ភ្នំពេញ ៖ក្រុមហ៊ុនជប៉ុនចំនួន៦ បានបង្ហាញគោលបំណងវិនិយោគលើវិស័យកសិកម្មលើផលិតកម្មបន្លែ ការបង្កើតសាលាកសិកម្ម និងម៉ាស៊ីនចម្រោះទឹក ជាដើម។
ការបង្ហាញគោលបំណងវិនិយោគនេះក្នុងពេលដែល ឯកឧត្តម ស៊ឺស៊ឺមី តៃ (Susumu Tai) កុងស៊ុលកិត្តិយសប្រចាំតំបន់សេនដៃប្រទេសជប៉ុន អមដោយប្រធាន និងតំណាងក្រុមហ៊ុនជប៉ុនចំនួន៦ បានចូលជួបពិភាក្សាការងារជាមួយឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាតំណាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រភពពីក្រសួងកសិកម្ម បានឱ្យដឹងថា ឯកឧត្តម ស៊ឺស៊ីមិ តៃ និងតំណាងក្រុមហ៊ុនទាំង៦បានបង្ហាញពីបំណងចង់បង្កើតសាលាកសិកម្មនៅក្នុងបរិវេណវិទ្យាល័យមួយនៅខេត្តព្រៃវែង ដើម្បីបន្ថែមការបណ្តុះបណ្តាលសិស្សអំពីផលិតកម្មបន្លែក្នុងចរន្តទឹក (Hydroponic) ដោយប្រើប្រាស់ម៉ាស៊ីនចម្រោះទឹកផលិតនៅប្រទេសជប៉ុន (អាចច្រោះទឹកសមុទ្របរិភោគបាន) ដែលការប្រើទឹកបែបនេះអាចលើកគុណភាពបន្លែ សម្រាប់សុខភាព និងបន្តប្រមែប្រមូលយកគ្រឿងយន្តកសិកម្មដែលកសិករជប៉ុនប្រើប្រាស់ ដើម្បីប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលគ្រឿងយន្ត និងបរិក្ខារទាំងនោះ អាចមកដល់កម្ពុជានៅក្នុងខែមេសា ឬ ខែឧសភា ឆ្នាំ២០២៤ នាពេលខាងមុខ។
ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន បានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូក្រុមហ៊ុន ដោយឯកឧត្តមបានសន្យាថា នឹងជួយសម្របសម្រួលក្នុងការបង្កើតសាលាកសិកម្មនៅវិទ្យាល័យព្រៃវែង ដើម្បីយុវជនវ័យក្មេងអាចមានការយល់ដឹងអំពីផលិតកម្មបន្លែ ។

ឯកឧត្តមបានបន្តថា ៖ចំពោះគ្រឿងយន្ត និងបរិក្ខារដែលភាគីជប៉ុនសន្យាផ្តល់ឱ្យនោះ ក្រសួងនឹងជូនដល់សហគមន៍កសិកម្មទំនើប ដែលនឹងបង្កើតឡើងនាពេលខាងមុខ ដើម្បីប្រើប្រាស់សម្រួលដល់ការងារផលិតកម្មរបស់ពួកគាត់៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content