ឥណ្ឌា ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌា អ្នកនាង Nirmala Sitharaman កាលពីថ្ងៃពុធក្នុងសប្ដាហ៍នេះបានចេញសេចក្តីថ្លែងការណ៍មួយដែលអះអាងថា ឥណ្ឌានឹងបើកដំណើរការរូបិយវត្ថុឌីជីលផ្ទាល់ខ្លួន (rupee) យ៉ាងឆាប់បំផុតនៅក្នុងឆ្នាំ២០២២នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ស្តីអំពីបញ្ហាថវិកាជាតិដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ រដ្ឋមន្ត្រីរូបនេះក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាលឥណ្ឌាមានផែនការរួចទៅហើយក្នុងការបញ្ចូលពន្ធប្រមាណជា៣០ភាគរយទៅលើគ្រប់អាជីវកម្មទាំងឡាយដែលអាចប្រមូលប្រាក់ចំណេញពីការទូទាត់ជាលុយឌីជីថលនេះ។

គួរឲ្យដឹងដែរថា ប្រទេសឥណ្ឌាទោះបីជាយ៉ាងណាគឺបានចាប់ផ្តើមដំណើរការលុយឌីជីថលរបស់ខ្លួនយឺតពេលបន្តិចទៅហើយធៀបទៅនឹងមហាយក្សចិនដែលមានព្រំដែនជាប់គ្នានោះ ខណៈដែលឌីជីថលចិន Yuan គឺកំពុងបានដាក់ឲ្យដំណើរការតេស្តសាកល្បងអស់រយៈពេលមួយរយៈធំមកហើយនៅតាមបណ្តាទីក្រុងជាច្រើនក្នុងប្រទេស។
អ្នកនាង Sitharaman បានលើកឡើងបែបនេះដែរថា ៖
“ការដាក់ឲ្យប្រើប្រាស់នូវលុយឌីជីថលដោយធនាគារកណ្តាលឥណ្ឌានឹងជួយជំរុញយ៉ាងខ្លាំងទៅដល់វិស័យធ្វើសេដ្ឋកិច្ច និងជំនួញបែបឌីជីថល។ លុយឌីជីថលនឹងជួយឲ្យមានការបង្កើនប្រព័ន្ធគ្រប់គ្រងរូបិយវត្ថុកាន់តែមានប្រសិទ្ធភាពនិងចំណាយកាន់តែប្រសើរឡើង។ រដ្ឋមន្ត្រីរូបនេះក៏បានបន្តថា ប្រតិបត្តិការនៃលុយឌីជីថលអាចជួយឲ្យរបបនៃការប្រមូលពន្ធកាន់តែមានភាពច្បាស់លាស់ និងសុក្រិត្យ ពីព្រោះថាគ្រប់ប្រាក់ចំណូល និងចំណាយទាំងអស់សុទ្ធតែត្រូវបានកត់ត្រា និងប្រមូលពន្ធបានយ៉ាងងាយស្រួល៕”

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content