កម្មវិធីប្រគល់រង្វាន់លើកទឹកចិត្តជូនសិស្សានុសិស្សឆ្នើមនិរទ្ទេស A លំដាប់ពិន្ទុខ្ពស់ជាងគេ នៅរាជធានីភ្នំពេញ

កម្មវិធីប្រគល់រង្វាន់លើកទឹកចិត្តជូនសិស្សានុសិស្សឆ្នើមនិរទ្ទេស A លំដាប់ពិន្ទុខ្ពស់ជាងគេ នៅរាជធានីភ្នំពេញ និងសិស្សានុសិស្សដែលជាកូនៗ អតិថិជនគណនីក្មេងឆ្លាតរបស់គ្រឹះស្ថាន អម្រឹត

ភ្នំពេញ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត សហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ កម្មវិធីអបអរសាទរ និងប្រគល់រង្វាន់លើកទឹកចិត្តជូនសិស្សានុសិស្សឆ្នើមនិទ្ទេស A លំដាប់ពិន្ទុខ្ពស់ជាងគេនៅរាជធានីភ្នំពេញ និង សិស្សានុសិស្សដែលជាកូនៗ អតិថិជន គណនីក្មេងឆ្លាត របស់គ្រឹះស្ថាន អម្រឹត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីនេះ ប្រព្រឹត្តទៅនៅសៅរ៍ ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ (NIE) ដែលមានការចូលរួមពីសំណាក់ តំណាងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និង កីឡា គណៈគ្រប់គ្រង និងលោកគ្រូអ្នកគ្រូ តំណាងសាលារៀនរដ្ឋ និងឯកជនមួយចំនួននៅរាជធានីភ្នំពេញ មាតាបិតា អ្នកអាណា ព្យាបាលសិស្ស ក្មួយៗសិស្សានុសិស្សឆ្នើម និងភ្ញៀវកិត្តិយសចូលរួមទាំងអស់ប្រមាណ ៨០០ នាក់។

អម្រឹត គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែល ផ្តល់ផលវិជ្ជមានដល់សង្គម ។

លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត មានប្រសាសន៍ថា អម្រឹត រៀបចំកម្មវិធីដ៏មាន អត្ថន័យនេះ ក្នុងគោលបំណងសំខាន់ៗចំនួន៤ គឺ៖

១. ចូលរួមចំណែកគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ លើកកម្ពស់គុណតម្លៃនៃការអប់រំ ។

២. ចូលរួមអបអរសាទរ និងផ្តល់រង្វាន់លើកទឹកចិត្តជូនសិស្សានុសិស្សដែលទទួលបានលទ្ធផលល្អក្នុងការប្រលងមធ្យមសិក្សា ទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន ១៣៥នាក់ និងដើម្បីជំរុញពួកគេបន្តការសិក្សាកម្រិតខ្ពស់បន្ថែមទៀត ។

៣. ចូលរួមអបអរសាទរ និងមោទភាពចំពោះតួនាទីដ៏សំខាន់របស់រាជរដ្ឋាភិបាល អ្នកអាណាព្យាបាល និងដៃគូពាក់ព័ន្ធទាំង អស់ ស្របតាមពាក្យ ស្លោក “ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ-

៤. ចូលរួមអបអរសាទរខួប៥ឆ្នាំនៃ “គណនីក្មេងឆ្លាត និងការប្តេជ្ញាចិត្តរបស់គ្រឹះស្ថាន ក្នុងការបន្តចូលរួមចំណែកលើក កម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍវិស័យអប់រំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

គណនីក្មេងឆ្លាត គឺជាគណនីសន្សំរួមគ្នារវាងឪពុកម្តាយ និងបុត្រធីតា បង្កើតឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់ទម្លាប់ សន្សំ និងការគ្រប់គ្រងហិរញ្ញវត្ថុក្នុងក្រុមគ្រួសារ ជាពិសេសក្នុងចំណោមប្រជាពលរដ្ឋដែលនៅតាមខេត្ត និងស្រុក ដែលជាសកម្មភាព មួយរបស់ អម្រឹត ក្នុងការចូលរួមលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាប័ន្នហិរញ្ញវត្ថុ។

នេះជាឆ្នាំទី៣ដែល គ្រឹះស្ថាន បានរៀបចំកម្មវិធីអបអរសាទរ និងប្រគល់រង្វាន់លើកទឹកចិត្តជូនអតិថិជន និងកូនៗអតិថិជន (ប្អូនៗសិស្សានុសិស្ស) ដែលទទួលបាននិទ្ទេសឆ្នើមក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត មានប្រសាសន៍ថា មកដល់ពេលនេះ ប្រជាពលរដ្ឋប្រមាណជាង ៤ ម៉ឺននាក់ (ជិត៣ម៉ឺននាក់ជាស្ត្រី) បាន និងកំពុងប្រើប្រាស់ គណនីក្មេងឆ្លាត ។ លោកបន្តថា គណនីក្មេងឆ្លាត គឺជាគណនីសន្សំពិសេស ដែលជាលើសគណនីសន្សំធម្មតា ពីព្រោះ ជាគណនីដែលផ្តល់អត្រាការប្រាក់ខ្ពស់ ជាងគណនីសន្សំធម្មតា ដោយសារអម្រឹត មាន បំណងលើកទឹកចិត្ត អ្នកអាណាព្យាបាល សន្សំប្រាក់ដើម្បីបញ្ជូនកូនទៅរៀនដល់មហាវិទ្យាល័យ។ គិតមកដល់ពេលនេះ អម្រឹត បានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួនជិត ១៤ម៉ឺនដុល្លារអាមេរិក ជូនដល់សិស្សានុសិស្ស (កូនអតិថិជន) ចំនួន ១៦៩រូប ទូទាំង ប្រទេស។

ក្រៅពីគម្រោងសកម្មភាពមួយចំនួន ដែលបានចូលរួមចំណែក ជាមួយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូពាក់ព័ន្ធនានា ដូចជាកម្មវិធី ទិវាអំណានថ្នាក់ជាតិ កម្មវិធីពិពណ៌សៀវភៅថ្នាក់ជាតិ និងព្រឹត្តិការណ៍សំណេរអង្គរ អម្រឹត ប្តេជ្ញាចិត្តបន្តចូលរួមជាមួយ រាជរដ្ឋាភិបាល និងក្រសួងអប់រំនិងដៃគូពាក់ព័ន្ធនានា ក្នុងគម្រោង និងគំនិតផ្តួចផ្តើមសំខាន់ៗផ្សេងៗទៀត។

កម្មវិធីប្រគល់រង្វាន់នេះ ក៏នឹងផ្តល់ឱកាស និងជាគុណប្រយោជន៍បន្ថែមទៀត ជូនសិស្សានុសិស្ស និងសាធារណៈជនទូទៅ ស្វែងយល់នូវចំណេះដឹង តាមរយៈវេទិកាពិភាក្សាស្តីអំពី “ការតម្រង់ទិស សម្រាប់ត្រៀមចូលសាកលវិទ្យាល័យ” ដែលនឹងមានការចែក រំលែកចំណេះដឹង បទពិសោធន៍ ពីសំណាក់វាគ្មិនកិត្តិយសតំណាងថ្នាក់ដឹកនាំស្ថាប័នរដ្ឋ-ឯកជន របស់យើង រួមមាន៖ លោក Blaise Kilian ទីប្រឹក្សាធនាគារជាតិនៃកម្ពុជា និងសហប្រធានសារមន្ទីសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) លោក Casey Barnett នាយកវិទ្យាស្ថាន CamEd Business School និង កញ្ញា កៅម៉េងហ័ង សហស្ថាបនិក Stemunity ស្ត្រីក្នុងវិស័យបច្ចេកវិទ្យា។

អំពីអម្រឹត
អម្រឹត មានមោទនភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែល ផ្តល់ផលវិជ្ជមានដល់សង្គម ។ បច្ចុប្បន្ន អម្រឹត បាន និងកំពុងបម្រើសេវាហិរញ្ញវត្ថុជូនអត្ថិថិជនរបស់ខ្លួន ជាង ៨០ ម៉ឺននាក់ – មាន ប្រតិបត្តិការអាជីវកម្មនៅតាមសាខាចំនួន ១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើ ការងារ ។ អម្រឹត មានទ្រព្យសកម្មជិត ២ពាន់លានដុល្លារអាមេរិក មានប្រាក់បញ្ញើជាង ១.៤ ពាន់លានដុល្លារអាមេរិក និងផលប័ត្រប្រាក់ កម្ចីជាង ១.៥ ពាន់លានដុល្លារអាមេរិក។ ភាគទុនិករបស់អម្រឹត គឺសុទ្ធសឹងជាស្ថាប័នដែលមានកិត្តិនាមខ្ពស់ផ្នែកទំនួលខុសត្រូវ សង្គម រួមមាន៖ ធនាគារសាយណូផេក (Bank SinoPac) ជាភាគទុនិកធំជាងគេ និងជាធនាគារឈានមុខគេមួយនៅកោះចិនតៃវ៉ាន់ រួមជាមួយនឹងភាគទុនិកចំនួន២ទៀតគឺ សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាបុត្រសម្ព័ន្ធផ្នែកវិនិយោគ របស់ធនាគារពិភព លោក និងធនារគារវិនិយោគនៃប្រទេសហូឡង់ (FMO)។

សម្រាប់ព័ត៌មានបន្ថែម និងដើម្បីស្វែងយល់ពីផលិតផលគណនីក្មេងឆ្លាត សូមចូលទៅកាន់

គេហទំព័រផ្លូវការរបស់អម្រឹត៖ https://www.amret.com.kh/

បណ្តាញសង្គមផ្លូវការអម្រឹត Facebook | Telegram | TikTok | Youtube

ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

លោកស្រី ង៉ែ សុមាលា នាយិកាទីផ្សារពាណិជ្ជកម្ម

អ៊ីម៉ែល៖ somealea.ngay@amret.com.kh


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *