ឆ្នាំ២០២៤ កម្ពុជាមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាង ១៣លានគណនី ខណៈការចែករំលែកព័ត៌មានក្លែងក្លាយនឹងត្រូវប្រឈមនឹងច្បាប់

ភ្នំពេញ ៖ ចំនួនអ្នកប្រើបណ្តាញសង្គមហ្វេសប៊ុកនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មានការកើនឡើងគួរកត់សម្គាល់ ដែលរហូតដល់ដំណាច់ឆ្នាំ២០២៤កន្លងទៅ មានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការប្រមាណជាង ១៣លានគណនី ។​

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងឱ្យដឹងក្នុងសន្និសីទពត៌មាន ការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅរសៀលថ្ងៃទី៣១​ ខែមិនា ឆ្នាំ២០២៥ ថា សម្រាប់ឆ្នាំ២០២៤កន្លងទៅ មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានចំនួន១៣លានគណនី ចំណែកអ្នកប្រើបណ្តាញសង្គម Tick Took, Messenger, Instagram ចំនួន ១០លានគណនីផងដែរ ដែលបណ្តាញទំនាក់សង្គមទាំង៤ខាងលើ កំពុងមានសក្តានុពល និងមានតួនាទីយ៉ាងសំខាន់ក្នុងការចែករំលែកព័ត៌មាន ទាំងព័ត៌មានវិជ្ជមាន និងព័ត៌មានអវិជ្ជាមាន ទាំងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ។

ឯកឧត្តមបានបញ្ជាក់ថា ៖

«ក្នុងចំណោមបណ្តាញសង្គមខាងលើ ក្រសួងព័ត៌មាន ក៍បានរកឃើញគណនីក្លែងក្លាយជាច្រើនផងដែរ ដែលកាលពីឆ្នាំ២០២៣កន្លងទៅ ចំនួនអ្នកបង្កើតគណនីក្លែងក្លាយមានចំនួន ៣,០២៨គណនី និងឆ្នាំ ២០២៤ ក្រសួងបានរកឃើញគណនីក្លែងក្លាយចំនួន ៣,៦៥២ គណនីផងដែរ មានការកើនឡើងប្រមាណជា ១៤%។ របាយការណ៍ដែលត្រូវបានកត់ត្រាប្រចាំថ្ងៃ ដោយមិនរាប់ចូលគ្រប់វិស័យនោះទេ ប៉ុន្តែក្រុមការងារផ្តោតលើវិស័យសំខាន់ៗ ទាក់ទងនឹងសន្តិភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ ពាក់ព័ន្ធនឹងការដឹកនាំរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងបញ្ហាផ្សេងៗមួយចំនួនទៀត ដែលនាំឱ្យកើតមានបញ្ហាភ័ណ្ឌច្រលំ យល់ច្រលំ ប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈជាដើម»។​

ប្រភេទនៃព័ត៌មានក្លែងក្លាយទាំងនេះ ត្រូវបានចែកចេញជា ៣ ធំៗ ទី១.ហៅថាព័ត៌មានក្លែងបន្លំ, ទី២.ព័ត៌មានបំភ្លៃ និងទី៣.ជាព័ត៌មានភណ្ឌច្រលំ នៅក្នុងចំណោមព័ត៌មានក្លែងក្លាយទាំងពីរ(ទី១ និងទី២)ខាងលើ ត្រូវបានបង្កើតឡើងដោយចេតនាអាក្រក់ ចំណែកព័ត៌មានទី៣ ព័ត៌មានភណ្ឌច្រលំ​ គឺព័ត៌មានចេតនា ដែលមានចរិតបំផ្លាញសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ញុះញង់ស្អប់ជាតិសាសន៍ជាដើម។ ដូច្នេះ ដើម្បីជៀសវាងបញ្ហាប្រឈមផ្លូវច្បាប់ សូមអ្នកព័ត៌មាន រួមនឹងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ត្រូវមានវិជ្ជាជីវៈ ត្រូវយកចិត្តទុកចិត្តផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់ មុននឹងចេញផ្សាយជាសាធារណៈ ព្រោះពេលខ្លះប្រភពផ្តល់ឱ្យអ្នកព័ត៌មាន មានភាពមិនស្មោះត្រង់ ជាមួយអ្នកព័ត៌មាន ដែលអាចប្រឈមផ្លូវច្បាប់ ទាំងប្រភព និងអ្នកបង្ហោះព័ត៌មានទៀតផង៕ វិន ឈុនហ៊ាត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

Leave a Reply

Your email address will not be published.Required fields are marked *