អង្ករ​ល្អ​បំផុត​របស់​កម្ពុជា នឹង​ទៅ​អង្រួន​ទីផ្សារ​អន្តរជាតិ​នៅ​អាល្លឺម៉ង់

ភ្នំពេញ ៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នឹង​ដឹកនាំ​ប្រតិភូ​ក្រុមហ៊ុន​នាំចេញ​អង្ករ​លំដាប់​កំពូលរបស់​ប្រទេស​ចំនួន ១៣ ក្រុមហ៊ុន ចូលរួម​ក្នុង​ពិព័រណ៍​ម្ហូបអាហារ​អន្តរជាតិ ANUGA 2025 – International Foods Industry Trade Fair នៅ​ទីក្រុង​កូឡូញ ប្រទេស​អាល្លឺម៉ង់ នៅដើម​ខែ​តុលា ខាងមុខនេះ ខណៈដែលពិព័រណ៍​ម្ហូបអាហារ​អន្តរជាតិ គឺជាព្រឹត្តិការណ៍​ដ៏​ធំ​បំផុត​របស់​ពិភពលោក ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី ០៤ ដល់​ថ្ងៃទី ០៨ ខែ​តុលា ឆ្នាំ ២០២៥។

សហព័ន្ធស្រូវអង្ករកម្ពុជា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា ​ការ​ចូលរួម​ពិព័រណ៍ ANUGA 2025 គឺ​ដើម្បី ធ្វើ​ពិពិធកម្ម​ទីផ្សារ ដែល​ជា​គោលនយោបាយ​ច្បាស់លាស់​របស់​រាជរដ្ឋាភិបាលក្នុងការ​ជំរុញ​ផលិតផល​ និង​ការ​ដាំដុះ​តាម​តម្រូវការ​ទីផ្សារ។ ក្រុមហ៊ុននាំចេញអង្កររបស់​កម្ពុជា​ទាំង ១៣ នឹង​ដាក់​តាំង​បង្ហាញ​នូវ​ផលិតផល​អង្ករមាន​គុណភាព​ខ្ពស់​បំផុត​របស់​ខ្លួន ដែល​ធ្លាប់​បាន​ដណ្តើម​ពានរង្វាន់ “អង្ករ​ល្អ​បំផុត​របស់​ពិភពលោក” ទៅកាន់​ទស្សនិកជន អ្នកជំនាញ និង​អ្នក​ធ្វើ​សេចក្តី​សម្រេចចិត្ត​ក្នុង​វិស័យ​ចំណីអាហារ​ទូទាំង​សកលលោក។

លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុ រ៉ាយស៍ បានទូរទស្សន៍អប្សារាថា ការចូលរួមក្នុងពិព័រណ៍ធំប្រចាំឆ្នាំនៅសហគមន៍អឺរ៉ុបលើកនេះ នឹងអនុញ្ញាតឲ្យកម្ពុជាអាចបង្ហាញសក្តានុពលអង្ករ ដល់ដៃគូពាណិជ្ជកម្ម និងអតិថិជនថ្មីៗក្នុងតំបន់អឺរ៉ុប។ អង្ករកម្ពុជាធ្លាប់ដណ្តើមបានពានរង្វាន់ អង្ករល្អបំផុតរបស់ពិភពលោកជាបន្តបន្ទាប់។ កេរ្តិ៍ឈ្មោះដ៏ល្បីនៃអង្ករកម្ពុជានេះ បានជួយសម្រួល​ដល់ការបញ្ចុះបញ្ចូលទៅកាន់អតិថិជនដែលមិនធ្លាប់ស្គាល់អង្ករកម្ពុជាតាមរយៈការតាំងពិព័រណ៍នេះ។

ប្រទេសអាល្លឺម៉ង់ គឺជាទីផ្សារអង្ករមួយ​របស់កម្ពុជា​ក្នុងចំណោមបណ្តា​ប្រទេសសមាជិក​សហភាពអឺរ៉ុប​សរុប​ចំនួន​២៧។ របាយការណ៍​ផ្លូវការកាលពីឆ្នាំ ២០២៤ បង្ហាញថា កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ប្រទេស អាល្លឺម៉ង់ ចំនួន ១ម៉ឺន ៣ពាន់តោន គិតជាទឹកប្រាក់ប្រមាណជាង ១២.៨ លាន​ដុល្លារអាមេរិក។

បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល៨ខែដើមឆ្នាំ ២០២៥ កម្ពុជានាំចេញអង្ករបានចំនួន ៤៧ម៉ឺនតោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ ក្រុមហ៊ុន។ ក្នុងនោះ​អង្ករ​កម្ពុជា​នាំចេញ​ទៅកាន់បណ្តាប្រទេសនៃតំបន់អឺរ៉ុបចំនួន ​២៦ ​ក្នុងបរិមាណអង្ករជាង ២ម៉ឺន២ពាន់តោន គិតជាទឹកប្រាក់ចំនួន ១៧៦លានដុល្លារសហរដ្ឋអាមេរិក។ សម្រាប់ប្រភេទអង្ករដែលបាននាំចេញរួមមានដូចជា អង្ករក្រអូប អង្ករសគ្រាប់វែង អង្ករចំហុយ អង្ករសរីរាង្គ និងអង្ករផ្សេងៗមួយចំនួនទៀត។

បើតាមសហព័ន្ធស្រូវអង្ករ នេះគឺជាការ​ចូលរួមក្នុងពិព័រណ៍​អន្តរជាតិ​របស់វិស័យ​អង្ករកម្ពុជា​លើក​ទី ២ ខណៈការចូលរួមលើកទី ១ ធ្វើឡើងកាលពីឆ្នាំ២០២៣កន្លងទៅ។ ដោយឡែក ក្រុមហ៊ុនដែល​នឹង​ចូលរួម​ក្នុងពិព័រណ៍​នេះ រួមមាន ក្រុមហ៊ុន អេមរុ រ៉ាយស៍, ក្រុមហ៊ុន ហ្គោលដេន រ៉ាយស៍, ក្រុមហ៊ុន ឥណ្ឌូឆាយណា រ៉ាយស៍ មីល លីមីធីត, ក្រុមហ៊ុន កំពង់ធំ រ៉ាយស៍ មីល លីមីធីត, ក្រុមហ៊ុន ព្រីម្លិះ និងក្រុមហ៊ុន ខបភើរេសិន ជាដើម៕ ដោយ ៖ ទួន សុផល




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *