូលដ្ឋាន​ទ័ព​អាម៉េរិក​ជាច្រើន​កន្លែង​ក្នុង​តំបន់​ក្នុង​រយៈពេល​នៃ​ការ​ប៉ះទង្គិច​គ្នា​ចុងក្រោយ​បំផុត​ចន្លោះ​ពី​ថ្ងៃទី​ ​៨​ ​ដល់​ថ្ងៃទី​ ​២៣​ ​ខែកក្កដា ​កន្លងមក​នេះ

ពលរដ្ឋ​អាល្លឺម៉ង់​ ជាង​៧០​ភាគរយ​ គ្មាន​ជំនឿចិត្ត​លើ​ប្រសិទ្ធភាព​វិស័យ​យោធា​ក្នុងករណី​ប្រទេស​ជួប​សង្គ្រាម​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

ប្រជាជន​អាល្លឺម៉ង់​​ដ៏ច្រើន​លើសលប់​មិន​មាន​ជំនឿចិត្តទៅលើ​កងកម្លាំងប្រដាប់​អាវុធ​ និង​កងកម្លាំង​ការពារ​ជាតិ​របស់​ខ្លួន​នោះទេថា អាចមាន​សមត្ថភាពការពារ​ប្រទេស​ពី​ការ​វាយប្រហារ​ណាមួយ​ពីប្រទេសបច្ចាមិត្តនៅពេល​អនាគត

ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ចលនានេះ បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ដល់​សហគ្រាស​ក្នុង​ស្រុក​ ​ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម​ឱ្យ​ឈរ​រឹងមាំ​នៅលើ​ទីផ្សារ

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

Leave a Reply

Your email address will not be published.Required fields are marked *