រយៈ​ពេល ២ខែ​​ ដើមឆ្នាំ២០២៥ វិនិយោគិនចិនចុះបញ្ជី​វិនិយោគនៅកម្ពុជា​ក្នុងទំហំទឹកប្រាក់ជិត៨០០​លានដុល្លារ​អាមេរិក​

ភ្នំពេញ ៖ នៅដើមឆ្នាំ២០២៥​ វិនិយោគិន​ចិន​នៅតែបន្ត​ឈរ​លំដាប់កំពូល​ជា​វិនិយោគិនដែល​បោះ​ទុន​វិនិ​យោគ​​នៅ​ក​ម្ពុ​ជា​​ច្រើនជាង​គេ​។ ជាក់ស្ដែងរយៈពេល​ ២​ខែដំបូង​នៃ​ឆ្នាំ២០២៥ ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បា​ន​ចុះបញ្ជីគម្រោង​វិនិយោគ​ចំនួន ១១២​គម្រោង​ មានទុន​វិនិយោគសរុប​ជាង​ ១ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះ​ ប្រភពទុនមកពីប្រទេស​ចិន​មានប្រមាណ៨០​ភាគ​រយ​ ឬជាង៨០​០​លានដុល្លារអាមេរិកទៅហើយ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​ក្រោយជំនួបរវាង​ឯកឧត្តម​ ជា​ វុទ្ធី អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា និង​គណៈ​ប្រតិភូ​នៃមន្ទីរ​កិច្ច​ការ​បរ​ទេស​​នៃ​ខេត្ត​ជាំង ស៊ូ​ ប្រទេស​ចិន បានឱ្យដឹងថា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអ​ភិវ​ឌ្ឍន៍​កម្ពុ​ជា​បា​នអ​នុ​ម័ត​គ​ម្រោ​​ង​វិនិ​យោ​គ​ចំនួន ១១២ ក្នុងទុនវិនិយោគប្រមាណ​ជាង ១ពា​ន់​​លាន​ដុល្លារអាមេរិក ហើ​យ​ការ​វិនិ​យោគម​កពី​ប្រ​ទេ​សចិ​​ន​បា​ន​រួមចំណែកដល់ទៅប្រមាណជិត ៨០ភាគរយ​ នៃទុនវិនិយោគសរុប ។

ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គលេធិការក៏បានស្នើឱ្យខេត្តជាំងស៊ូធ្វើការគិតគូរក្នុងការបង្កើតតំបន់កសិ-​ឧ​ស្សា​​​ហ​កម្មមួយដើម្បីផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេច សម្រាប់ផ្គ​ត់ផ្គ​ង់​ដល់​ឧស្សា​ហ​ក​ម្ម​ក្នុង​​ស្រុកដែលផលិតសម្រាប់ធ្វើការនាំចេញ ពិសេសឧស្សាហកម្មផលិតគ្រឿងសង្ហារិម និង​ឧស្សា​ហ​ក​ម្ម​ផ​លិ​ត​សំបកកង់រថយន្ត ដោយហេតុថាកម្ពុជាមានធនធានធម្មជាតិគ្រប់គ្រាន់ ប៉ុន្តែ​ប​ច្ចេ​ក​វិ​ទ្យា​សម្រា​ប់​ធ្វើ​កា​រ​ផ​លិ​ត​ ឬ​កែ​ច្នៃនៅមានកម្រិតនៅឡើយ ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណ​ដល់រ​ដ្ឋបាល​ខេត្តជាំងស៊ូ ដែ​ល​ជា​រឿ​យ​ៗ​តែ​​ងតែ​​ជំរុ​ញ​វិ​និ​​យោ​គិ​ន​នៅ​ក្នុ​ង​ខេ​ត្ត​ម​កបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ជាក់ស្តែង តំប​ន់​សេ​ដ្ឋ​កិ​ច្ច​ពិ​សេ​ស​ក្រុ​ង​ព្រះ​សី​ហ​នុ​គឺ​ជា​ស​ក្ខី​ភា​ព​ដ៏អ​ស្ចា​រ្យ​​មួ​យ​ដែលបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនេះមានក្រុមហ៊ុនវិនិយោគរហូតដល់ទៅប្រមាណជិត២០០ ហើ​យ​ក៏​មា​ន​កា​រ​​ប​ណ្តា​ក់​ទុន​វិ​និយោគ​​ប​ង្កើ​ត​តំប​ន់​សេ​ដ្ឋកិ​ច្ច​ពិ​សេ​ស​មួ​យ​ទៀ​តស្ថិ​​តនៅ​ក្នុ​ងភូ​មិ​សា​ស្ត្រខេត្តកំ​ពង់​​ចា​​​ម​ ដែ​លជាប្រភពទុនវិនិយោគមកពីខេត្តជាំងស៊ូ ផងដែរ ។

ឯកឧត្តមអគ្គលេ​ខាធិ​កា​រក៏​បា​ន​គូ​ស​​ប​ញ្ជា​ក់ពី​ស្ថាន​ភាព​វិនិ​យោ​គ​នៅ​កម្ពុ​ជា​ដែល​មាន​កំណើ​ន​ពី​មួ​យ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ជាពិសេសប្រភពទុនវិនិយោគមកពីប្រទេសចិនបានឈរនៅលំដាប់លេខរៀងទីមួយ ឬទី​២​ជា​ប​ន្ត​បន្ទា​​ប់​​ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយ ។

ទន្ទឹមនឹង​ការ​វិនិយោគពី​ប្រទេស​ចិន​នៅតែមានកំណើន​ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា​ក៏បានបន្តទាក់ទាញ​វិនិ​យោ​គិ​ន​​ចិន​បន្ថែមទៀត​ចូលមកបណ្ដាក់ទុនវិនិយោគ​នៅកម្ពុជា ជាក់ស្ដែង​នៅរយៈពេល​ប៉ុន្មានថ្ងៃមុននេះ​ឯក​ឧត្ត​ម​​​​ស៊ុន ចាន់ថុល​ ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១​ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បានដឹកនាំ​វិ​និ​យោ​គិន​កម្ពុជា​និ​ងមន្ត្រីសំខាន់​ៗទៅទស្សនកិច្ច​នៅ​ប្រទេស​ចិន ដើម្បីផ្សព្វផ្សាយ​និង​ទាក់ទាញ​វិនិយោ​គិន​ចិន​ចូលមក​កម្ពុ​ជា​បន្ថែម ។​

គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០២៤​កន្លងទៅ​កម្ពុជា​ អនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន​៤១៤​គម្រោង​ ដែលមានទឹកប្រាក់​វិនិយោគ​ប្រមាណ៦,៩​ពាន់លានដុល្លារអាមេរិក ក្នុងនោះប្រភពទុនវិនិយោគ​ពី​ប្រទេស​ចិន​មានរហូតដល់៤៩,៨២ភាគរយឯណោះ ឬប្រមាណ៣,៤៣ពាន់លានដុល្លារអាមេរិក ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

Leave a Reply

Your email address will not be published.Required fields are marked *