ប្រមុខ​រាជរដ្ឋាភិបាលជំរុញ​ឱ្យរៀបចំទីក្រុងភ្នំពេញឱ្យ​កាន់តែទំនើប មានសោភ័ណភាព និងទាក់ទាញ

ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជាបានជំរុញឱ្យ​សិក្សា រៀបចំរាជធានីភ្នំពេញ ​ឱ្យកាន់តែទំនើប មានភាព​ស៊ីវិល័យ និងកាន់តែមានសោភ័ណភាព ប្រកបដោយភាពទាក់ទាញ​ ដោយមានបញ្ចូលការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​ ដែល​មា​ន​លក្ខណៈ​ទំនើប វៃឆ្លាត ​និងសន្សំសំចៃខ្ពស់ ។

សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា​ អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​រៀបចំនូវ​ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត​ក្នុង​រាជធានីភ្នំពេញ ដូចជា​ការ​បំពាក់​កាំមេរ៉ា​សុវត្ថិភាព អំពូលសូឡា និងប្រព័ន្ធស្រោចស្រព​ស្វ័យ​ប្រវត្តិ​នៅតាមសួនច្បារសាធារ​ណៈ ដើម្បីឱ្យ​ទីក្រុង​ភ្នំពេញ​កាន់តែមានភាពទាក់​ទាញ ប្រណីត​ និងស័ក្តិសម​ជា​ទីក្រុង​ឆ្លាតវៃ ។

សម្ដេច​ក៏បានជំរុញឱ្យរដ្ឋបាល​សាលា​រាជធានីភ្នំពេញ ដាំដុះ​ដើមឈើ​បន្ថែម​​ដើម្បី​បង្កើតបៃតង កាត់បន្ថយ​កម្ដៅ និងឧស្ម័ន​ផ្ទះ​កញ្ចក់ ជាពិសេស​នៅតំបន់​ដែលមានការដ្ឋាន​ និងតំបន់ដែល​ត្រូវ​ស្ថាបនា​ហេដ្ឋា​រច​នា​ស​ម្ព័ន្ធថ្មី ដូចករណីដែល​ធ្លាប់​បានធ្វើ​កន្លងមក​ហើយនូវការ​ដាំដើមឈើ​បន្ថែម​នៅតំបន់​គល់ស្ពាន​ជ្រោយចង្វា​ត្រើយ​ខាងលិច​ គម្រោងស្ពាន​អាកាស​មរតកតេជោ​ជាដើម​ ។ រដ្ឋបាលរាជធានីភ្នំពេញ​ក៏​ត្រូវ​ខិតខំ​ជំរុញ​កា​រ​អ​នុវត្ត​​ផែនការ​វិនិយោគហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ប្រព័ន្ធលូ និង​ប្រព័ន្ធរំដោះទឹក​សម្រាប់​ការ​បញ្ចៀស​ការ​ជន់​លិ​ច​​ដោយជំនន់ទឹកភ្លៀង​នៅតំបន់មួយចំនួនក្នុងភូមិសាស្ត្រ​រាជធានីភ្នំពេញ សំដៅធ្វើ​យ៉ាងណា​ឱ្យទីក្រុង​ភ្នំពេញកាន់​តែ​មា​នភាពធន់​ទៅនឹង​ការ​ប្រែប្រួលអាកាសធាតុ​ ។

សម្ដេចធិបតី ក៏បាន​ជំរុញឱ្យ​មន្ត្រីគិត​គូរ​រៀបចំ ​និង​អនុវត្ត​ន៍ឱ្យ​បានតឹងរ៉ឹង​ចំពោះគម្រោងផែនការ​ដែល​បាន​ដាក់​​ចេញ ដូចជា​រៀបចំ​សេវារថយន្ត​សាធារណៈតភ្ជាប់ពីតំបន់មួយ​ទៅតំបន់មួយ ។ រាល់​គម្រោង​បុរី នៅ​ក្នុង​រាជ​ធានីភ្នំពេញ ត្រូវ​ទុកដី​សម្រាប់រៀបចំសួនច្បារ​ ហេដ្ឋារចនាសម្ព័ន្ធក្នុង​បុរីឱ្យបានធំទូលាយ ។

ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែន​ដី នគរូប​នីយកម្ម និងសំណង់ ក៏​បាន​ជំរុញឱ្យ​អាជ្ញាធរ​ថ្នាក់​ក្រោមជាតិ ជាពិសេស​រដ្ឋបាល​ខេត្ត​ក្រុ​ង រៀបចំ​ទីក្រុង ដោយ​មិនមែនតែទីក្រុង​ភ្នំពេញនោះទេ ដែលក្នុងនោះរួមមានដូច​ជា​​ការរៀបចំឱ្យមានផ្លូវ​ថ្នើ​រជើង​នៅក្នុងទីក្រុង​ដើម្បីជំរុញឱ្យ​ពលរដ្ឋ​ដើរ​បានច្រើន រៀបចំសួន​ច្បារ​សម្រាប់​ពលរដ្ឋ​អាច​​​ហាត់ប្រាណ​នៅពេល​ព្រឹក​ និងពេលល្ងាច សំដៅដល់ការ​លើក​កម្ពស់​សុខុមាលភាពប្រជាពលរដ្ឋ​រស់​នៅក្នុ​ង​ទី​ក្រុង​ ។​

សូមបញ្ជាក់ដែរថា បច្ចុប្បន្ន​ រដ្ឋបាល​រាជធានីភ្នំពេញ​ កំពុង​អភិវឌ្ឍន៍ផ្លូវ​ថ្មើរជើង​ និង​ផ្សារ​រាត្រីចំនួន​ពីរ​តំបន់នៅ​កណ្ដាលក្រុង​ភ្នំពេញ ដើម្បីជំរុញឱ្យពលរដ្ឋ​បានដើរ​ច្រើនជាង​មុន ទាក់ទាញភ្ញៀវទេសចរ ជាតិ – អន្តរជាតិ​បន្ថែមទៀត​ មក​ទស្សនា ​និងដើរ​កម្សាន្ត​នៅក្នុងរាជធានីភ្នំពេញ ។ គម្រោងនេះ នឹង​ត្រូវពន្លឿន​ឱ្យបានរួចរាល់​នៅមុនដំណាច់ឆ្នាំ២០២៤​​​ខាងមុខនេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនរងសម្ពាធយ៉ាងធ្ងន់ធ្ងរក្នុងទីផ្សារចិន ដោយសារផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់ពីឆ្នាំ២០០៨ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Yahoo!Finance ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយសារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ក្រុមហ៊ុនធំៗ ដូចជា Toyota, Honda, Nissan និង Mazda សុទ្ធសឹងតែប្រឈមនឹងសម្ពាធយ៉ាងខ្លាំង ខណៈដែលទីផ្សាររថយន្តចិនបន្តផ្លាស់ប្តូរទម្រង់យ៉ាងខ្លាំង។

កំណើន GDP សម្រាប់មនុស្សម្នាក់របស់វៀតណាម អាចវ៉ាដាច់ឥណ្ឌូណេស៊ី និង ឈរនៅលំដាប់ទី ៥ ក្នុងចំណោមសមាជិកអាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមសមាជិកអាស៊ានរួមមាន សិង្ហបុរី ប៊្រុយណេ ម៉ាឡេស៊ី និងថៃ

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​សម្រាប់​ប្រើ​ក្នុង​វិស័យ​អាកាសចរណ៍​​ និង​ដឹកជញ្ជូន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ដែល​ចម្រាញ់​ចេញ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​ដើម្បី​ផ្គត់ផ្គង់​ជា​វត្ថុធាតុដើម​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ជា​ច្រើន រួម​មាន​គ្រឿង​សម្អាង​ ​អាកាសចរណ៍​ ​និង​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​ ​ខណៈ​រោងចក្រ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ជប៉ុន​ ​និង​ចិន​ ​កំពុងត្រៀម​ដំណើរការ​នៅ​ខេត្ត​កំពង់ធំ

សារព័ត៌មាន​កម្ពុជា​​ ៣​ ​ជួប​ជុំ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​ ​១៧០ ​មកពី​ជាង​ ​១០០ ​ប្រទេស ​នៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

ស្ថាប័ន​សារព័ត៌មាន​កម្ពុជា​ចំនួន​ ៣ ​រួម​មាន​ AMS​,​ សារព័ត៌មាន​ថ្មី​ៗ និង​សារព័ត៌មាន​ដើម​អម្ពិល ​កំពុង​ចូលរួម​ក្នុង​វេទិកា​សហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវ​មួយ​ ​ខ្សែក្រវាត់​មួយ ​ឆ្នាំ​២០២៦ ​និង​វេទិកា​សហ​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន​បូក​បី ​(​APT​)​ ​លើក​ទី​១២​ ​ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហ្វូចូវ​ ​ខេត្ត​ហ្វូជៀន ​ប្រទេស​ចិន ​ចាប់​ពី​ថ្ងៃ​ទី​៣ ​ដល់​ថ្ងៃ​ទី​៤​ ​ខែ​វិច្ឆិកា

ខេត្តព្រះសីហនុ រំពឹងទទួលបានភ្ញៀវទេសចររាប់លាននាក់ក្នុងពិធីបុណ្យសមុទ្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ របស់ខេត្តព្រះសីហនុ ឆ្នាំ២០២៦នេះ នឹងអាចទទួលបានចំនួនភ្ញៀវមកទស្សនាកម្សាន្តបានកាន់តែច្រើនកុះករជាក់ជាមិនខាន។ ពិធីបុណ្យសមុទ្រ លើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-១៩-២០ ខែធ្នូ

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ ​​បន្ទាប់ពី​អ៊ីរ៉ង់ ​និង​កាតា​បន្ត​ចរចា​បញ្ចប់​សង្គ្រាម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ជាង​ ​១ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ ​បន្ទាប់ពី​មន្ត្រី​អ៊ីរ៉ង់ ​និង​កាតារ​បន្ត​ជួប​ពិភាក្សា​គ្នា​រយៈពេល​បី​ថ្ងៃ​ជាប់​ៗ​គ្នា​ ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​រវាង​អាម៉េរិក​-​អ៊ីស្រាអែល ​និង​អ៊ីរ៉ង់​

ទុន​ជិត ​១​,​៨០០ ​លាន​ដុល្លារ​ត្រូវ​បាន​បញ្ចេញ ​និង​ធានា ​ដើម្បី​គាំទ្រ​​ MSM​Es ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ទុន​ឥណទាន ​និង​ការ​ធានា​ហិរញ្ញប្បទាន​សរុប​ជិត ​១​,​៨០០ ​លាន​ដុល្លារ​អាម៉េរិក​ ​ត្រូវ​បាន​បញ្ចេញ​តាមរយៈ​ស្ថាប័ន​រដ្ឋ ​និង​ឯកជន​ចំនួន​ ​៨ ​ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​ក្នុង​គោលដៅ​ជំរុញ​ការ​រីកចម្រើន​នៃ​អាជីវកម្ម ​និង​កំណើន​សេដ្ឋកិច្ច​ជាតិ

សេដ្ឋកិច្ច​អាម៉េរិក​កើន​ ​៣​.​៤​%​ ​លើសការ​រំពឹង ​ប៉ុន្តែ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​៣ ​បាន​កើនឡើង​ ​៣​.​៤​ ​ភាគរយ ​លើ​សការ​ព្យាករណ៍​ ​៣​.​២ ​ភាគរយ ​ប៉ុន្តែ​ការ​កើនឡើង​នៃ​អតិផរណា​ ​និង​ការ​ចំណាយ​ដ៏​សន្ធឹកសន្ធាប់​លើ​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​កំពុង​បង្កើត​ក្តី​បារម្ភ​អំពី​ស្ថិរ​ភាព​សេដ្ឋកិច្ច​រយៈពេល​វែង

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់