ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឱ្យថា នៅក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ ២០២២ កន្លងទៅនេះ កម្ពុជាបាននាំចេញកង់ទៅទីផ្សារក្រៅប្រទេសក្នុងតម្លៃជាង ៣០០ លានដុល្លារ បានកើន ៥៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលកំណើននេះបានបង្ហាញថាការនាំចេញកង់ជាការរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាបានមួយចំណែក។

នៅក្នុងទន្នន័យនៃការនាំចេញ-នាំចូលកង់របស់ក្រសួងពាណិជ្ជកម្មកាលពីពេលកន្លងទៅថ្មីៗនេះបានបង្ហាញថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២២ ការនាំចេញកង់កម្ពុជាទៅកាន់ទីផ្សារបរទេសមានតម្លៃ ៣០៦ ៤៧៤ ១១៤ ដុល្លារ កើន ៥៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ដោយឡែកកម្ពុជាក៏បាននាំចូលកង់មកវិញតម្លៃ ៥ ០៣២ ១២៨ ដុល្លារ ថយចុះ ១៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ បានប្រាប់ AMS ថា ក្នុងចំនួនទឹកប្រាក់សរុបនៃការនាំចេញកង់ ចំនួន ៣០៦ ៤៧៤ ១១៤ ដុល្លារអាមេរិក ក្នុងនោះប្រទេសចំនួន៥ មានទឹកប្រាក់ច្រើនជាងគេតាមលំដាប់ រួមមាន៖ ១- សហរដ្ឋអាមរិក មានទឹកប្រាក់ចំនួន ១២៩,៣៤ លានដុល្លារ ២-អាល្លឺម៉ង់ ចំនួន៤៧,៩៩លានដុល្លា ៣-បែលហ្សិក៤៧,០៦លានដុល្លារ ៤-អង់គ្លេស២៣,៨៩លានដុល្លារ ៥-ហូឡង់ ១៧,២៤ លានដុល្លារ។
ឯកឧត្តម ស៊ាង ថៃ បានបញ្ជាក់ទៀតថា បច្ចុប្បន្នកម្ពុជាជាប់ចំណាត់លេខ១ ក្នុងការនាំចេញកង់ទៅទីផ្សារតំបន់អាស៊ាន (បន្ទាប់មកមាន ឥណ្ឌូណេស៊ី វៀតណាម ហ៊្វីលីពីន ថៃ សឹង្ហបុរី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ព្រុយណេ និងឡាវ ) ក្នុងនោះការនាំចេញកង់របស់កម្ពុជា ក៏បានជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងពិភពលោកផងដែរ បន្ទាប់ពីប្រទេសចិន តៃវ៉ាន់ ហូឡង់ និងប្រទេសអាល្លឺម៉ង់។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងប្រាប់ AMS តាមទូរស័ព្ទថា ចំពោះការនាំកង់ចេញទៅកាន់ទីផ្សារអន្តរជាតិនៅតែមានកំណើន ដែលនេះជាមោទនភាព ព្រោះថា បច្ចុប្បន្ន នៅសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកប្រជាជនតែងនិយមជិះកង់ទៅធ្វើការ ឬជិះកម្សាន្ត ព្រោះវាកាត់បន្ថយការស្ទះចរាចរណ៍ផង និងកាត់បន្ថយការបំពុលបរិស្ថានផង ដោយថែមទាំងផ្តល់នូវផលប្រយោជន៍សម្រាប់សុខភាព ដោយជាការធ្វើកីឡា ហាត់ប្រាណផងដែរ។
លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា ៖
“ខ្ញុំសង្ឃឹម និងជឿជាក់ថាកំណើននៃការនាំចេញនឹងនៅតែមានការកើនឡើង ព្រោះតម្រូវការទីផ្សារពិភពលោក នៅតែមានច្រើនសម្រាប់កម្ពុជា”
លោកឧកញ៉ាបានអះអាងថា ៖
“ការនាំចេញរបស់កម្ពុជា ស្ថិតនៅក្នុងការអនុគ្រោះពន្ធ តាមរយៈ EBA និង GSP ដូច្នេះការផលិតកង់នៅកម្ពុជានៅតែមានការកើនឡើង ក្នុងការនាំចេញ ព្រោះថាកំណើនការនាំចេញកង់គឺបានរួមចំណែកនៅក្នុងការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា”
គួរកត់សម្គាល់ថា គិតមកដល់ពេលបច្ចុប្បនេះ កម្ពុជាមានរោងចក្រសម្រាប់ដំឡើងកង់ចំនួន៥ សម្រាប់នាំចេញទៅកាន់ទីផ្សាពិភពលោក។ នៅឆ្នាំ២០២០ ទឹកប្រាក់បានពីការនាំចេញកង់មានចំនួន ៥ ២៣១,៤១លានដុល្លារ កើនឡើង ២៧.៧៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ ។
ដោយឡែកក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាបាននាំចេញកង់ទៅទីផ្សារក្រៅប្រទេសមានតម្លៃ ៣០៦ ៤៧៤ ១១៤ ដុល្លារ ដោយបាននាំចេញកង់ទៅទីផ្សារគោលដៅជាច្រើន រួមមាន សហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស ប៊ែលហ្សិក អេស្ប៉ាញ ស៊ុយអែត សាធារណរដ្ឋឆែក ស្លូវីនា និងបណ្តាប្រទេសនៅប៉ែកអឺរ៉ុប៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content