បរទេស ៖ តាមរយៈទិន្នន័យជាផ្លូវការមួយដែលចេញដោយរដ្ឋាភិបាលក្រុងហុងកុងកាលពីថ្ងៃចន្ទម្សិលមិញនេះបានបង្ហាញថា តម្លៃលំនៅដ្ឋានឯកជននៅក្នុងទីក្រុងគឺនៅតែមានការកើនឡើងជាបន្តបន្ទាប់ ពោលគឺរយៈពេល ៥ខែជាប់គ្នានៅដើមឆ្នាំ២០២១នេះមានកំណើនរហូត។
សន្ទស្សន៍នៃការកើនឡើងនៃតម្លៃលំនៅដ្ឋានគឺមានប្រមាណជា ០.៦ ភាគរយកាលពីខែឧសភាដែលធៀបទៅនឹងខែមេសា ដោយឡែកក្នុងរយៈពេល ៥ខែដើមឆ្នាំកន្លងទៅនេះមានសន្ទស្សន៍ឡើងដល់ទៅ ៣.៦ ភាគរយដែលជាទំហំដ៏ខ្ពស់មួយ ប៉ុន្តែបើធៀបទៅនឹងសន្ទស្សន៍កាលពីខែឧសភាឆ្នាំ ២០១៩ ដែលមានកំណើនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រទីក្រុងហុងកុងនោះ ទាបជាងប្រមាណ០.៨ភាគរយ។

យោងតាមការសន្និដ្ឋានរបស់ក្រុមអ្នកជំនាញអចលនទ្រព្យបានបញ្ជាក់ថា ដោយសារតែកត្តាងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិនទាំងមូលទើបធ្វើឲ្យតម្លៃលំនៅដ្ឋានបានបន្តកើនឡើងបែបនេះ។ លើសពីនោះពួកគេក៏បានព្យាករណ៍ដែរថា តម្លៃលំនៅដ្ឋានក៏នៅតែបន្តកើនឡើង ហើយថែមទាំងអាចបំបែកកំណត់ត្រាទៀតផងនៅក្នុងត្រីមាសទី៣ឆ្នាំនេះ ហើយអាចនឹងមានសន្ទស្សន៍ខ្ពស់កើនឡើងដល់ទៅ ៥ភាគរយនៅក្នុងត្រីមាសទី២នៃឆ្នាំ២០២១ដដែលនេះ។
ក្រុមហ៊ុន Cushman & Wakefield ទិញ និងលក់អចលនទ្រព្យរបស់អាមេរិកប្រចាំនៅទីក្រុងហុងកុងបានធ្វើការរំពឹងទុកថាចំនួនទិញលក់លំនៅដ្ឋាននៅត្រឹមពាក់កណ្តាលឆ្នាំនេះនឹងអាចកើនឡើងខ្ពស់ដូចគ្នាទៅនឹងលទ្ធផលដែលខ្លួនធ្លាប់សម្រេចបានកាលពីឆ្នាំ២០២១។ ជាមួយគ្នានេះ ខណៈពេលដែលទីផ្សារអចលនទ្រព្យកំពុងមានសន្ទុះខ្លាំងនៅពេលនេះ បណ្តាក្រុមហ៊ុនដែលជាអ្នកអភិវឌ្ឍអចលនទ្រព្យ និងសំណង់ក៏កំពុងតែមមាញឹកក្នុងការសាងសង់គម្រោងថ្មីៗរបស់ខ្លួនសម្រាប់ដាក់លក់នៅលើទីផ្សារដោយក្ដីសង្ឃឹមថានឹងជួយបង្កើនសកម្មភាពទិញលក់បន្ថែមទៀត។
ផ្អែកតាមរបាយការណ៍ដែលបានចេញដោយវិទ្យាស្ថាន Urban Reform Institute និង Frontier Centre for Public Policy បានផ្តល់ចំណាត់ថ្នាក់លេខ ១ ដល់ទីក្រុងហុងកុង ក្នុងនាមជាទីក្រុងដែលមានលំនៅដ្ឋានតម្លៃថ្លៃជាងគេក្នុងចំណោមបណ្តាទីក្រុងធំៗលើពិភពលោក ដោយចំណាត់ថ្នាក់កំពូលនេះទីក្រុងហុងកុងបានទទួលចំនួន ១១ឆ្នាំជាប់គ្នារួចមកហើយគិតមកត្រឹមឆ្នាំ២០២០ នេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content