សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ស្វាគមន៍ភាគហ៊ុនិក ABA សម្រាប់ជំនួប​កំពូល

ភ្នំពេញ ៖ គណៈប្រតិភូធនាគារជាតិកាណាដា និងធនាគារ ABA កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជំនួបកំពូលនេះ បានបញ្ជាក់ជាថ្មី ចំពោះការគាំទ្រដ៏មុតមាំរបស់គ្រឹះស្ថានហិរញ្ញវត្ថុទាំងពីរ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត។ 

គណៈប្រតិភូ ដែលដឹកនាំដោយលោក Laurent Ferreira អគ្គនាយក និងជានាយកប្រតិបត្តិនៃធនាគារជាតិកាណាដា បានអញ្ជើញមកដល់វិមានសន្ដិភាព។ កិច្ចសន្ទនាជាមួយសម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានផ្ដោតលើការពិភាក្សាជុំវិញប្រធានបទ សំខាន់ៗជាច្រើនដូចជា ការពង្រឹងសក្ដានុពលវិនិយោគ ការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការវិនិយោគ ហេដ្ឋារចនាសម្ពន្ធ និងគម្រោងនានាដែលនាំមកនូវចីរភាព ខណៈដែលធនាគារជាតិកាណាដាត្រូវបានទទួលស្គាល់ជា វិនិយោគិន ផ្ទាល់ពីបរទេសដ៏ធំបំផុតមួយនៅកម្ពុជា។  

មានចំណាប់អារម្មណ៍នាឱកាសនោះ លោក Laurent Ferreira បានសាទររាជរដ្ឋាភិបាលកម្ពុជា ចំពោះការរក្សាបាននូវកំណើនសេដ្ឋកិច្ចរយៈពេលវែង និងវឌ្ឍនភាពជាបន្ដបន្ទាប់របស់ប្រទេសជាតិ។ លោកក៏បានកោតស្ញប់ស្ញែង ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការផ្ដោតសំខាន់លើការរីកចម្រើនផ្នែកឌីជីថល និងការពង្រីកភាពជាដៃគូរបស់ រដ្ឋាភិបាលឲ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។ 

លោក Laurent Ferreira មានប្រសាសន៍ថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបាន ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដែលធានាបាននូវភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍផ្នែកសង្គម”។ លោកបានបន្ថែមថា “សេដ្ឋកិច្ចដ៏រស់រវើក និងបរិយាកាសធុរកិច្ចប្រកបដោយអំណោយផលល្អរបស់កម្ពុជា  បានបង្កើតលក្ខខណ្ឌដ៏ប្រសើរសម្រាប់ភាព រីកចម្រើនរបស់ ABA។ ធនាគារជាតិកាណាដា សូមធ្វើការវាយតម្លៃខ្ពស់ និងសូមសម្ដែងនូវអំណរគុណចំពោះឱកាសក្នុងការធ្វើ ប្រតិបត្តិការធុរកិច្ចនៅកម្ពុជា និងជាគំរូដ៏ល្អមួយនៃការវិនិយោគប្រកបដោយជោគជ័យនៅកម្ពុជា”។ 

ក្នុងនាមជាធនាគារដ៏ធំមួយក្នុងចំណោមធនាគារធំៗនៅកាណាដា និងជាភាគហ៊ុនិករបស់ធនាគារ ABA ធនាគារជាតិកាណាដា បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួន ក្នុងការលើកកម្ពស់ការវិនិយោគ និងផ្សព្វផ្សាយកិត្តិនាមរបស់កម្ពុជាជាគោលដៅវិនិយោគ និងធុរកិច្ចដ៏សុវត្ថិភាព និងទាក់ទាញ។ លោក Laurent Ferreira បានសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់ធនាគារ នៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជា បានលើកមុខមាត់របស់កម្ពុជានៅប្រទេសកាណាដា ក្នុងនាមជាគោលដៅវិនិយោគដែលមានអំណោយផលល្អ។ ធនាគារជាតិកាណាដាចូលរួមយ៉ាងសកម្ម ក្នុងការណែនាំអំពីកម្ពុជាដល់អតិថិជនរបស់ខ្លួនដែលស្វែងរក ការពង្រីកវិសាលភាពទៅក្រៅប្រទេស ដោយពង្រឹងទំនុកចិត្តបន្ថែមទៀតចំពោះសក្តានុពលរបស់ព្រះរាជាណាចក្រកម្ពុជា។ 

គួររំលឹកផងដែរថា កាលពីខែសីហា ឆ្នាំ2024 ធនាគារជាតិកាណាដា បានរៀបចំកិច្ចប្រជុំកំពូលរវាងគណៈប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា និងបណ្ដាធុរជន និងវិនិយោគិនឆ្នើមរបស់កាណាដា។ កម្មវិធីជំរុញ និងទាក់ទាញវិនិយោគិន (Investment Roadshow) ដែលដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី1 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីឱកាសវិនិយោគដ៏ទាក់ទាញរបស់កម្ពុជា នៅសហរដ្ឋអាមេរិក និងកាណាដា។  

ចំណុចសំខាន់មួយទៀតនៃកិច្ចពិភាក្សានេះ ផ្ដោតលើភាពជាដៃគូយូរអង្វែងរវាង ABA ​និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ វឌ្ឍនភាពឌីជីថល។ ធនាគារបានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់របស់ខ្លួន ក្នុងការគាំទ្ររដ្ឋាភិបាលដើម្បីអនុវត្តដំណោះស្រាយ សេវាឌីជីថលនវានុវត្ត ពង្រឹងប្រសិទ្ធភាព និងលទ្ធភាពចូលប្រើប្រាស់សម្រាប់វិស័យនានា។  

ធនាគារ ABA​ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច   

ធនាគារ ABA បានពង្រឹងជំហររបស់ខ្លួនជាដៃគូដ៏សំខាន់មួយ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយបានបន្ដផ្ដល់ប្រាក់កម្ចីរហូតដល់ 8.6 ពាន់លានដុល្លារ ដល់វិស័យសំខាន់ៗដូចជា វិស័យពាណិជ្ជកម្ម ទេសចរណ៍ កម្មន្ដសាល និងកសិកម្ម។ លើសពីការផ្ដល់សេវាធនាគារស្ដង់ដារ ABA ក៏បានផ្តល់ហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនាសម្ពន្ធនានា ដែលជំរុញដល់ផលិតភាព និងសមត្ថភាពប្រកួតប្រជែងរបស់ជាតិផងដែរ។ 

ការផ្ដល់ហិរញ្ញប្បទានថ្មីៗរបស់ធនាគាររួមមាន សញ្ញាបណ្ណបៃតង ដែលគាំទ្រដល់កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ និងពង្រឹងជំហររបស់កម្ពុជានៅក្នុងតំបន់។ បន្ថែមពីលើនេះ ABA ក៏បានផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាគំនិតផ្តួចផ្តើមដ៏ធំ និងមានសារៈសំខាន់មួយ សម្រាប់បង្កើនការតភ្ជាប់សេដ្ឋកិច្ច និងជំរុញកំណើនទេសចរណ៍ និងភស្តុភារកម្ម។ 

កិច្ចសហការរបស់ធនាគារជាមួយរដ្ឋាភិបាល បន្ដពង្រីកជាលំដាប់ ជាពិសេសនៅក្នុងកិច្ចការប្រមូលពន្ធ។ ក្នុងនាមជាធនាគារដែល ប្រមូលពន្ធជូនរដ្ឋដ៏ធំបំផុតមួយរបស់កម្ពុជា ABA អាចជួយដល់រដ្ឋាភិបាលក្នុងកិច្ចការប្រមូលពន្ធ ដោយក្នុងនោះ 25% សម្រាប់ពន្ធដារគ្រប់ប្រភេទ និង 10% សម្រាប់ពន្ធគយ និងកាតព្វកិច្ចផ្សេងៗតាមរយៈបណ្តាញសាខាទូទាំងប្រទេស និងផ្លែតហ្វម សេវាធនាគារឌីជីថល ដោយពង្រឹងតួនាទីរបស់ធនាគារក្នុងការពង្រឹងប្រតិបត្តិការសារពើពន្ធរបស់ជាតិ។ 

ABA ក៏លេចធ្លោផងដែរក្នុងនាមជាសហគ្រាសបង់ពន្ធដ៏សំខាន់មួយ ដោយបានរួមចំណែកបង់ពន្ធប្រមាណ 500 លានដុល្លារ ចាប់តាំងពីឆ្នាំ 2009 មក។ ដោយត្រូវបានទទួលស្គាល់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះតម្លាភាព និងឧត្ដមានុវត្តន៍  ធនាគារបានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ “ប្រភេទមាស” ពីអគ្គនាយកដ្ឋានពន្ធដារ សម្រាប់រយៈពេលប្រាំបីឆ្នាំ ជាប់ៗគ្នា។ 

ការគាំទ្រដល់ទស្សនវិស័យអនាគតរបស់កម្ពុជា  

អនាគតសេដ្ឋកិច្ចរបស់កម្ពុជា មានភាពល្អប្រសើរ គួរជាទីរំពឹងខ្ពស់។ យុទ្ធសាស្ត្របញ្ចកោណ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល កម្ពុជា ដើម្បីសម្រេចបានជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ 2030 បានកំណត់ផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់ និងមោះមុត។ ABA ត្រៀមរួចជាស្រេច ក្នុងការគាំទ្រដល់បណ្ដាគោលដៅយុទ្ធសាស្ដ្រជាតិ តាមរយៈការលើកកម្ពស់បរិយាបន្ន ហិរញ្ញវត្ថុ ជំរុញនវានុវត្តន៍ និងលទ្ធភាពចូលរួមនៅក្នុងសកម្មភាពសេដ្ឋកិច្ច។ 

ជាមួយការគាំទ្រឥតងាករេពីរាជរដ្ឋាភិបាលកម្ពុជា ធនាគារ ABA នឹងបន្ដចូលរួមចំណែកដើម្បីសម្រេចបាននូវចក្ខុវិស័យរួម ធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើន និងបរិយាបន្នហិរញ្ញវត្ថុ។ 

អំពីធនាគារ ABA 

ABA (www.ababank.com) ជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា គិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល និងប្រាក់ ចំណេញផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 ដល់ 2023 របស់ធនាគារជាតិនៃកម្ពុជា។ 

ជាមួយបណ្ដាញសាខាចំនួន 99, ទីតាំងស្វ័យសេវាចំនួន 46, ម៉ាស៊ីនស្វ័យសេវាជាង 1700+ នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប ធនាគារ ABA បម្រើអតិថិជនបានកាន់តែច្រើនឡើងៗ ជាមួយសេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែប គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ 

ធនាគារ ABA គឺជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដាដែលជាគ្រឹះស្ថានធនាគារដ៏ធំបំផុតមួយនៅប្រទេសកាណាដា។ 

អំពីធនាគារជាតិកាណាដា 
ធនាគារជាតិកាណាដា (www.nbc.ca) គឺជាគ្រឹះស្ថានហិរញ្ញវត្ថុមួយដែលមានទ្រព្យសកម្មប្រមាណ 334 ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី 31 ខែមករា ឆ្នាំ 2025 និងមានបណ្តាញធនាគារឆ្លើយឆ្លងដ៏ធំនៅទូទាំងពិភពលោធនាគារជាតិកាណាដា ទទួលបានចំណាត់ថ្នាក់ឥណទាន “A” ពី S&P “A+” ពី Fitch និង “A1” ពី Moody’s។  


ធនាគារជាតិកាណាដាមានទីស្នាក់ការកណ្តាលនៅទីក្រុងម៉ុងរ៉េអាល់ ហើយមានសាខានៅស្ទើរតែគ្រប់ខេត្តនៃប្រទេសកាណាដា ដែលបម្រើអតិថិជនចំនួន 2.8 លាននាក់ ។ ធនាគារជាតិកាណាដា គឺជាធនាគារឈានមុខគេនៅខេត្តកេប៊ិច ដែលជាជម្រើសដៃគូ របស់សហគ្រាសធុនតូច និងមធ្យម ។  


មូលបត្ររបស់ធនាគារ ត្រូវបានចុះបញ្ជីនៅផ្សារហ៊ុនតូរ៉ុនតូ (TSX: NA)។ ធនាគារមានអតិថិជននៅក្នុងសហរដ្ឋអាមេរិក អឺរ៉ុប និងតំបន់ជាច្រើនទៀតរបស់ពិភពលោក តាមរយៈការបម្រើសេវាពីការិយាល័យតំណាង ក្រុមហ៊ុនបុត្រសម្ពន្ធ និងដៃគូរបស់ខ្លួន ។ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *