គន្លឹះ៥ចំណុចសម្រាប់យុវជន ក្នុងការគ្រប់គ្រង់ហិរញ្ញវត្ថុឲ្យ​កាន់​តែប្រសើរ

ជាទូទៅ យុវជននៅកម្ពុជាច្រើនតែមានបញ្ហាទៅលើការគ្រប់គ្រងចំណូល-ចំណាយជាប្រចាំថ្ងៃ ប្រចាំខែ ហើយភាគច្រើន ការចំណាយមាន ទំហំច្រើនជាងចំណូល ដែលជាហេតុធ្វើឲ្យមានការចាយវាយមានភាពលំអៀង និងដែលអាចប៉ះពាល់ដល់ផែនការហិរញ្ញវត្ថុទៅអនាគត ។ ខាងក្រោមនេះ ជាគន្លឹះមួយចំនួនដែលយុវជនអាចសិក្សា និងអនុវត្តក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យ​បានប្រសើរ​ជាង​មុន។

១. អប់រំខ្លួនឯង ៖ ត្រូវដឹងថា អ្នកមានទំនួលខុសត្រូវលើអនាគតហិរញ្ញវត្ថុរបស់អ្នក ដូច្នេះហើយគួរអានសៀវភៅអំពីមូលដ្ឋានគ្រឹះ​មួយចំនួន ដើម្បីពង្រឹងចំណេះដឹងហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន។ នៅពេលដែលអ្នកមានចំណេះដឹងលើហិរញ្ញវត្ថុគ្រប់គ្រាន់ហើយ អ្នកនឹងមិនងាយចំណាយអ្វី​ខ្ជះខ្ជាយ ឬចំណាយតាមមិត្តភក្កិ ទិញរបស់ណាមួយដែលលើលពីសមត្ថិភាពរបស់អ្នកឡើយ។

២. រៀនចំណាយទៅលើអ្វីដែលត្រឹមត្រូវ ៖ បន្ទាប់ពីអ្នកបានអប់រំចំណេះដឹងហិរញ្ញវត្ថុដល់ខ្លួនឯងហើយ អ្នកនឹងយល់ពីវិន័យចំនួនពីរធំៗគឺ កុំឱ្យការចំណាយលើសពីចំណូលរបស់អ្នក និងតាមដានជាប្រចាំថាអ្នកចំណាយទៅលើអ្វីខ្លះ។​ វិធីដ៏ល្អដើម្បីចៀសវាងនូវការចំណាយ ដែល មិនចាំបាច់គឺ អ្នកត្រូវបង្កើតផែនការចំណាយផ្ទាល់ខ្លួន។

៣. សន្សំទុកមួយកញ្ចប់សម្រាប់បង្កាហានិភ័យ ៖ អ្នកនឹងមិនអាចដឹងមុនទេថា ខ្លួនអាចនឹងជួបបញ្ហាអ្វីនាពេលអនាគត ដូច្នេះដើម្បីកុំឱ្យបញ្ហា​ទាំងនោះ បង្អាក់ផែនការអនាគត គួររៀបចំប្រាក់សន្សំមួយកញ្ចប់ទុកសម្រាប់បញ្ហាបន្ទាន់នានា។

៤. មានប្រព័ន្ធការពារសុខភាពរបស់ខ្លួន ៖ ក្រៅតែពីការមើលថែទាំសុខភាពរបស់ខ្លួនឱ្យបានល្អ អ្នកក៏គួរតែគិតគូរលើប្រព័ន្ធការពារសុខភាព ដូចជា ទិញធានារ៉ាប់រងសុខភាពជាដើម។ សម្រាប់បរិបថនៃប្រទេសកម្ពុជា សុខភាពនេះជារឿងសំខាន់ណាស់ ដោយករណីភាគច្រើន គឺមាន ជំងឺនៅពេលដែលកំពុងស្ថិតក្នុងវ័យសកម្មក្នុងការធ្វើការងារ ឬរកស៊ី។ ដូច្នេះហើយ សូមកុំឲ្យបញ្ហាសុខភាពទៅយាយីរំខានការធ្វើការរបស់អ្នក ឲ្យសោះ ព្រោះវាមិនត្រឹមតែប៉ះពាល់ដល់អ្នកតែម្នាក់ទេ តែក៏នឹងប៉ះពាល់ដល់សមាជិកផ្សេងទៀតដែល​ស្ថិតក្រោមបន្ទុករបស់​អ្នកផង​ដែរ។

៥. សន្សំទុកសម្រាប់ការចូលនិវត្តន៍ចាប់ពីពេលនេះទៅ ៖ មិនថាអ្នកនៅក្មេងយ៉ាងណានោះទេ អ្នកគួរតែរៀបចំផែនការសម្រាប់​ការចូលនិវត្តន៍​របស់អ្នកដោយចាប់ផ្ដើម​ពីពេលនេះទៅ។ នៅពេលដែលអ្នកមានរយៈពេលសន្សំ​កាន់តែច្រើន ប្រាក់របស់អ្នកនឹងកើនឡើង​កាន់តែច្រើនដូចគ្នា ម្លោះហើយទម្រាំដល់ពេលអ្នកចូលនិវត្តន៍ អ្នកមិនចាំបាច់ត្រូវភ័យព្រួយអំពីការរស់នៅប្រចាំថ្ងៃពេលដែលគ្មានការងារធ្វើនោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ ជាពិសេស លើកកម្ពស់ជីវភាពប្រជាជន

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

តម្លៃ​សាច់​ជ្រូក​ហក់​ឡើង​ខ្ពស់​នៅលើ​ទីផ្សារ​ ធ្វើឱ្យ​កសិករ​មាន​ស្នាមញញឹម​

ជំនួញ, ព្រឹត្តិការណ៍

• 27/07/2026

​តម្លៃ​សាច់​ជ្រូក​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​បន្ត​ឡើង​ថ្លៃ​ខ្ពស់​ ​គិត​ចាប់តាំងពី​ខែមេសា ​មុន​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ រហូតមកទល់​ពាក់កណ្តាល​ខែកក្កដា ​ឆ្នាំ ​២០២៦​

អ៊ីរ៉ង់ ​បង្ហាញ​លទ្ធផល​វាយលុក​មូលដ្ឋាន​ទ័ព​អាម៉េរិក​រយៈពេល​ ​១៥​ ​ថ្ងៃ​ចុងក្រោយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ហៅ​កាត់​ថា​ ​IRGC​ ​បាន​ធ្វើ​ការ​បង្ហាញ​របាយការណ៍​នៃ​ប្រតិបត្តិការ​វាយ​កម្ទេច​គោលដៅ​ជា​មូលដ្ឋាន​ទ័ព​អាម៉េរិក​ជាច្រើន​កន្លែង​ក្នុង​តំបន់​ក្នុង​រយៈពេល​នៃ​ការ​ប៉ះទង្គិច​គ្នា​ចុងក្រោយ​បំផុត​ចន្លោះ​ពី​ថ្ងៃទី​ ​៨​ ​ដល់​ថ្ងៃទី​ ​២៣​ ​ខែកក្កដា ​កន្លងមក​នេះ

ពលរដ្ឋ​អាល្លឺម៉ង់​ ជាង​៧០​ភាគរយ​ គ្មាន​ជំនឿចិត្ត​លើ​ប្រសិទ្ធភាព​វិស័យ​យោធា​ក្នុងករណី​ប្រទេស​ជួប​សង្គ្រាម​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

ប្រជាជន​អាល្លឺម៉ង់​​ដ៏ច្រើន​លើសលប់​មិន​មាន​ជំនឿចិត្តទៅលើ​កងកម្លាំងប្រដាប់​អាវុធ​ និង​កងកម្លាំង​ការពារ​ជាតិ​របស់​ខ្លួន​នោះទេថា អាចមាន​សមត្ថភាពការពារ​ប្រទេស​ពី​ការ​វាយប្រហារ​ណាមួយ​ពីប្រទេសបច្ចាមិត្តនៅពេល​អនាគត

ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ចលនានេះ បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ដល់​សហគ្រាស​ក្នុង​ស្រុក​ ​ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម​ឱ្យ​ឈរ​រឹងមាំ​នៅលើ​ទីផ្សារ

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ