រយៈពេល ៤ខែ ​​ឆ្នាំ២០២២ គយប្រមូល​ចំណូល​ពន្ធបានប្រមាណ ៨១៧ លាន​ដុល្លារ

ភ្នំពេញ ៖ នៅក្នុង​រយៈពេល ៤ខែដើម​ឆ្នាំ២០២២ ​តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រដ្ឋាភិបាលទទួលបានចំណូល​ពន្ធគយ​សម្រាប់ថវិកាជាតិប្រមាណ ៨១៧ លាន​ដុល្លារ​អាមេរិក ស្មើ​នឹងប្រមាណ ៣១,៦៧ ភាគរយ​នៃ​ផែនការកំណត់ដោយច្បាប់ថវិកាជាតិ​ប្រចាំ​ឆ្នាំ២០២២។

ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីនៃប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានថ្លែងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូល​ចំណូលគិតជាទឹកប្រាក់មានចំនួនជិត ៦០០លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹងចំនួន ២៣.១៧ភាគរយ នៃផែនការកំណត់ដោយច្បាប់។ ដោយឡែកក្នុងខែមេសាតែមួយ ការប្រមូលប្រាក់ចំណូលពន្ធនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករមានចំនួន ២២០ លានដុល្លារអាមេរិក ស្មើ៨,៥ ភាគរយនៃផែនការ។ តាមផែនការកំណត់របស់អគ្គនាយកដ្ឋានគយ ការប្រមូលពន្ធត្រូវសម្រេចឱ្យបានជាង ២ ៤០០លានដុល្លារក្នុងឆ្នាំ២០២២។

ឯកឧត្ដមបណ្ឌិតបានបញ្ជាក់ថា សម្រាប់ផែនការនៃការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានគយក្នុងឆ្នាំ២០២២ មានស្ថានភាពទាបជាងឆ្នាំ២០២១ ដោយសារការរៀបចំផែនការក្នុងអំឡុងនៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ មានការលំបាក រួមជាមួយនឹងបញ្ហាតានតឹងមួយទៀត គឺការផ្ទុះឡើងនៃសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ីដែលបានជះឥទ្ធពលអវិជ្ជមានច្រើននៅតំបន់អឺរ៉ុប និងបានជះឥទ្ធិពលអវិជ្ជមានទូទាំងពិភពលោក ធ្វើឱ្យទំនិញទូទៅ ប្រេង សម្ភារៈសំណង់ ក៏ដូចជាផលិតផលផ្សេងៗឡើងថ្លៃ។

ឯកឧត្ដមបណ្ឌិតបានបញ្ជាក់ដែរថា ចំពោះការប្រមូលចំណូលក្នុងឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយនឹងប្រឹងប្រែងអនុវត្តន៍នូវអ្វីដែលបានចែងក្នុងផែនការសកម្មភាពប្រចាំឆ្នាំ សកម្មភាពយុទ្ធសាស្រ្ដកៀរគរចំណូលរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ប៉ុន្ដែទោះជាយ៉ាងនេះក្ដី សេដ្ឋកិច្ចកម្ពុជាត្រូវពឹងផ្អែកលើសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។

​សូមបញ្ជាក់ថា នៅឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ៩ ២៩៥.៧ ប៊ីលានរៀល ស្មើនឹង ២ ២៩៥.២ លានដុល្លារ ថយចុះប្រមាណ ៥.១% ធៀបនឹងចំណូលដែលបានប្រមូលក្នុងឆ្នាំ២០២០៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​កំណាត់ផ្លូវ​ជាតិលេខ​៧​ ពីស្គន់​ទៅ ក្រុងកំពង់ចាម ​​នឹងផ្ដល់​អត្រា​​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​រហូតដល់​ ១៥,២៧ ភាគរយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

កំណាត់ផ្លូវជាតិលេខ​៧​ ភ្ជាប់ពីរង្វង់មូលស្គន់ ដល់​គល់ស្ពានគីហ្សូណា ​ក្រុង​កំពង់ចាម ដែល​ត្រូវ​បាន​សាងសង់​ឡើងវិញ​ពី ២គន្លង ទៅ ៤គន្លង​ ត្រូវ​បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ហើយកាលពីព្រឹកថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០២៦

បាតុភូតអាកាសធាតុ El Niño កំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

បរទេស ៖ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗ ដោយសារការគំរាមកំហែងពីបាតុភូតអាកាសធាតុ El Niño ដ៏ធ្ងន់ធ្ងរចំពេលដែលពលរដ្ឋក្នុងតំបន់កំពុងរងសម្ពាធស្រាប់ពីការឡើងថ្លៃនៃតម្លៃថាមពល តម្លៃដឹកជញ្ជូន និងអាហារ ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ។ យោងតាមសេចក្ដីរាយការណ៍ពី DW អង្គការឧតុនិយមពិភពលោក (VMO) ដែលជាទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា បាតុភូតអាកាសធាតុ El Niño

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប ដើម្បីផ្គត់ផ្គង់ និងជំរុញការនាំចេញ

កំណើនប្រជាសាស្ត្រ ជំរុញឱ្យផ្សារទំនើបខ្នាតតូច រីកដុះដាលកាន់តែខ្លាំងនៅតាមជាយក្រុងភ្នំពេញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/07/2026

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនផ្សារទំនើបខ្នាតតូច និងហាងលក់ទំនិញងាយស្រួល នៅតាមតំបន់ជាយក្រុងភ្នំពេញ មានការកើនឡើងគួរឱ្យកត់សម្គាល់ ទាំងផ្សារទំនើបវិនិយោគដោយវិនិយោគិនក្នុងស្រុក និងផ្សារទំនើបវិនិយោគដោយវិនិយោគិនបរទេស

វៀតណាម រកចំណូលបាន ៥៦,៥ លានដុល្លារ ពីការលក់ឥណទានកាបូនព្រៃឈើឱ្យធនាគារពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

វៀតណាមទទួលបានថវិកាបន្ថែមចំនួន ៥ លានដុល្លារពីការលក់ឥណទានកាបូនពីព្រៃឈើចំនួន ១ លានតោនទៅឱ្យធនាគារពិភពលោក ដែលធ្វើឲ្យចំណូលសរុបកើនឡើងដល់ ៥៦,៥ លានដុល្លារ

ប៊ុលហ្ការី និងតួកគី បានឈានដល់កិច្ចព្រមព្រៀងថាមពលដ៏សំខាន់មួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

ប្រទេសប៊ុលហ្គារី និងតួកគី បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងវិស័យថាមពល កាលពីថ្ងៃចន្ទម្សិលមិញ ក្រោមវត្តមានរបស់មេដឹកនាំនៃប្រទេសទាំងពីរ

កម្ពុជា ស្រូបទាញបានទុនវិនិយោគជិត ២៨ ពាន់លានដុល្លារ ពីរោងចក្រធុនធ្ងន់ជាង ៣,២ ពាន់ទីតាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

វិស័យផលិតកម្ម និងឧស្សាហកម្មធុនធ្ងន់នៅកម្ពុជា នៅតែបន្តបង្ហាញពីសន្ទុះកំណើនយ៉ាងរឹងមាំ និងទាក់ទាញបាននូវរំហូរទុនវិនិយោគបន្ថែមរាប់ពាន់លានដុល្លារអាម៉េរិក ដែលឆ្លុះបញ្ចាំងពីជំនឿទុកចិត្តរបស់វិនិយោគិនអន្តរជាតិមកលើប្រទេសកម្ពុជា

កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៩០លានដុល្លារអាម៉េរិក ពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗ ដោយនៅមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀតនៅឡើយ

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ