ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

បរទេស ៖ ក្នុងស្ថានភាពដែលពិភពលោកកំពុងងាកខ្លួនទៅរកថាមពលដែលបញ្ចេញឧស្ម័នកាបូនតិច ឬថាមពលកាបូនទាប Low-carbon energy នោះ វាជាកត្តាដែលធ្វើឲ្យការកើនឡើងនៃបច្ចេកវិទ្យានានាសម្រាប់គាំទ្រក៏មានការស្ទុះឡើងខ្លាំងផងដែរ ដែលអ្នកវិភាគមើលឃើញថា ការជីករុករករ៉ែ និងវត្ថុធាតុដើមកម្រច្រើនប្រភេទរបស់ភពផែនដីក៏នឹងកើនឡើងក្នុងល្បឿនដែលមិនធ្លាប់ឃើញមានពីមុន។

រ៉ែ និងវត្ថុធាតុដើមកម្រដែលយើងអាចមើលឃើញជាក់ស្តែងថាកំពុងតែមានតំរូវការខ្លាំងទាំងនោះ រួមមានទាំងលីចូម, ស្ពាន់ធ័រ, ទង់ដែង និងនីកែល ជាដើម ដែលពួកវាកំពុងចាប់ផ្តើមមានទីផ្សារយ៉ាងខ្លាំងក៏ដោយសារតែវាជាសមាសធាតុដ៏ចំបាច់ក្នុងការផលិតរថយន្តអគ្គិសនី និងឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងវិស័យផលិតថាមពលកកើតឡើងវិញផងដែរ។

ការពន្លឿនផែនការបញ្ចេញឧស្ម័នស្មើសូន (Net Zero ) ដែលជាយន្តការតែមួយគត់សម្រាប់ពិភពលោកចូលរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុគឺមានន័យជាការពន្លឿនផលិតកម្មផលិតឧបករណ៍បច្ចេកវិទ្យាសំខាន់ៗខាងលើនេះ ប៉ុន្តែទោះបីជាយ៉ាងណាក្តី វាចាំបាច់ត្រូវតែធ្វើឡើងឲ្យស្របទៅនឹងបច្ចុប្បន្នភាព និងតម្រូវការជាក់ស្តែង។

ភ្នាក់ងារអន្តរជាតិទទួលបន្ទុកវិស័យថាមពលហៅកាត់ថា IEA បានព្យាករណ៍ថាដើម្បីសម្រេចឲ្យបាននូវផែនការ Net Zero ឆ្នាំ២០៥០នោះ ពិភពលោកចាំបាច់ត្រូវតែមានចំណែករថយន្តអគ្គិសនីឲ្យបានក្នុងទីផ្សារសកលលោកសរុបដល់ទៅ៦០ភាគរយត្រឹមឆ្នាំ២០៣០ និងប៉ានស្មានថា ការប្រើប្រាស់រ៉ែកំរទាំងអស់នោះនឹងមានកំណើនដល់ទៅ៦ដងនៅត្រឹមឆ្នាំ២០៤០ ធៀបទៅនឹងការប្រើប្រាស់រ៉ែកំរនៅក្នុងពេលបច្ចុប្បន្ន។

ថ្វីត្បីតតែវាជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់មនុស្សយើងគ្រប់គ្នាដើម្បីគេចចេញពីបញ្ហាបម្រែបម្រួលអាកាសធាតុក្តី ប៉ុន្តែក្នុងដំណាក់កាលនៃការផ្លាស់ប្តូរការប្រើប្រាស់ថាមពលនេះវាក៏នឹងអាចធ្វើឲ្យពិភពលោកគួរមានក្តីបារម្ភផងដែរប្រសិនបើការគ្រប់គ្រង និងការអនុវត្តមិនមានប្រសិទ្ធភាព។

យោងតាមការវិភាគដោយ The McKinsey&Company ដែលជាក្រុមហ៊ុនប្រឹក្សា និងយុទ្ធសាស្ត្រដ៏ចំណាស់អាយុកាលជាង១០០ឆ្នាំរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា តម្រូវការ និងការផ្កត់ផ្គង់នៃវត្ថុធាតុដើមដែលជារ៉ែកម្រ និងវត្ថុធាតុដើមសំខាន់ៗទាំងនោះនឹងអាចផ្ទុះឡើងជាវិបត្តនៅចន្លោះឆ្នាំ២០៣០ប្រសិនបើមិនអាចបំពេញចន្លោះប្រហោងនេះឲ្យបានត្រឹមត្រូវនោះទេ ហើយត្រឹមតែរយៈពេលមួយឆ្នាំពោលគឺនៅក្នុងឆ្នាំ២០៣០ប៉ុណ្ណោះ ពិភពលោកបែរជាអាចនឹងបញ្ចេញឧស្ម័នបំពុលដល់ទៅ៤០០ទៅ៦០០លានតោនកាបូនឌីអុកស៊ីតទៅវិញ។

The WEFORUM និង The McKinsey បានធ្វើការសហការគ្នាបង្កើតបានជាគំនិតផ្តួចផ្តើមមួយក្នុងការតាមដាន និងវិភាគអំពីបញ្ហាប្រថុយប្រថាននានាក្នុងករណីដែលការបំពេញចន្លោះតម្រូវការ និងផ្គត់ផ្គង់ពិតអាចកើតមានឡើងមែននោះដោយក្នងនោះវិបត្តិដែលអាចនឹងប្រឈមមុខមានដូចជាការកើនឡើងនៃតម្លៃក្នុងការផលិតបច្ចេកវិទ្យាគាំទ្រថាមពលកាបូនទាប, ភាពយឺតយ៉ាវនៃការផ្លាស់ប្តូរថាមពលរបស់ពិភពលោកតាមផែនការ, ធ្វើឲ្យសកម្មភាពជីករករ៉ែកំរកាន់តែមិនមានភាពទំនួលខុសត្រូវនិងចុងក្រោយអាចបង្កទៅជាភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

ស្វែងយល់ពីតម្លៃដីធ្លីនៅតាមតំបន់​នានា​ក្នុង​ខណ្ឌឫស្សីកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/09/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅក្នុង​រាជធានីភ្នំពេញ តាមបណ្ដាខណ្ឌ​នានា​ មិនមានកា​រប្រែប្រួល ឬឡើងថ្លៃជាង​ឆ្នាំ២០២៥​នោះទេ ដោយតំបន់​ខ្លះ​ដែលធ្លាប់តែឡើងខ្ពស់​ក៏បានធ្លាក់ចុះបន្តិច​វិញ តំបន់ខ្លះទៀត​មិនឡើង ហើយមិនចុះដែរ