គិត​ត្រឹមឆ្នាំ២០២៤ ចិន​ បានផ្ដល់​ឥណទានសម្រាប់សាងសង់ស្ពាន​នៅកម្ពុជា​១៦​គម្រោងហើយ​

ភ្នំពេញ ៖ ចិនជា​​ប្រទេស​ដៃគូដ៏សំខាន់មួយ​ដែល​បាន​ជួយអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើ​ននៅកម្ពុជា ក្នុងនោះគ្រាន់តែស្ពាន​ដែល​ចិន​បានផ្ដល់​ឥណទាន​ដល់កម្ពុជា​សម្រាប់សាងសង់គិតត្រឹមឆ្នាំ២០២៤​នេះ​មានចំនួន១៦គម្រោង​ ហើយនៅព្រឹកថ្ងៃទី​១៩ កុម្ភៈ ២០២៤​នេះ ស្ពាន​ទី​១៦​ដែលជា​ឥណទាន​សម្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិតចិន​ បានបើក​ការដ្ឋានសាងសង់ជាផ្លូវការ​ក្រោម​អធិបតី​ភាព សម្ដេច​ធីបតីហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ ។

បើតាម​ប្រភព​ក្រសួងសាធារណការ​និងដឹកជញ្ជូន​បាន​បង្ហាញ​ពីគម្រោង​ស្ពាន​ដែល​សាងសង់​ក្រោម​ឥណទាន​សម្បទាន​ពី​សាធារណរដ្ឋ​ប្រជា​មានិតចិន រួមមាន ៖

1. ស្ពានមិត្តភាពកម្ពុជា-ចិន(សេកុងស្ទឹងត្រែង)

2. ស្ពានមិត្តភាព កម្ពុជា-ចិន(ព្រែកក្ដាម)

3. ស្ពានមិត្តភាពកម្ពុជា-ចិន(ព្រែកតាមាក់)

4. ស្ពានមិត្តភាពកម្ពុជា-ចិន (ជ្រោយចង្វារទី២)

5. ស្ពានមិត្តភាពកម្ពុជា-ចិន(មេគង្គស្ទឹងត្រែង)

6. ស្ពានមិត្តភាពកម្ពុជា-ចិន (តាខ្មៅ)

7. ស្ពានមិត្តភាពកម្ពុជា-ចិន(កោះធំ)

8. ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន(សែនសុខ)

9. ស្ពានមិត្តភាពកម្ពុជា-ចិន(ស្ទឹងត្រង់-ក្រូចឆ្មារ)

10. ស្ពានមិត្តភាពកម្ពុជា-ចិន(កោះអន្លង់ចិន)

11. ស្ពាន មិត្តភាពកម្ពុជា-ចិន(ឆ្លងកាត់ទន្លេមេគង្គក្រចេះ)

12-15. ស្ពានរំលង ឬស្ពានអាកាសចំនួន ៤កន្លែង (កាត់ពី លើផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ដែលជា​ផ្នែកនៃគម្រោងផ្លូវក្រវាត់ក្រុងទី៣

16.ស្ពាន ឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)

សម្រាប់ស្ពាន​ឆ្លងកាត់ទន្លេ​បាសាក់ ចាក់អង្រែ​ក្រោម-ព្រែក​ប្រា​ ឯកឧត្តម ​ប៉េង ពោធិ៍នា រដ្ឋ​មន្ត្រីក្រ​សួង​សា​ធារ​ណការ​ និងដឹកជញ្ជូន​បានមានប្រសាសន៍ថា​ គម្រោង​ស្ពាន​នេះ ជា​គម្រោង​យុទ្ធសាស្ត្រមួយ​យ៉ាង​សំខាន់​សម្រាប់ត​ភ្ជាប់​ទំនាក់ទំនង​ និងក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋ​អាជីវករ ធុរជន ​និងវិនិយោគិន​ តាម​រយៈ​ការ​ជួយ​សម្រប​សម្រួល​ការ​ធ្វើ​ដំណើរ​ទៅមក និងការ​ដឹកជញ្ជូន​គ្រប់​ប្រភេទ ពិសេស​អាចកាត់បន្ថយកា​រកក​ស្ទះ​ច​រាច​រ​ណ៍​នៅលើ​ស្ពាន​ព្រះមុនីវង្ស ស្ពា​នកោះពេជ្រ កោះ​នរាហ៍ និង​ស្ពាន​ព្រែក​សំរោ​ង​ ក្រុង​តាខ្មៅ បាន​មួយ​កម្រិត​បន្ថែ​មទៀត ។

ឯកឧត្តម​បានបន្តថា​ គម្រោងនេះ​នឹងជួយ​ដល់​ការអភិវឌ្ឍ និងពង្រឹង​បន្ថែម ​តំបន់ភូមិ​សាស្ត្រ​​​របស់​រាជធានីភ្នំពេញ ឱ្យ​មាន​​វិសាលភាពកាន់តែទូលំទូលាយ​ ដោយមាន​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទាក់ក្រឡាគ្នា​កាន់តែល្អប្រសើរ​ ។ ជារួម​ ការ​សាងសង់​ និងផ្លូវ​តភ្ជាប់​នេះ គឺអនុវត្តន៍ស្របតាម​កម្មវិធីនយោបាយ​ដ៏ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងកា​រតភ្ចាំប់​ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូ​វស្ពាន សំខាន់ៗ ។​

​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បានមានប្រសាសន៍ផងដែរ​ថា ការ​សាងសង់ស្ពាន​ និងហេដ្ឋារចនាសម្ព័ន្ធទាំងអស់​នា​ពេលកន្លងមកគឺជា​បង្រួម​ពេលវេលា​សម្រាប់បងប្អូន​ក្នុងការ​ធ្វើដំណើរ​។ ជាក់ស្ដែង​កាលពីមុន​ បងប្អូនធ្វើដំណើរ​ទៅ​ខេត្តស្ទឹង​ត្រែង​អាច​នឹ​ងសម្រាក​តាមផ្លូវ តែ​បច្ចុ​ប្ប​ន្ន​បងប្អូន​អាច​ធ្វើដំណើរ​វិល​ល្ងាច​បាន​យ៉ា​ងស្រួល ដោយសារ​មានផ្លូវ មានស្ពាន​ឆ្លងកាត់ទន្លេ​ ចំណាយ​ពេលវេលា​កាន់តែខ្លី  ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ក្រុមហ៊ុនធំៗចំនួន៣ សម្លឹងឃើញឱកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមហ៊ុនធំៗចំនួន៣ បានសម្លឹងឃើញឱកាសវិនិយោគនៅកម្ពុជាលើវិស័យថាមពល និងសេដ្ឋកិច្ច​ឌីជីថល ហើយបានមកស្វែងយល់ និងសុំការប្រឹក្សាយោបល់ពីរាជរដ្ឋាភិបាល ។

ធនាគារពិភពលោក (World Bank) ព្រមានថា តម្លៃប្រេងអាចឡើងថ្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,១២ ភាគរយ ឬ ៨៩,០១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៩២ ឬ ៨៣,៥៧ ដុល្លារក្នុងមួយបារ៉ែល

នាវាមួយគ្រឿង នាំទេសចរជាង៨០០នាក់មកពី២៧ប្រទេសចូលទស្សនាកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ការចូលចតរបស់នាវា SEABOURN SOJOURN មានគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេស​វៀតណាម