ឆ្នាំ២០២៤ សេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ បង្ហាញសញ្ញាវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា នៅឆ្នាំ២០២៤នេះ ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសដែលជាដៃគូសេដ្ឋកិច្ចពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា ដូចជា សហរដ្ឋអាមេរិក តំបន់អឺរ៉ុប ចិន ជប៉ុន និងអាស៊ានបូកបី (អាស៊ាន ចិន កូរ៉េ និងជប៉ុន) សុទ្ធតែបង្ហាញនូវសញ្ញាវិជ្ជមាន ដែលនឹងជះផលល្អដល់សេដ្ឋកិច្ចកម្ពុជាផងដែរ។

ឯកឧត្តម ផាន់ ផល្លា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់ វីជិនស៊ីភ្នំពេញសហរដ្ឋ នៅក្នុងវេទិកាសាធារណៈ ស្ដីពីការផ្សព្វផ្សាយច្បាប់ស្ដីពី​ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ បានថ្លែងថា អាមេរិក តំបន់អឺរ៉ុប ចិន ជប៉ុន និងអាស៊ានបូកបី (អាស៊ាន ចិន កូរ៉េ និងជប៉ុន) នៅតែជាដៃគូដ៏ប្រសើរសម្រាប់ពាណិជ្ជកម្មកម្ពុជា។

ឯកឧត្តម ផាន់ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ៖

«យើងអាចវាយតម្លៃបានថា សម្រាប់ឆ្នាំ២០២៤នេះ ជាសញ្ញាមានភាពវិជ្ជមាន នៅក្នុងដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ហើយនឹងអាចផ្តល់ផលល្អដល់កម្ពុជា»។

ឯកឧត្តម រដ្ឋលេខាធិការបញ្ជាក់ថា នៅឆ្នាំ២០២៣ និង២០២៤ សេដ្ឋកិច្ចរបស់កម្ពុជា មានសុទិដ្ឋិនិយមក្នុងការសម្រេចបានកំណើនសេដ្ឋកិច្ចល្អ ដោយឆ្នាំ២០២៣ អាចសម្រេចបាន ៥.៦ភាគរយ។ ការកើនឡើងនៃសេដ្ឋកិច្ចគាំទ្រ ដោយការងើបឡើងវិញនៃវិស័យទេសចរណ៍, ការកើនឡើងនៃការនាំចេញផលិតផលមិនមែនកាត់ដេរ ដែលឈានដល់ចំណុចខ្ពស់ ជាការនាំចេញផលិតផលកាត់ដេរ, លទ្ធផលល្អនៃវិស័យកសិកម្ម ទទួលបានតម្លៃខ្ពស់។

ឯកឧត្តមបានបន្តថា សម្រាប់ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថាមានកំណើន ៦.៦​ភាគរយ ដោយសារសញ្ញាវិជ្ជមាន នៃដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា ហើយវិស័យឧស្សាហកម្មមិនមែនកាត់ដេរ ក៏នៅតែរំពឹងថាមានកំណើនល្អ។ ចំណែកវិស័យទេសចរណ៍ ក៏រំពឹងថានឹងបន្តកើនឡើងផងដែរ ខណៈវិស័យកាត់ដេរ បានបង្ហាញសញ្ញាមានកំណើនឡើងវិញ នៅដើមឆ្នាំ២០២៤នេះ។

យោងតាមស្ថិតិពាណិជ្ជកម្មនាំចេញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុងខែមករា ឆ្នាំ២០២៤ ការនាំចេញរបស់កម្ពុជា គឺសម្រេចបានក្នុងទំហំទឹកប្រាក់ ១ ៩៦៧លានដុល្លារ។ ទំហំនេះកើនដល់២៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៣។ ក្នុងចំណោមទីផ្សារធំៗទាំង២០របស់កម្ពុជាក្នុងពិភលោក  គឺសហរដ្ឋអាមេរិក ជាទីផ្សារលំដាប់ទី១ ដោយទំនិញដែលកម្ពុជានាំទៅប្រទេសអាមេរិក នៅក្នុងខែមករា មានចំនួនប្រមាណ៦២៦លានដុល្លារ កើន ១១,៤ភាគរយ។

ចំពោះ​ការនាំចេញរបស់កម្ពុជាទៅវៀតណាម កើនរហូតដល់ជាង១១៦,៦ភាគរយ ដែលមានទំហំទឹកប្រាក់ ៣៧៣លានដុល្លារ ខណៈនាំចេញទៅប្រទេសចិនសម្រេចបាន១២១លានដុល្លារ​ កើន៥០ភាគរយ សម្រាប់ខែដំបូង នៃឆ្នាំ២០២៤។ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុនដែលជាទីផ្សារធំលំដាប់ទី៤​ សម្រេចបានជិត១១៧លានដុល្លារ កើន១១,៨ភាគរយ ផងដែរ។

ស្ថិតិពាណិជ្ជកម្មនាំចេញរបស់អគ្គនាយកដ្ឋាគយបានបង្ហាញថា ក្នុងខែមករា ឆ្នាំ២០២៤ កម្ពុជាសម្រេចទំហំពា​ណិ​ជ្ជកម្មជាមួយប្រទេសដៃគូក្នុងពិភពលោកបានប្រមាណ៤០០០លានដុល្លារ។ ក្នុងនោះមានការនាំចូលមាន ២ ០៩០លានដុល្លារ។ 

មន្រ្តីនៃក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤នេះ ត្រូវបានព្យាករថា នឹងងើបល្អប្រើសើរឡើងវិញ និងរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦% ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប ( ផសស) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៤២.៩៥៧ប៊ីលានរៀល ស្មើនឹងប្រមាណ ៣៥.១៦៨លានដុល្លារអាមេរិក ស្របពេលដែល ផ.ស.ស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២០៧១ដុល្លារអាមេរិក បើប្រៀបធៀបនឹង ១.៩១៧ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣។

សូមបញ្ជាក់ថា កាលឆ្នាំ២០២៣ កម្ពុជាសម្រេចទំហំពាណិជ្ជកម្ម​បាន ៤៦ ៨២៨លានដុល្លារ ដោយក្នុងនោះការនាំចេញមាន ២២ ៦៤៤លានដុល្លារ ចំណែករីឯនាំចូលវិញ មាន ២៤ ១៨៣លានដុល្លារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ