រយៈពេល៤ខែ ដើមឆ្នាំ២០២២ កម្ពុជាទទួលបានជាង៣០០លានដុល្លារពីការនាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិ

ភ្នំពេញ ៖​ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឱ្យថា នៅក្នុង​រយៈពេល ​៤ ​ខែ ដើមឆ្នាំ​ ២០២២ កន្លងទៅនេះ កម្ពុជា​បាន​នាំចេញ​កង់​ទៅ​ទីផ្សារ​ក្រៅប្រទេស​ក្នុងតម្លៃ​ជាង ៣០០​ លាន​ដុល្លារ បានកើន ៥៤​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ​២០២១ ដែលកំណើននេះបានបង្ហាញថាការនាំចេញកង់ជាការរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាបានមួយចំណែក​។

នៅក្នុងទន្នន័យនៃការនាំចេញ-នាំចូលកង់របស់ក្រសួងពាណិជ្ជកម្មកាលពីពេលកន្លងទៅថ្មីៗនេះបានបង្ហាញថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០​​២២ ការនាំចេញកង់កម្ពុជាទៅកាន់ទីផ្សារបរទេសមានតម្លៃ ៣០៦ ៤៧៤ ១១៤ ដុល្លារ កើន ៥៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ដោយឡែកកម្ពុជាក៏បាននាំចូលកង់មកវិញតម្លៃ ៥ ០៣២ ១២៨ ដុល្លារ ថយចុះ ១៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ បាន​ប្រាប់​ AMS ​ថា ក្នុងចំនួនទឹកប្រាក់សរុបនៃការនាំចេញកង់ ចំនួន ៣០៦ ៤៧៤ ១១៤ ដុល្លារអាមេរិក ក្នុងនោះប្រទេសចំនួន៥ មានទឹកប្រាក់ច្រើនជាងគេតាមលំដាប់ រួមមាន៖ ១- សហរដ្ឋអាមរិក មានទឹកប្រាក់ចំនួន ១២៩,៣៤ លានដុល្លារ ២-អាល្លឺម៉ង់ ចំនួន៤៧,៩៩លានដុល្លា ៣-បែលហ្សិក៤៧,០៦លានដុល្លារ ៤-អង់គ្លេស២៣,៨៩លានដុល្លារ ៥-ហូឡង់ ១៧,២៤ លានដុល្លារ។

ឯកឧត្តម ស៊ាង ថៃ បាន​បញ្ជាក់ទៀត​ថា បច្ចុប្បន្នកម្ពុជាជាប់ចំណាត់លេខ១ ក្នុងការនាំចេញកង់ទៅទីផ្សារតំបន់អាស៊ាន (បន្ទាប់មកមាន ឥណ្ឌូណេស៊ី វៀតណាម ហ៊្វីលីពីន ថៃ សឹង្ហបុរី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ព្រុយណេ និងឡាវ ) ក្នុងនោះការនាំចេញកង់របស់កម្ពុជា ក៏បានជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងពិភពលោកផងដែរ បន្ទាប់ពីប្រទេសចិន តៃវ៉ាន់ ហូឡង់ និងប្រទេសអាល្លឺម៉ង់។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងប្រាប់ AMS តាមទូរស័ព្ទថា ​ចំពោះការនាំកង់ចេញទៅកាន់ទីផ្សារអន្តរជាតិនៅតែមានកំណើន ដែលនេះជាមោទនភាព ព្រោះថា បច្ចុប្បន្ន នៅសហគមន៍​អឺរ៉ុប និងសហរដ្ឋអាមេរិកប្រជាជនតែងនិយមជិះកង់ទៅធ្វើការ ឬជិះកម្សាន្ត ព្រោះវាកាត់បន្ថយការស្ទះចរាចរណ៍ផង និងកាត់បន្ថយការបំពុលបរិស្ថានផង ដោយថែមទាំងផ្តល់នូវផលប្រយោជន៍សម្រាប់សុខភាព ដោយជាការធ្វើកីឡា ហាត់ប្រាណផងដែរ។

លោកឧកញ៉ា លឹម ហេង ​បានមានប្រសាសន៍ថា ៖

“ខ្ញុំសង្ឃឹម និងជឿជាក់ថាកំណើននៃការនាំចេញនឹងនៅតែមានការកើនឡើង ព្រោះតម្រូវការទីផ្សារពិភពលោក នៅតែមានច្រើនសម្រាប់កម្ពុជា”

​លោកឧកញ៉ាបានអះអាងថា ៖

“ការនាំចេញរបស់កម្ពុជា ស្ថិតនៅក្នុងការអនុ​គ្រោះពន្ធ តាមរយៈ EBA និង GSP ដូច្នេះ​ការផលិតកង់នៅកម្ពុជានៅតែមានការកើនឡើង ក្នុងការនាំចេញ ព្រោះថាកំណើន​ការនាំចេញ​កង់គឺ​បានរួម​ចំណែក​នៅក្នុង​ការទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា”

គួរកត់សម្គាល់ថា គិតមកដល់ពេលបច្ចុប្បនេះ កម្ពុជាមានរោងចក្រសម្រាប់ដំឡើងកង់ចំនួន៥ សម្រាប់នាំចេញទៅកាន់ទីផ្សាពិភពលោក។ នៅឆ្នាំ២០២០ ទឹកប្រាក់បានពីការនាំចេញកង់មានចំនួន ៥ ២៣១,៤១លានដុល្លារ កើនឡើង ២៧.៧៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ ។

ដោយឡែកក្នុងរយៈពេល ​៤ ​ខែ ដើមឆ្នាំ​២០២២កន្លងទៅនេះ កម្ពុជា​បាន​នាំចេញ​កង់​ទៅ​ទីផ្សារ​ក្រៅប្រទេសមានតម្លៃ ៣០៦ ៤៧៤ ​១១៤ ដុល្លារ ដោយបាននាំចេញកង់ទៅទីផ្សារគោលដៅជាច្រើន រួមមាន សហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស ប៊ែលហ្សិក អេស្ប៉ាញ  ស៊ុយអែត សាធារណរដ្ឋឆែក ស្លូវីនា និងបណ្តាប្រទេសនៅប៉ែកអឺរ៉ុប៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

ក្រសួងការងារ និងសហភាពអឺរ៉ុប រួមគ្នាពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការការងារឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានសហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់ជាវេទិកាដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត

ពីពលករចំណាកស្រុកទៅជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក៖ ឱកាសថ្មីសម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ការវិលត្រឡប់របស់ពលករកម្ពុជាពីប្រទេសថៃក្នុងចំនួនដ៏ច្រើនបានបង្កើតសម្ពាធលើទីផ្សារការងារក្នុងស្រុក ប៉ុន្តែក៏កំពុងបើកឱកាសសម្រាប់កម្ពុជាក្នុងការបង្កើនធនធានមនុស្ស ពង្រឹងផលិតភាព និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចទៅរកការងារដែលត្រូវការជំនាញនិងមានតម្លៃបន្ថែមខ្ពស់

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប​រទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

លោក​ ​ត្រាំ​៖​ តៃវ៉ាន់​ព្រមទិញ​ឧស្ម័ន​LN​G ៣០​%​ ពី​គម្រោង​ Alaska ​និង​វិនិយោគ​ ៤​,​៤ ពាន់​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ថា​ ​កោះ​តៃវ៉ាន់​យល់ព្រមទិញ​ឧស្ម័ន​ធម្មជាតិ​រាវ ​(​LN​G​)​ ​ចំនួន​ ៣០​ ​ភាគរយ​ពី​គម្រោង​ Alaska LN​G ​និង​ត្រៀម​វិនិយោគ​ទឹក​ប្រាក់​ ​៤​,​៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គម្រោង​នេះ​

ទុន​ត្រឹម​ពី​ ​១០​-​១០០​ដុល្លារ​៖ ​តើ​អ្នក​វិនិយោគ​ថ្មី​អាច​ចាប់ផ្តើម​រក​ចំណូល​ពី​ផ្សារ​ហ៊ុន​កម្ពុជា​ដោយ​របៀប​ណា​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/10/2026

​សម្រាប់​មនុស្ស​មួយចំនួន​ តែង​គិត​ថា​ ​ការ​វិនិយោគ​លើ​ផ្សារ​ហ៊ុន​អាច​ត្រូវការ​ដើមទុន​ធំ ​និង​ចំណេះដឹង​ជ្រៅ​ជ្រះ ​ប៉ុន្តែ​អ្នក​ជំនាញ​ក្នុង​វិស័យ​មូលបត្រ​កម្ពុជា​យល់​ថា​ ​អ្នក​ចាប់ផ្តើម​ថ្មី​មិន​ចាំបាច់​មាន​ប្រាក់​ច្រើន​ទេ​ ​ដោយ​អាច​ចាប់ផ្តើម​ពី​ទឹក​ប្រាក់​ត្រឹម​ ​១០​ ​ទៅ​ ​១០០ ​ដុល្លារ ​ដើម្បី​ស្វែងយល់​ពី​ទីផ្សារ​ ​និង​បង្កើត​ទម្លាប់​សន្សំ​-​វិនិយោគ​ជា​ប្រចាំ

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/10/2026

ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ