៥​ខែ​ដើមឆ្នាំ២០២៤ ការនាំចេញ​របស់​កម្ពុជា​ទៅកាន់ប្រទេសសមាជិក​ RC​E​P​ ​មានការកើន​ឡើង​ ​

ភ្នំពេញ៖ របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសសមាជិកដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤ មានទំហំដល់ ១៤,១៧ ពាន់លានដុល្លារ កើនឡើងប្រមាណ ១៤,២ភាគរយ បើធៀបនឹងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។

របាយការណ៍ដដែល​បាន​បង្ហាញទៀត​ថា​ ​ចំពោះពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេសជាសមាជិក​ RC​E​P​ ​ស្មើនឹង​ ​៦​៥​,​៦​ ​ភាគរយ​ ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​ ​(២​១​,​៦​ ​ពាន់លាន​ដុល្លារ​) របស់​ខ្លួន​ក្នុង​អំឡុង​ពេល​ ៥ខែ នៃ​ឆ្នាំ២០២៤នេះ​។​

ក្នុងនោះ ​កម្ពុជា​បាន​នាំចេញ​ផលិតផល​ដែល​មាន​តម្លៃ​ ​៣​,​៩​៧​ ​ពាន់​លាន​ដុល្លារ​ ​ទៅកាន់​ប្រទេស​សមាជិក​ RC​E​P​ ​​ ​កើន​ឡើង​ ​១​២​,​៤​ ​ភាគរយ ​ក្នុងរយៈពេល​ដូចគ្នាធៀបទៅនឹងឆ្នាំមុន​​ ខណៈដែល​​ការនាំចូល​ទំនិញ​ពីបណ្តា​ប្រទេស​សមាជិក​ RC​E​P វិញ ​មាន​តម្លៃ​ ​១​០​,​២​ ​ពាន់​លាន​ដុល្លារ​ ​​កើន​ឡើង​ ​១​៤​,​៩​ ​ភាគរយ​ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣កន្លងទៅ។ ទន្ទឹមនឹងនោះ​ ​ប្រទេស​ចិន​ ​វៀតណាម​ ​ថៃ​ ​ជប៉ុន​ ​និង​សិង្ហបុរី​ ​គឺជា​ដៃគូ​ពាណិជ្ជកម្ម​កំពូល​ទាំង​ ៥ ​របស់​កម្ពុជា​។

ទាក់ទិននឹងចំណុចនេះ លោក​បណ្ឌិត ហុង​ ​វណ្ណៈ​ ​ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យ​សភាកម្ពុជា បាន​មានប្រសាសន៍ថា​ RC​E​P​ ​បាន ​និង​កំពុង​ផ្តល់​ការ​ជំរុញ​ដ៏​ធំ​មួយ​ដល់​កំណើន​ពាណិជ្ជកម្ម​ ​និង​សេដ្ឋកិច្ច​របស់​កម្ពុជា​។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះបាន​ប្រាប់​ AMS Economy ថា​ ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ RC​E​P​ ​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ធ្វើ​សមាហរណ​កម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​ ​និង​គាំទ្រ​ដល់​យន្ត​ការ​ពហុភាគី​និយម​ ដែ​លលើក​ក​ម្ពស់​សមត្ថភាព​ពាណិជ្ជកម្ម​ក្នុង​តំបន់​ ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ទៅវិញទៅមក​​។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា៖

«ជាការកត់សម្គាល់ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសក្របខ័ណ្ឌអាសិប គឺយើងមានកំណើន តែមិនច្រើនប៉ុន្មានទេបើប្រៀបធៀបទៅនឹងការនាំចេញទៅបណ្ដាប្រទេសនៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ ដូច្នេះតើយើងត្រូវនាំអ្វីបន្ថែមទៀត ដើម្បីពង្រីកការនាំចេញទៅកាន់ទីផ្សារខាងក្រៅ ក្នុងក្របខ័ណ្ឌ​ RCEP នេះ»។

ជាការយល់ឃើញរបស់លោក បច្ចុប្បន្ន កម្ពុជាមានផលិតផលក្នុងស្រុកដែលអាចធានាការផ្គត់ផ្គង់ឱ្យគេបានកម្រិតណាមួយ ជាពិសេសផលិតផលកសិផលតែម្ដង។ ដូច្នេះ ជំហានបន្ទាប់គឺទាមទារឱ្យមានភាពច្បាស់​លាស់ និងជំរុញការផលិត និងកែច្នៃដែលស្របទៅតាមស្តង់ដារបន្ថែមទៀត ដើម្បីបង្កើនការនាំចេញ។

សូមជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគ្រប់ជ្រុងជ្រោយក្នុងតំបន់ RCEP បានចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២២។ កតិកាសញ្ញាពាណិជ្ជកម្មក្នុងតំបន់មាន ១៥ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក រួមទាំងរដ្ឋសមាជិកចំនួន ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) – ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ​ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម — និងដៃគូពាណិជ្ជកម្មចំនួន ៥ ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ